ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ខេត្ត​ប៉ៃលិន បន្ត​ចុះ​អនុវត្ត​បម្រាម​គោចរ យ៉ាង​តឹងរ៉ឹង

2 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ នៅ​រាត្រី​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២១ កងកម្លាំង​ចម្រុះ ទាំង​៣​ប្រភេទ របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ នៅ​រាត្រី​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២១ កងកម្លាំង​ចម្រុះ ទាំង​៣​ប្រភេទ របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន ក្នុងអំឡុងពេល​អនុវត្តន៍​បម្រាម​គោចរ ដោយ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​រាល់​ការ​ធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព ការងារ មុខរបរ ឬ​អាជីវកម្ម នៅ​ចន្លោះ​ម៉ោង​៩​យប់ ដល់​ម៉ោង​៣​ទៀប​ភ្លឺ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ បំប្លែង​ថ្មី ប្រភេទ Delta ។

បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ការ​ចុះ​អនុវត្ត​នូវ​បម្រាម​គោចរ គឺ​នៅ​៣​ថ្ងៃ​ដំបូង ឃើញ​ថា មាន​បងប្អូន​ប្រជាពលរដ្ឋ​យើង​ច្រើន បាន​ល្មើស​ទៅ​នឹង​បំរាម​គោចរ​នេះ ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់​ៗ​ទៀត បងប្អូន​ប្រជាពលរដ្ឋ​មានការ​ចូលរួម​ច្រើន មាន​ន័យ​ថា អ្នក​ដែល​ល្មើស​នឹង​បម្រាម​គោចរ​នេះ គឺ​មានការ​ថយ​ចុះ ។

សមត្ថកិច្ច បញ្ជាក់​ថា ចំពោះ​អ្នក​ដែល​ល្មើស​នឹង​បម្រាម​គោចរ​លើក​ទី​១ គឺ​គ្រាន់តែ​ឃាត់​ធ្វើការ​អប់រំ ណែនាំ និង​ពិន័យ​ឲ្យ​អា​វ៉ង់​ដី​តែ​ប៉ុណ្ណោះ ហើយ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ តែបើ​ល្មើស​ជា​លើក​ទី​២​ទៀត នឹង​ត្រូវ​ធ្វើការ​ផាកពិន័យ តាម​មាត្រា​១០ នៃ​ច្បាប់ ពី​បទ​មិន​គោរព​វិធានការ​រដ្ឋបាល ព្រោះ​សមត្ថកិច្ច​បាន​កត់​ឈ្មោះ និង​ស្លាក​លេខ​មធ្យោបាយ​ធ្វើ​ដំណើរ​ទុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ