ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រដ្ឋបាលខេត្ត​ស្វាយរៀង រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ ១៩​ថ្មី ៤៥​នាក់​ថែមទៀត ជាសះស្បើយ ៨៧​នាក់ និង​ស្លា.ប់​ថ្មី ៣​នាក់​

2 ឆ្នាំ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​៤​សីហា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ចំនួន ៤៥​នាក់ ស្រី ២៣​នាក់​។…

​ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​៤​សីហា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ចំនួន ៤៥​នាក់ ស្រី ២៣​នាក់​។ ក្នុងនោះ មាន​កម្មករ ចំនួន ១០​នាក់ ករណី​ឆ្លង​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កូ​វីដ​១៩ ចំនួន ៥​នាក់ លើ​អ្នកមាន​ការសង្ស័យ ២៨​នាក់ ករណី​កម្មករសំណង់​អ្នកធ្វើដំណើរ​ចូលមកក្នុង​ខេត្ត​ចំនួន​ម្នាក់​។

​ចំពោះ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ៤៥​នាក់ បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល នៅ​មន្ទី​ពេទ្យ​ស្រុក​ស្វាយជ្រំ ចំនួន ១៩​នាក់ បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក សាមគ្គី​រំដួល ៩​នាក់ និង​បញ្ជូនទៅ​មជ្ឈមណ្ឌល​ព្យាបាល​កូ​វីដ​១៩ ក្រុង​បាវិត ចំនួន ១៥​នាក់​។​

​ដោយឡែក អ្នកស្លាប់​ថ្មី ៣​នាក់ រួមមាន​៖ ១-​ស្ត្រី​ឈ្មោះ សី នី អាយុ ៤០​ឆ្នាំ នៅ​ភូមិ​ខាងកើត​វត្ត ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ បាន​ស្លាប់​នៅ​គេហដ្ឋាន នៅ​ថ្ងៃ​០២​សីហា ឆ្នាំ​២០២១ ក្រុមការងារ​ធ្វើ​កោសល​វិ​ច្ច័​យ យក​សំណាក ធ្វើតេស្ត​រហ័ស រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​។ ២-​ស្ត្រី​ឈ្មោះ អ៊ុក ពៅ អាយុ ៥៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រៃ ឃុំ​អំ​ពឹ​ល ស្រុក​រំដួល ក្រុមការងារ​យក​សំណាក​ធ្វើតេស្ត​រហ័ស រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ ស្លាប់ នៅ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យ​សាមគ្គី​ស្រុក​រំដួល​។ ៣-​ស្ត្រី ឈ្មោះ ឡុង គា អាយុ ៤៩​ឆ្នាំ នៅ​ភូមិ​តា​បិ​ប សង្កាត់​បាវិត ក្រុង​បាវិត ក្រុមការងារ យក​សំណាក​ធ្វើតេស្ត​រហ័ស រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ នៅ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២១ បាន​ស្លាប់ នៅ​ថ្ងៃទី​០២ សីហា ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយជ្រំ​។​

​គិត​ត្រឹម​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២១ ខេត្តស្វាយរៀង មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប ៤,៩៩៧​នាក់ ស្រី ២,៧៥៨​នាក់ ជាសះស្បើយ​សរុប ៤,៤៣០​នាក់ ស្រី ២,៤៧០​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន ៤៥៦​នាក់ ស្រី ២១៩​នាក់​។ ករណី​ស្លាប់​កើនឡើង ១០៥​នាក់ ស្រី ៦៧​នាក់​។

​រដ្ឋបាលខេត្ត​ស្វាយរៀង ក៏បាន​ប្រកាស​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ​កម្មការិនី ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ សូម​ប្រុងប្រយ័ត្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​កូ​វីដ​១៩ ទៅ​សហគមន៍​។ អ្នកពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ខាងលើ សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​។

​ប្រសិនបើ​មាន​រោគសញ្ញា ដូចជា​៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លីៗ ឬ​សង្ស័យ សូមមេត្តា​ប្រញាប់ ទៅធ្វើ​តេស្ត​រក​មេរោគ #​កូ​វីដ​១៩(#COVID-19) ដែលមាន​ទីតាំងនៅ​ជិត​ផ្ទះ ឬ​ផ្ដល់ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទៅយក​វត្ថុ​វិភាគ​សំណាក​នៅ​ប៉ុស្ដិ៍​យក​សំណាក ដែល​នៅ​ជិត​ផ្ទះ ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ខេត្ត តាម​លេខ​ទូរ​សព្ទ 044 712 522 ឬ 097 503 4567 ដើម្បី​មាន​វិធាន​ការបន្ត​។​

​សម្រាប់​អ្នក ដែល​គ្មាន​រោគសញ្ញា សូម​ដាក់ខ្លួន​ដាច់ដោយឡែក និង​តាមដាន​សុខភាព​របស់ខ្លួន រយៈពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​ទាំងនោះ​៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ