ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើយើងគួរផឹកទឹកប៉ុនណាក្នុងមួយថ្ងៃទើបល្អ?

2 ឆ្នាំ មុន

តើអ្នកគួរផឹកទឹកច្រើនប៉ុនណាក្នុងមួយថ្ងៃ? អ្នកប្រហែលជាដឹងថា វាមានសារៈសំខាន់ណាស់ក្នុងការផឹកទឹកឱ្យបានច្រើន នៅពេលសីតុណ្ហភាពឡើងខ្ពស់នៅខាងក្រៅ។ ប៉ុន្តែការរក្សាជាតិទឹក គឺជាតម្រូវការចាំបាច់ប្រចាំថ្ងៃមិនថា សីតុណ្ហភាពក្តៅឬត្រជាក់នោះទេ។ យើងភាគច្រើនមិនបានទទួលទានទឹកគ្រប់គ្រាន់ទេ ជាពិសេសមនុស្សវ័យចំណាស់។ វេជ្ជបណ្ឌិត…

តើអ្នកគួរផឹកទឹកច្រើនប៉ុនណាក្នុងមួយថ្ងៃ? អ្នកប្រហែលជាដឹងថា វាមានសារៈសំខាន់ណាស់ក្នុងការផឹកទឹកឱ្យបានច្រើន នៅពេលសីតុណ្ហភាពឡើងខ្ពស់នៅខាងក្រៅ។ ប៉ុន្តែការរក្សាជាតិទឹក គឺជាតម្រូវការចាំបាច់ប្រចាំថ្ងៃមិនថា សីតុណ្ហភាពក្តៅឬត្រជាក់នោះទេ។ យើងភាគច្រើនមិនបានទទួលទានទឹកគ្រប់គ្រាន់ទេ ជាពិសេសមនុស្សវ័យចំណាស់។ វេជ្ជបណ្ឌិត Julian Seifter ឯកទេសខាងតំរងនោមនិងសាស្ត្រាចារ្យរងផ្នែកវេជ្ជសាស្ត្រនៅសាលាវេជ្ជសាស្ត្រ Harvard មានប្រសាសន៍ថា៖ “មនុស្សវ័យចំណាស់មិនមានអារម្មណ៍ថាស្រេកទឹកខ្លាំងដូចពេលដែលពួកគេនៅក្មេងទេ។”

ការទទួលទានទឹក៤ទៅ៦កែវរៀងរាល់ថ្ងៃ គឺសម្រាប់មនុស្សដែលមានសុខភាពល្អជាទូទៅ។ កម្រិតនេះអាចនឹងច្រើនពេកសម្រាប់អ្នក ប្រសិនបើអ្នកមានជម្ងឺប្រចាំកាយដូចជាជម្ងឺក្រពេញទីរ៉ូអ៊ីត តម្រងនោម ថ្លើម ឬ បញ្ហាបេះដូង ឬក៏កំពុងតែប្រើប្រាស់ថ្នាំដែលមានសកម្មភាពទាញទឹកឱ្យនៅសារពាង្គកាយ ដូចជាថ្នាំ NSAID ថ្នាំបំបាត់ការឈឺចាប់ Opiate និង ថ្នាំប្រឆាំងការធ្លាក់ទឹកចិត្តមួយចំនួន។

តើអ្នកគួរផឹកទឹកប៉ុន្មានក្នុងមួយថ្ងៃ? មិនមានចំលើយណាត្រូវសម្រាប់មនុស្សគ្រប់រូបនោះទេ។ នេះជាការលើកឡើងរបស់វេជ្ជបណ្ឌិត Seifter។ លោកមានប្រសាសន៍ថា ការទទួលទានទឹកត្រូវតែមានកម្រិតតាមមនុស្សប្រភេទនីមួយៗ ហើយអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើអ្នកមិនច្បាស់អំពីបរិមាណត្រឹមត្រូវសម្រាប់អ្នក។

ប៉ុន្តែសូម្បីតែតម្រូវការទឹករបស់មនុស្សដែលមានសុខភាពល្អក៏នឹងខុសគ្នាដែរ ជាពិសេសប្រសិនបើអ្នកបាត់បង់ទឹកតាមរយៈញើសព្រោះអ្នកកំពុងហាត់ប្រាណ ឬដោយសារតែអ្នកនៅខាងក្រៅពេលថ្ងៃក្តៅ។

ដោយឡែកសម្រាប់ស្រ្តីមានផ្ទៃពោះវិញ​ គឺត្រូវទទួលទានទឹកឱ្យបានច្រើនជាងធម្មតា។ នៅពេលអ្នកមានផ្ទៃពោះ អ្នកត្រូវការទឹកច្រើនជាងមនុស្សធម្មតា ដែលយ៉ាងហោចណាស់ ៨-១២កែវក្នុងមួយថ្ងៃ។ ទឹកដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសុខភាពរបស់កូនអ្នក ដូចជាការជួយបង្កើតសុក ដែលមានសុខភាពល្អសម្រាប់កូនបឺតយកសារធាតុចិញ្ចឹមពីម្តាយ។ ទឹកក៏ត្រូវបានប្រើដើម្បីបង្កើតជាថង់ទឹកភ្លោះ នៅពេលមានផ្ទៃពោះផងដែរ។ ដូច្នេះវាចាំបាច់ក្នុងការជៀសវាងការខ្វះជាតិទឹកក្នុងពេលមានផ្ទៃពោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ