ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិននឹកស្មានថា ងូតទឹកយូរៗម្តងមានប្រយោជន៍បែបនេះសោះ!

2 ឆ្នាំ មុន

យើងភាគច្រើនងូតទឹកមួយថ្ងៃម្តងឬច្រើនជាងនេះ។ ប៉ុន្តែប្រសិនបើអ្នកសួរខ្លួនឯងថា ហេតុអ្វីបានជាយើងត្រូវការសម្អាតខ្លួនរៀងរាល់ ២៤ម៉ោងម្តង អ្នកប្រហែលជាមិនមានបញ្ហាក្នុងការឆ្លើយនោះទេ តែចម្លើយនោះមិនប្រាកដថាត្រូវឡើយ។ តាមការពិត ការងូតទឹកញឹកញាប់មិនធ្វើឱ្យយើងមានសុខភាពល្អ ដូចជាការគិតរបស់យើងនោះទេ។ ថ្ងៃនេះ…

យើងភាគច្រើនងូតទឹកមួយថ្ងៃម្តងឬច្រើនជាងនេះ។ ប៉ុន្តែប្រសិនបើអ្នកសួរខ្លួនឯងថា ហេតុអ្វីបានជាយើងត្រូវការសម្អាតខ្លួនរៀងរាល់ ២៤ម៉ោងម្តង អ្នកប្រហែលជាមិនមានបញ្ហាក្នុងការឆ្លើយនោះទេ តែចម្លើយនោះមិនប្រាកដថាត្រូវឡើយ។ តាមការពិត ការងូតទឹកញឹកញាប់មិនធ្វើឱ្យយើងមានសុខភាពល្អ ដូចជាការគិតរបស់យើងនោះទេ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីប្រយោជន៍នៃការមិនងូតទឹករាល់ថ្ងៃពេក។

១. អ្នកនឹងមិនសូវប្រឈមនឹងការឆ្លងមេរោគទេ

អ្នកប្រហែលជាគិតថា ការងូតទឹកជារៀងរាល់ថ្ងៃមានសុខភាពល្អជាងការងូតទឹកតិចដង ប៉ុន្តែតាមពិតទៅវាផ្ទុយពីហ្នឹង។ ការងូតទឹកញឹកញាប់ អាចរំខានដល់តុល្យភាពអតិសុខុមប្រាណនៅលើស្បែក ដោយធ្វើឱ្យស្បែកងាយនឹងមានការចូលដោយមេរោគ។​ ប្រព័ន្ធភាពស៊ាំរបស់យើង ត្រូវការការរំញោចជាក់លាក់ដោយបាក់តេរីនិងភាពកខ្វក់ ហើយការងូតទឹកញឹកញាប់ពេកអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយនិងថយចុះសមត្ថភាពការពារយើងពីមេរោគ។

២. សក់របស់អ្នកអាចនឹងចាប់ផ្តើមលូតលាស់លឿនជាងមុន

ការងូតទឹកកក់សក់ជារៀងរាល់ថ្ងៃ អាចធ្វើឱ្យសក់របស់អ្នកមើលទៅបែកប្រេងជាងធម្មតា។ វាស្តាប់ទៅហាក់បីដូចជាមិនត្រូវ តែតាមការពិតគឺវាបែបនេះ។ នៅពេលដែលអ្នកកក់សក់ជារៀងរាល់ថ្ងៃ អ្នកកំពុងដកសេរ៉ូមស្រទាប់ខាងក្រៅលើស្បែកក្បាល ដែលមានតួនាទីជាខែលការពារពីការខូចខាត។ ជាការឆ្លើយតប រន្ធញើសរបស់អ្នកនៅស្បែកក្បាល នឹងចាប់ផ្តើមផលិតសារធាតុនេះកាន់តែច្រើនឡើង ដែលធ្វើឱ្យស្បែកក្បាលរបស់អ្នករមាស់និងរលាក ហើយនៅទីបំផុតវានឹងស្ទះរន្ធញើស។

៣. អ្នកអាចស្រកទម្ងន់បន្ថែម

ការងូតទឹកបន្ទាប់ពីទទួលទានអាហារឆ្ងាញ់ អាចស្តាប់ទៅគួរឱ្យស្រណុកសុខស្រួលណាស់។ ប៉ុន្តែទម្លាប់នេះអាចបណ្តាលឱ្យអ្នកឡើងទម្ងន់បន្ថែម។ ការរំលាយអាហារតម្រូវឱ្យមានលំហូរឈាមត្រឹមត្រូវទៅក្រពះ។ នៅពេលអ្នកចូលងូតទឹក វាបណ្តាលឱ្យសីតុណ្ហភាពរាងកាយរបស់អ្នកធ្លាក់ចុះ ដែលធ្វើឱ្យច្រលំដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក។ នៅពេលដែលធ្វើទៀងទាត់ នេះអាចបំផ្លាញប្រព័ន្ធរំលាយអាហាររបស់អ្នកដែលបណ្តាលឱ្យអ្នកឡើងទម្ងន់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ