ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព៣យ៉ាង ដែលអ្នកមិនគួរធ្វើក្រោយពេលរលាកស្បែកដោយកម្តៅព្រះអាទិត្យ

2 ឆ្នាំ មុន

មានវិធីជាច្រើនដើម្បីព្យាបាលស្បែកដែលរលាកដោយកំដៅថ្ងៃតាមបែបធម្មជាតិ ដូចជាលាបដំឡូងបារាំងឆៅឬទឹកឃ្មុំខ្លះទៅលើស្បែករបស់អ្នក។ តែការអនុវត្តខ្លះអាចធ្វើឱ្យស្បែករបស់អ្នកកាន់តែធ្ងន់ធ្ងរ។ ថ្ងៃនេះអ្នកនឹងបានស្គាល់នូវសកម្មភាពទាំងនោះ ដែលអ្នកគួរតែចៀសវាង នៅពេលដែលអ្នកមានបញ្ហារលាកស្បែកដោយកម្តៅថ្ងៃ។ ១. ការប្រើប្រាស់ប្រទាលកន្ទុយក្រពើដែលកែច្នៃរួច ថ្វីត្បិតតែប្រទាលកន្ទុយក្រពើអាចជួយបំបាត់ការឡើងក្រហមលើស្បែកដោយកម្តៅព្រះអាទិត្យក៏ដោយ អ្នកគួរតែយកចិត្តទុកដាក់ចំពោះប្រភេទជែលប្រទាលកន្ទុយក្រពើដែលអ្នកកំពុងលាបលើស្បែករបស់អ្នក។…

មានវិធីជាច្រើនដើម្បីព្យាបាលស្បែកដែលរលាកដោយកំដៅថ្ងៃតាមបែបធម្មជាតិ ដូចជាលាបដំឡូងបារាំងឆៅឬទឹកឃ្មុំខ្លះទៅលើស្បែករបស់អ្នក។ តែការអនុវត្តខ្លះអាចធ្វើឱ្យស្បែករបស់អ្នកកាន់តែធ្ងន់ធ្ងរ។ ថ្ងៃនេះអ្នកនឹងបានស្គាល់នូវសកម្មភាពទាំងនោះ ដែលអ្នកគួរតែចៀសវាង នៅពេលដែលអ្នកមានបញ្ហារលាកស្បែកដោយកម្តៅថ្ងៃ។

១. ការប្រើប្រាស់ប្រទាលកន្ទុយក្រពើដែលកែច្នៃរួច

ថ្វីត្បិតតែប្រទាលកន្ទុយក្រពើអាចជួយបំបាត់ការឡើងក្រហមលើស្បែកដោយកម្តៅព្រះអាទិត្យក៏ដោយ អ្នកគួរតែយកចិត្តទុកដាក់ចំពោះប្រភេទជែលប្រទាលកន្ទុយក្រពើដែលអ្នកកំពុងលាបលើស្បែករបស់អ្នក។ គ្រឿងផ្សំសិប្បនិម្មិតមួយចំនួនដូចជា បេនហ្សូខេនឬលីដូកាខេន (benzocaine or lidocaine) អាចធ្វើឱ្យការរលាកកាន់តែធ្ងន់ធ្ងរនិងធ្វើឱ្យស្បែករបស់អ្នករមាស់ថែមទៀត។ គ្រូពេទ្យជំនាញខាងសើស្បែកណែនាំឱ្យប្រើជាតិសំណើមប្រទាលកន្ទុយក្រពើសុទ្ធពីធម្មជាតិ ដើម្បីព្យាបាលស្បែកដែលខូចដោយកម្តៅថ្ងៃ។

២. ផឹកកាហ្វេ

ការស្ថិតនៅក្រោមពន្លឺព្រះអាទិត្យយូរពេកបណ្តាលឱ្យអ្នកខ្សោះជាតិទឹក ហើយការផឹកទឹកឱ្យបានច្រើនគឺជាកត្តាសំខាន់ដើម្បីជំនួសជាតិទឹកក្នុងរាងកាយដែលបាត់បង់។ ដោយសារតែជាតិកាហ្វេអ៊ីនគឺជាថ្នាំបញ្ចុះទឹកនោម វាធ្វើឱ្យអ្នកចូលបន្ទប់ទឹកញឹកញាប់ហើយធ្វើឱ្យរាងកាយរបស់អ្នកបាត់បង់ជាតិទឹកនិងសារធាតុរ៉ែសំខាន់ៗ។ ដូចនេះ អ្នកមិនគួរទទួលទានកាហ្វេនោះទេ​ ក្រោយពីបានជិះកាត់ហាលថ្ងៃយូរ ឬ គេងហាលថ្ងៃយូរ។

៣. ប្រើគ្រឿងសម្អាងដើម្បីបិទបាំង

ដើម្បីបិទបាំងស្បែកដែលរងការខូចខាតដោយកម្តៅថ្ងៃ អ្នកប្រហែលជាចង់ប្រើប្រាស់ម្សៅក្រាស់ៗ និង គ្រឿងសម្អាងផ្សេងទៀតមកតប់លើស្បែករបស់អ្នក។ តែវានឹងធ្វើឱ្យស្បែកអ្នកកាន់តែមានសភាពធ្ងន់ធ្ងរ ព្រោះវាមិនអាចដកដង្ហើមបាន។ ប្រសិនបើអ្នកដាច់ខាតត្រូវតែផាត់មុខ អ្នកត្រូវប្រាកដថាចៀសវាងផលិតផលក្រាស់ៗ ហើយគួរតែទៅជួបជាមួយនឹងអ្នកឯកទេសស្បែក ដើម្បីពិភាក្សារកដំណោះស្រាយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ