ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឈ្មួញ​​ម្នាក់ ជួញ​គ្រឿងញៀ.ន​ជាង​៣​គីឡូ ត្រូវតុលា​ការ​កាត់​ទោសហើយ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២១ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឈ្មួញ​

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២១ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឈ្មួញ​គ្រឿងញៀ.ន​ម្នាក់​ដាក់គុក​មួយ​ជីវិត និង​បង់​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​៨០​លាន​រៀល ពី​បទ​.​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញ​ដូរ​​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន ជាង​៣​គីឡូក្រាម ។

ជនជាប់ចោទ​​ឈ្មោះ សឿ​ន ពិសិដ្ឋ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ ។ សាលក្រម​បាន​ប្រកាស​ធ្វើ​ឡើងជា​សាធារណៈ និង​ទុក​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។

សូម​រម្លឹក​ថា កាលពីវេលា​​ម៉ោង​៨និង​៤៥​នាទីយប់​​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្លាំង​សមត្ត​កិច្ច​ជំនាញ (​ក​៨) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ វ៉ា​ន់ កុសល នាយករង​មន្ទីរ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការរដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ពី​លោក សឿង មុនីរ​ត្ន័ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​គ្រឿងញៀ.ន​មួយ​ករណី នៅ​ចំណុច​បណ្តោយ​ផ្លូវ​បេតុង ក្បែរ​រង្វង់​មូល​នាង​មច្ឆា សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ (​ករណី​ជួញដូរ​គ្រឿងញៀ.ន​ឆ្លង​ដែន ចូល​ពី​ប្រទេស​ឡាវ មក​កម្ពុជា​) ។

ជា​លទ្ធផល​ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សឿ​ន ពិសិដ្ឋ ដែល​កំពុង​ដឹក​ជញ្ជូន​គ្រឿងញៀ.ន ប្រមាណ​ជាង​៣​គីឡូក្រាម នាំ​ចូល​មក​ពី​ប្រទេស​ឡាវ​នោះ បម្រុង​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​បន្ត​ទៀត ជាក់ស្តែង​ដកហូត​វត្ថុ​តាង​គ្រឿងញៀ.ន សរុប ៣១១១.០៧​ក្រាម ជា​សារធាតុ​ញៀ.ន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៣១១០ ក្រាម អ៊ិច​ស្តា​ស៊ី​(MDMA)​ទម្ងន់ ១.០៧​ក្រាម ជ​ញ្ជីង​ថ្លឹង​គ្រឿងញៀ.ន​១​គ្រឿង ។ ពេល​នោះ​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រ​ឆាំ​បទល្មើស​គ្រឿងញៀ.ន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ចាប់ខ្លួន​ជនសង្ស័យ​គឺ​ធ្វើ​ឡើង​តាម​សេចក្តី​រាយ​ការ​ណ៍​មួយ​ពី​កម្លាំង​សមត្ថ​កិច្ច​ជំនាញ បាន​ដឹង​ច្បាស់លាស់​ពីមុខ​សញ្ញា ដែល​នាំ​ថ្នាំ​ញៀ.ន​ជាង​៣​គីឡូក្រាម​ឆ្លងកាត់​ពី​ឡាវ​ចូល​មក​កាន់​រាជធានី​ភ្នំពេញ ទើបត្រូវ​បាន​ស្ទាក់​ចាប់​នៅ​ក្បែរ​រង្វង់​មូល​នាង​ទេព​មច្ឆា ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វា​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ