ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​មួយ​ទាក់ទិន​អ៊ី​រ៉​ង់​សង្ស័យ​ចាប់​នាវា​ដឹក​ប្រេង​១​គ្រឿងក្នុង​ឈូង​សមុទ្រ

2 ឆ្នាំ មុន

ប្រភព​ព័ត៌មាន​៣​ខាង​សន្តិសុខ​សមុទ្រ​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣​ ខែ​សីហា​ ឆ្នាំ​២០២១ថា ក្រុម​ប្រដាប់​អាវុធ​មួយ​ទាក់​ទិន​នឹង​អ៊ី​រ៉​ង់ សង្ស័យ​ចាប់​នាវា​ដឹក​ប្រេង​១​គ្រឿង ក្នុង​ឈូង​សមុទ្

ប្រទេស​អ៊ី​រ៉​ង់ ៖ ប្រភព​ព័ត៌មាន​៣​ខាង​សន្តិសុខ​សមុទ្រ​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣​ ខែ​សីហា​ ឆ្នាំ​២០២១ថា ក្រុម​ប្រដាប់​អាវុធ​មួយ​ទាក់​ទិន​នឹង​អ៊ី​រ៉​ង់ សង្ស័យ​ចាប់​នាវា​ដឹក​ប្រេង​១​គ្រឿង ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍នា​ដែនទឹក​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​។ ឧប្បត្តិហេតុ​នោះ​កើត​មាន​ក្រោយ​ពី​ទីភ្នាក់ងារ​មួយ​របស់​អង់គ្លេស រាយការណ៍​ពី​លទ្ធភាព​នៃ​ការ​ចាប់​ពង្វាង​មួយ ក្នុង​តំបន់​សមុទ្រ​នោះ​។

នៅ​ក្រុង​តេ​ហេ​រ៉​ង់​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​បាន​បដិសេធ រាល់​ការ​ចូលរួម​របស់​កងទ័ព​អី​ុ​រ៉​ង់ ឬ​របស់​បណ្ដា​កងជីវពល​ជា​សម្ព័ន្ធមិត្ត ក្នុង​ឧប្បត្តិហេតុ​ណាមួយ នា​ដែនទឹក​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ដោយ​បរិហារ​ការ​លើក​អំពី​រឿង​នោះ​ថា​ជា​លេស​មួយ សម្រាប់​ធ្វើ​សកម្មភាព​ប្រទូស្ត​រ៉ា​យ​នានា​ប្រឆាំង​អ៊ី​រ៉​ង់​។

តាម​ប្រភព​សន្តិសុខ​សមុទ្រ​២​ថា នាវា​ដឹក​ប្រេង​ឈ្មោះ​ ASPHALT PRINCESS ដោត​ទង់ជាតិ​ប៉ា​ណា​ម៉ា ជា​គោលដៅ​នៃ​ការ​វាយប្រហារ ដែល​កើត​មាន​ក្នុង​សមុទ្រ​អា​រ៉ា​ប៊ី ពេល​បើកបរ​ឆ្ពោះ​មក​កាន់​ច្រក​សមុទ្រ​ ORMUZ​ជា​ច្រក​ឆ្លងកាត់​នៃ​បណ្ដា​នាវា​ដឹក​ប្រេង​តំណាង​ឲ្យ​១​ភាគ​៥ នៃ​ការ​នាំ​ប្រេង​ចេញ​របស់​ពិភពលោក​។

ក្រសួងការបរទេស​អា​មេ​រិ​ក បាន​សម្ដែង​ការ​ព្រួយបារម្ភ​និង​គូសបញ្ជាក់​ថា ខ្លួន​នឹង​សិក្សា​លើ​ព័ត៌មាន​ទាំងនោះ​និង​បន្ត​ថា វា​ជា​ការ​ប្រញាប់ប្រញាល់​ពេក​ដើម្បី​ធ្វើការ​សន្និដ្ឋាន​មួយ​។ ចំណែក​អ្នកនាំពាក្យ​ម្នាក់ របស់​ក្រសួងការបរទេស​អា​មេ​រិ​ក​និយាយ​ថា ការ​សើ​ុ​ប​អង្កេត​បន្ទាន់​មួយ​ត្រូវ​បាន​បើក​ធ្វើ​ដោយ​ក្រ​សូ​ង​នេះ​។

ភាព​តានតឹង​បាន​ឡើង​ខ្ពស់​ក្នុង​តំបន់ ចាប់តាំងពី​ស​ប្ដា​ហ៍​មុន​មក ក្រោយ​ការ​វាយប្រហារ​នាវា​ដឹក​ប្រេង​មួយ​ក្នុង​សមុទ្រ​អូ​ម៉​ង់ ដែល​អ៊ី​ស្រា​អែ​ល សហរដ្ឋអាមេរិក​និង​អង់គ្លេស​ចោទ​ដាក់​អ៊ី​រ៉​ង់ តែ​អ៊ី​រ៉​ង់​បាន​បដិសេធ​។ មិន​ទាន់​មានការ​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ក្នុង​ពេល​ភ្លាម​ៗ របស់​អាជ្ញាធរ​អេ​មី​រ៉ាត់់​អា​រ៉ាប់​រួម​ឡើយ ទាំង​របស់​កងឯកភាព​ម៉ា​រី​ន​អា​មេ​រិ​ក​មាន​មូលដ្ឋាន​នៅ​ប្រទេស​បា​រ៉ែ​ន​។

មុន​នេះ​ទីភ្នាក់ងារ​ដឹក​ជញ្ជូន​តាម​សមុទ្រ​មួយ​របស់​អង់គ្លេស​រាយការណ៍ ពី​លទ្ធភាព​ខ្ពស់​នៃ​ការ​ចាប់​ព​ង្ខា​ង នាវា​ដឹក​ប្រេង​១​គ្រឿង ក្នុង​តំបន់​សមុទ្រ​នេះ តែ​មិន​ផ្ដល់​ការ​បញ្ជាក់​ឬ​កន្លែង​ដែល​នាវា​នេះ​ត្រូវ​ចាប់​ឬ​ពី​ពួក​អ្នក​វាយប្រហារ​ឡើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ