ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុដ វន្នី បុរសពិការជើងស្តាំដឹកដៃកូនស្រីដើររើសអេតចាយចិញ្ចឹមជីវិត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសពិការជើងស្តាំម្នាក់ ដៃទាំងសងខាងរបស់គាត់បានកាន់ឈើច្រត់ដើរបណ្តើរកូនស្រីអាយុ ៨. ឆ្នាំម្នាក់ ពនេចរគ្រប់ច្រកល្ហករើសអេតចាយយកទៅលក់គ្រាន់ចិញ្ចឹមជីវិតប្រចំាថ្ងៃ ។ គាត់មានឈ្មោះ សុដ…

រាជធានីភ្នំពេញ ៖ បុរសពិការជើងស្តាំម្នាក់ ដៃទាំងសងខាងរបស់គាត់បានកាន់ឈើច្រត់ដើរបណ្តើរកូនស្រីអាយុ ៨. ឆ្នាំម្នាក់ ពនេចរគ្រប់ច្រកល្ហករើសអេតចាយយកទៅលក់គ្រាន់ចិញ្ចឹមជីវិតប្រចំាថ្ងៃ ។ គាត់មានឈ្មោះ សុដ វន្នី ដោយមានស្ពាយបាវសមួយជាប់នឹងខ្លួនផង វន្នី និងកូនស្រី ដើរអើតមើលតាមធុងសំរាម នៅតាមមុខផ្ទះរបស់ពលរដ្ឋដើម្បីរកសំបកកំប៉ុង ដបទឹកសុទ្ធ និងរបស់របរផ្សេងទៀតដែលអាចលក់អេតចាយបាន ។ 

«មួយថ្ងៃខ្ញុំអាចរកប្រាក់បានចាប់ពី ២ ម៉ឺន ទៅ ៣ ម៉ឺនរៀល ។ នៅពេលដើររើសអេតចាយនេះពេលមានពលរដ្ឋអាណិតអាសូរបានផ្តល់នំចំណី បាយម្ហូប មី ត្រីខ ខ្លះៗដែលគ្រាន់សម្រាលការលំបាក» លោក វន្នី និយាយទំាងទឹកមុខស្ងួត ។

លោក សុដ វន្នី មិនមែនជាជនពិការពីកំណើតនោះទេ ដើមឡើយលោកមានកាយសម្បទាមាំមួន ប៉ុន្តែបានធ្លាក់ខ្លួនពិការកាលពីឆ្នាំ ២០២០ ដោយសារ សារតែឧបករណ៍ខួងគ្រឹះសំណងរលំសង្កត់លើជើងស្តាំ ។ មុនធ្លាក់ខ្លួនពិការដើមរើសអេតចាយនេះលោកមានការងារជាកម្មករខួងគ្រឹះសំណង់ ដែលអាចមានលទ្ធភាពរកចំណូលបានជាមធ្យម ២០ ដុល្លារក្នុងមួយថ្ងៃ ។ ក្រោយពិការមកជីវិតបានផ្លាស់ប្តូរជាខ្លំាង ។ ការចិញ្ចឹមកូនប្រពន្ធ អាស្រ័យលើការដើម ពនាចរតាមដងផ្លូវរើសអេតចាយ មិនគិតថ្ងៃយប់ រំាង ឬភ្លៀងនោះទេ ។ 

សុដ វន្នី  ដែលមានអាយុ ៣៤ ឆ្នាំ មានបន្ទុកចិញ្ចឹមប្រពន្ធ និងកូនពីរនាក់ ។ ។សព្វថ្ងៃគ្រួសារលោកស្នាក់នៅផ្ទះជួលនៅម្តុំស្ទឹងមានជ័យ ។ លោកមានស្រុកកំណើតនៅស្រុកក្រវ៉ាញ ខេត្តពោធិសាត់ ។ «ជារៀងរាល់ថ្ងៃនៅពេលព្រឹកខ្ញុំតែងតែនាំកូនស្រីបងដែលមានអាយុទើបតែ ៨ ឆ្នាំចេញពីផ្ទះជួល មកដើររករើសអេតចាយនៅម្តុំផ្សារអូឡាំពិក ម្តុំស្ថានទូតចិន អតីតគុកទួលស្លែង និងម្តុំបឹងកេងកង រហូតដល់ម៉ោង ៥ ទៅម៉ោង ៦ ល្ងាចទើបត្រឡប់ទៅផ្ទះវិញ» ។ 

 របររើសអេតចាយមិនមែនសម្រាប់តែក្រពះនោះទេ លោកត្រូវសន្សំសម្រាប់បង់ថ្លៃបន្ទប់ជួលប្រចំាខែ ទឹកដោះគោកូនតូចទៀតផង ។ នៅមុនពេលផ្ទុះកូវីដ ១៩ ខ្លំាងប្រពន្ធលោកចេញទៅធ្វើកម្មករសំណង់ ប៉ុន្តែចាប់ពីភ្នំពេញវាយលុកយ៉ាងខ្លំាងពីជំងឺដ៏សាហាវនេះមក ភរិយាលោកមិនបានចេញទៅលក់កម្លំាងពលកម្មទៀតទេ ដូច្នេះបន្ទុកចំណាយពឹងលើដៃ និងស្បោងអេតចាយរបស់លោកប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ