ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យកាត់ដេរចាប់ផ្តើមមានស្ថានភាពប្រសើរឡើងវិញ ស្របពេលការព្យាការណ៍រំពឹងសម្រេចបានកំណើនជាង ៤% នៅឆ្នំានេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាមើលឃើញថា ចូលមកដល់ឆមាសទី ២ ឆ្នំា ២០២១ នេះ  វិស័យកាត់ដេ កាបូប,…

រាជធានីភ្នំពេញ ៖ តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាមើលឃើញថា ចូលមកដល់ឆមាសទី ២ ឆ្នំា ២០២១ នេះ  វិស័យកាត់ដេ កាបូប, ស្បែកជើង រួមនិងផលិតធ្វើពីក្រណាត់ផ្សេង បង្ហាញស្ថានភាពល្អប្រសើរពេលមុន ខណៈ ដែលវិស័យសំខាន់មួយនេះមានការព្យាករណ៍ថា អាចនិងសម្រេចបានកំណើន ៤,៦% នៅឆ្នំា ២០២១ នេះ ។

អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC លោក កាំង ម៉ូនីកា មានប្រសាសន៍ថា តាមការពិនិត្យមើលជារួម វិស័យកាត់ដេរ កាបូប និងស្បែកជើង រួមនិងផលិតផលធ្វើពីក្រណាត់ផ្សេងៗក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២១ នេះបើយើងមើលជារួម គឺមិនមានការធ្លាក់ចុះនោះឡើយ  តែដោយឡែកសម្រាប់វិស័យកាត់ដេរមួយផ្នែក អាចមានការធ្លាក់ចុះ បើយើងនិយាយពីការនាំចេញទៅគ្រប់ទិសដៅទាំងអស់ លើកលែងទីផ្សារសហរដ្ឋអាមេរិកមានការកំម្ម៉ង់ទិញច្រើន ។

លោកសង្កត់ធ្ងន់ថា «នៅក្នុងស្ថានភាពបច្ចុប្បន្ននេះយើងទទួលស្គាល់ថា វិស័យកាត់ដេរ មានស្ថានភាពប្រសើជាងកាលពីត្រីមាសទី ១ ហើយយើងសង្ឃឹមថា មេរោគកូវីដ ១៩ ដែលបំលែងថ្មីមិនមានការរីករាលដាលខ្លាំង ឬយើងមានវិធានការទប់ស្កាត់បានល្អ» ។ តាមតំណាង GMAC យើងឃើញថាចំនួននៃការបញ្ជាទិញនៅនាពេលបច្ចុប្បន្ននេះ មានភាពល្អប្រសើរទេ ហើយមួយចំនួនយើងដឹងថា មានការផ្ទេរការបញ្ជាទិញពីប្រទេសភូមា ។

ថ្មីៗនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិការឆមាសទី ១ និងការវាយតម្លៃការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២១ ក្នុងនោះសម្រាប់ អនុវិស័យកាត់ដេរ កាបូប និងស្បែកជើងវិញ នៅក្នុងរយៈពេលនេះផងដែរ ត្រូវបានរំពឹងថា អាចសម្រេចកំណើន ៤,៦% ដូចនឹងការព្យាករកាលដើមឆ្នាំ បើទោះបីជាអនុវិស័យនេះ ទទួលរងផលប៉ះពាល់ជាអវិជ្ជមានដោយសារព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈក៏ដោយ ។ ក្នុងនោះបើផ្អែកលើទិន្នន័យ ៦ ខែដើមឆ្នាំនេះ ការនាំចេញផលិតផលកាត់ដេរមានកំណើន ១% ក្នុងឆ្នាំ ២០២១ នឹង -៩,២% ក្នុងឆ្នាំ ២០២០ ។

 ជាមួយគ្នានេះ ការនាំចូលវត្ថុធាតុដើមកាត់ដេរ គិតត្រឹម ៦ ខែដើមឆ្នាំ បានកើនឡើងក្នុងអត្រាជាង ២៦% ក្នុងឆ្នាំ ២០២១ នឹង -១៩,២% ក្នុងឆ្នាំ ២០២០ ដែលកំណើនអាចឆ្លុះបញ្ចាំងពីការរំពឹងទុកនៃការកើនឡើង ហើយការនាំចេញផលិត ផលកាត់ដេរនាពេលខាងមុខ គឺស្របតាមការបន្តកើនឡើងនៃតម្រូវការ ពិសេសក្នុងទីផ្សារអាមេរិក អាចនឹងផ្តល់កាលានុវត្តភាពសម្រាប់អនុវិស័យនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ