ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយកូន​ជួល​មុខ​ផ្ទះ​គេ​លក់​ លុះឈ្លោះ​គ្នា​ ទិញ​សាំងចង់​​​ដុត​ផ្ទះ​គេ​​ ផ្អើ.ល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កូនស្រី​ផឹកស្រវឹង​មក​ជួយ​លក់ដូរ​ម្តាយ​ បែរជា​ឈ្លោះប្រកែក​ជាមួយ​ម្តាយ​ រហូត​រាលដាល​ដល់​ម្តាយ​ម្ចាស់ផ្ទះ ក្លាយ

រាជធានីភ្នំពេញ ៖ កូនស្រី​ផឹកស្រវឹង​មក​ជួយ​លក់ដូរ​ម្តាយ​ ​ស្រាប់តែ​​ឈ្លោះប្រកែក​ជាមួយ​ម្តាយ​ រហូត​រាលដាល​ដល់​ម្តាយ​ម្ចាស់ផ្ទះ ក្លាយជា​ហិ.ង្សា​វា.យតប់​គ្នា​ទៅ​វិញ​ទៅ​មក ​លុះ​ខឹង​ម្តាយ​ម្ចាស់ផ្ទះ​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​សាំង​១​លី​ត្រ​យក​មក​ចាក់​ពេញ​មុខ​ផ្ទះគេ​ បម្រុង​ដុត​ផ្ទះ​គេ​ចោល ក៏​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ភ្លាម​ៗ​ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២១ នៅ​ចំនុច​ផ្ទះ​លេខ​2B នៅ​បណ្ដោយ​ផ្លូវ​បេតុង ផ្សារ​ក្រមួន ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ​រាជធានីភ្នំពេញ ។

ម្តាយនិងកូនស្រីដែលឈ្លោះប្រកែកគ្នា​ខាងលើនោះមិនស្គាល់អត្តសញ្ញាណនោះទេ ។ ចំណែកម្ចាស់ផ្ទះកើតហេតុ​ក៏មិនស្គាល់អត្តសញ្ញាណដែរ ។​

តាម​ប្រភព​ពី​ម្ចាស់ផ្ទះ​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កូនស្រី​ដែល​ជា​ជន​បង្ក​ខាងលើ កន្លង​មក ធ្លាប់​មាន​ជម្លោះ​ពាក្យ​សម្តី​គាត់ ហើយ​​នៅ​យប់​កើតហេតុ កូនស្រី​រូប​នោះ​ផឹកស្រា​ស្រវឹង​ហើយ​បាន​មក​រៀបចំ​កន្លែង​លក់​បន្លែ​របស់​ម្តាយ​នាង ដែល​ជួល​មុខ​ផ្ទះ​របស់​គាត់​លក់ដូរ ខណៈ​ពេល​កំពុង​រៀបចំ​កន្លែងលក់ដូរ ​ស្រាប់តែ​២នាក់​ម្តាយ​និង​កូន​នោះបាន​ឈ្លោះប្រកែក​គ្នា​ តែ​មិនដឹង​ថា​យ៉ាងម៉េច​ទេ ​បែរជា​រាលដាល​មក​ជេរ​ម្តាយ​របស់​គាត់​ដែល​ជា​មនុស្ស​ចាស់​ទៀត ទើប​កើតជា​ជម្លោះ​រហូត​ក្លាយជា​ហិ.ង្សា​ប្រតាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក​អស់​​មួយ​ប្រ៉ា​វ ។

តាម​ប្រភព​ខាងលើបាន​បន្ត​ថា ​បន្ទាប់មក ​កូនស្រីរូប​នោះ​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​មួយសន្ទុះ​ ក្រោយ​មក​ក៏​ត្រលប់​មក​វិញ​ និង​មាន​កាន់​ដប​សាំង​មួយ​លី​ត្រមក​ជាមួយ​ផង​ ​ហើយ​​បាន​ចាក់​សាំង​នោះ​ពេញ​មុខ​ផ្ទះ​​របស់​គាត់​បម្រុង​​កេះដែកកេះ​ដុត ​ប៉ុន្តែ​​ត្រូវ​កូនក្មួយ​​របស់​គាត់​​ប្រតា.យប្រតប់​ឃាត់​ទាន់ និង​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍ និង​​ឃាត់ខ្លួនភ្លាម​ៗ​ផង​ដែរ​។

​ក្រោយពេលកើតហេតុ​ កូនស្រី​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ឫស្សី​កែវ ចាត់ការ​បន្ត​តាម​និ​តិ​វិធី ។

ជុំវិញករណី​ខាងលើនេះដែរ កោះសន្តិភាព​មិនអាចទទួល​បាន​ការបំភ្លឺណាមួយពីស្ត្រីជា​ម្តាយ និង​កូនស្រីដែលជួលមុខផ្ទះគេលក់ដូរនៅឡើយទេ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ