ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវី​ម្នាក់​ចុះ​ហែល​ទឹក​បាត់​ខ្លួន​ពី​ឆ្នេរ​អូរ​ត្រេះ​! បើ​ឃើញ “​ចរន្តទឹក​កាច់​” កើតឡើង​នៅ​មាត់សមុទ្រ ​ប្រញាប់​ឡើងគោក ជា​បន្ទាន់!

2 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ស.ព​ជន​រង​គ្រោះ ជា​មេធាវី​ម្នាក់ ដែល​បាន​ចុះ​លេង​ទឹកសមុទ្រ នៅ​ឆ្នេរ​អូរ​ត្រេះ​១ ក្នុងភូមិ​សាស្ត្រ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ…

ខេត្ត​ព្រះ​សីហ​នុ ៖ ស.ព​ជន​រង​គ្រោះ ជា​មេធាវី​ម្នាក់ ដែល​បាន​ចុះ​លេង​ទឹកសមុទ្រ នៅ​ឆ្នេរ​អូរ​ត្រេះ​១ ក្នុងភូមិ​សាស្ត្រ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ បាន​អណ្តែត​មក​ទើរ​លើ​ឆ្នេរ​ខ្សាច់ នៅ​ម៉ោង​ជិត​៦​ព្រឹក ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២១ ដែល​មាន​ចម្ងាយ​ប្រហែល​ជាង ១​គីឡូម៉ែត្រ ពី​កន្លែង​កើតហេតុ ។

ក្រោយ​កើតហេតុ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ដឹកនាំ​កម្លាំង និង​ក្រុម​អ្នក​មុជទឹក​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​អ្នក​មុជទឹក​ស្ម័គ្រចិត្ត​កោះ​រ៉ុ​ង តាម​ស្វែងរក​ជន​រង​គ្រោះ​ទាំង​យប់ ដែល​បាន​បាត់​ខ្លួន​បន្ទាប់​ពី​ចុះ​លេង​ទឹកសមុទ្រ​ជាមួយ​មិត្តភក្តិ ៣​នាក់​ទៀត ប៉ុន្តែ​ទឹក​រលក​បោក​យក​បុរស​ម្នាក់​ទៅ​បាត់ តាំងពី​រសៀល រហូត​មក​ដល់​ព្រឹក​ថ្ងៃ​៤​សីហា​នេះ ទើប​ប្រទះ​ឃើញ​ជន​រង​គ្រោះ បាត់បង់​ជីវិត​ទៅ​ហើយ ។

តាម​រយៈ​ការ​ស្រាវជ្រាវ សារព័ត៌មាន​បរទេស​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា បើ​ឃើញ​ចរន្តទឹក​កាច់ (​ដូច​មាន​ក្នុង​រូបភាព​) កើតឡើង​នៅ​មាត់សមុទ្រ សូម​ប្រញាប់​ឡើងគោក ជា​បន្ទាន់ ។

មនុស្ស​ជា​ច្រើន ចូល​ចិត្ត​ហែល​ទឹកសមុទ្រ ប៉ុន្តែ​មនុស្ស​ភាគច្រើន មិន​បាន​ចាប់អារម្មណ៍​ទេ​ថា ពួក​គេ​ងាយ​នឹង​លង់ទឹក បែប​ណា​នោះ នៅ​ពេល​កំពុង​ហែល​ទឹកសមុទ្រ​នៅ​មាត់​ឆ្នេរ ។ ពេល​មាន​គ្រោះថ្នាក់​លង់ទឹក មនុស្ស​ភាគច្រើន​សន្មត់​ថា បណ្តាល​មក​ពី​កត្តា​ជាតិ​ស្រវឹង ។ ទោះ​យ៉ាងណា ជា​ញឹកញាប់​មូលហេតុ អាច​បណ្តាល​មក​ពី​កត្តា​ផ្សេង​ទៀត​ដែរ នោះ​គឺ​គេ​ហៅ​ថា “​ចរន្តទឹក​កាច់​” ។

ចរន្តទឹក​កាច់ កើតឡើង​នៅ​ពេល​ចរន្តទឹក ផ្ទៃ​ខាងលើ​ដ៏​ខ្លាំងក្លា​បុក​ច្រាំង ហើយ​ចាល់​យ៉ាង​ត្របាញ់​ឆ្ពោះ ចូល​ទៅ​សមុទ្រ​វិញ ។
«​ចរន្តទឹក​កាច់​»​អាច​ទាញ​អ្វី​ៗ​ដែល​អណ្តែត​លើ​ផ្ទៃសមុទ្រ​ចូល​ទៅ​បាតសមុទ្រ ត្រង់​ចំណុច​ដែល​វា​កាច់​គ្នា ជាមួយនឹង​រលក​ទឹក ដែល​ហូរ​ពី​សមុទ្រ មក​ឆ្នេរ​វិញ ។ ចរន្តទឹក​កាច់​នេះ នៅ​អា​មេ​រិ​ក បាន​សម្លាប់​មនុស្ស​ជិត​៥០​នាក់ ជា​មធ្យម​រៀង​រាល់​ឆ្នាំ ។

ករណី​លោក​អ្នក ជួប​ចរន្តទឹក​កាច់ ដោយ​ចៀស​មិន​រួច សូមកុំ​ភ័យ​ស្លន់ស្លោ ព្រោះ​ចរន្តទឹក​កាច់​នេះ គួ​ច​តែ​អ្វី​ៗ ដែល​អណ្តែត​លើ​ផ្ទៃ​ទឹក​ប៉ុណ្ណោះ ។ ប្រសិនបើ​លោក​អ្នក​ហែល​ទឹក​លេង​នៅ​មាត់​ឆ្នេរ​នោះ ចរន្តទឹក​នេះ​នឹង​ទាញ​លោក​អ្នក​ចូល ទៅ​បាតសមុទ្រ​យ៉ាង​ងាយ ព្រោះ​លោក​អ្នក​អណ្តែត​នៅ​លើ​ផ្ទៃ​ទឹក ដូច្នេះ​មាន​តែ​ងើបឈរ​ឲ្យ​ត្រង់​ប៉ុណ្ណោះ ទើប​ចរន្ត​នេះ មិន​អាច​ស្រូប​យក​លោក​អ្នក​ទៅ​បាតសមុទ្រ​បាន ប៉ុន្តែ​គ្រាន់តែ​រាង​យោល​យោគ​ត្រង់​ចង្កេះ​ខ្លាំង​បន្តិច ។ យក​ល្អ ពេល​ហែល​ទឹកមាត់​ឆ្នេរ គួរ​មាន​ពោង ឬ​អាវ​ពោង​សុវត្ថិភាព បង្ការ​ជា​និច្ច ព្រោះ​ចរន្តទឹក​កាច់​នេះ អាច​កើតឡើង​គ្រប់​ទីកន្លែង​គ្រប់​វិនាទី ។

សូម​ចែករំលែក ឫ​ស៊ែរ​ទុក​មើល ជា​ចំណេះដឹង ព្រមទាំង​ប្រាប់​មិត្តភក្តិ និង​គ្រួសារ​របស់​លោក​អ្នក​ឲ្យ​បានដឹង​រឿង​នេះ​គ្រប់​ៗ​គ្នា ព្រោះថា មិន​ត្រឹមតែ​ជួយ​សង្គ្រោះ​ជីវិត​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ដទៃ​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ