ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមិនគួរយកសំបកក្រូចបោះចោលនោះទេ!

2 ឆ្នាំ មុន

ការសិក្សាបានបង្ហាញថា សាច់ក្រូចមានផ្ទុកវីតាមីន C ប្រហែល ៧១មីលីក្រាម ខណៈដែលសំបករបស់វាមានវីតាមីន C ដល់ទៅ ១៣៦ មីលីក្រាម។…

ការសិក្សាបានបង្ហាញថា សាច់ក្រូចមានផ្ទុកវីតាមីន C ប្រហែល ៧១មីលីក្រាម ខណៈដែលសំបករបស់វាមានវីតាមីន C ដល់ទៅ ១៣៦ មីលីក្រាម។ គុណប្រយោជន៍របស់សំបកក្រូច សម្រាប់សុខភាពរបស់យើងទាំងអស់គ្នា មានដូចខាងក្រោមនេះ។

១. ល្អសម្រាប់ជម្ងឺទឹកនោមផ្អែម

សំបកក្រូចគឺសំបូរទៅដោយសារជាតិ pectin ដែលជាជាតិសរសៃ។ វាត្រូវបានគេដឹងថាមានសកម្មភាពគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។  

២. លើកកម្ពស់សុខភាពបេះដូង

យោងតាមការស្រាវជ្រាវ ក្រូចជួយដល់សុខភាពបេះដូង ដោយសារតែវាមានផ្ទុក Folate។ សំបកក្រូចគឺសំបូរទៅដោយសារធាតុ flavonoid ដែលគេហៅថា hesperidin និង មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក។ ដោយសារជម្ងឺបេះដូងភាគច្រើន បណ្តាលមកពីការរលាក។ ដូចនេះ សំបកក្រូចនឹងជួយការពារបេះដូងរបស់អ្នក។

៣. បង្កើនការរំលាយអាហារ

សំបកក្រូចមានអត្ថប្រយោជន៍ណាស់ ក្នុងការកាត់បន្ថយការទល់លាមក។ ការសិក្សាបានបង្ហាញថាវាអាចត្រូវបានប្រើដើម្បីព្យាបាលបញ្ហារំលាយអាហារ។

៤. ជួយសម្រកទម្ងន់

សំបកក្រូចក៏មានផ្ទុកវីតាមីន C ដែលត្រូវបានគេដឹងថាជួយដុតបំផ្លាញជាតិខ្លាញ់។ វាក៏ជាប្រភពធម្មជាតិនៃសារជាតិ pectin ផងដែរ ដែលជាជាតិសរសៃធម្មជាតិដែលជួយកាត់បន្ថយការឡើងជាតិស្ករក្នុងឈាមក្រោយពេលបរិភោគ។ ប្រសិនបើ អ្នកមានបំណងសម្រកទំងន់នៅឆ្នាំនេះអ្នកគួរតែដាក់សំកក្រូចទៅក្នុងរបបអាហាររបស់អ្នក។

៥. ធ្វើអោយប្រសើរឡើងនូវសុខភាពសួត

ជាមួយនឹងវីតាមីន C ដ៏ច្រើននៅក្នុងសំបកក្រូច វាជួយដល់ការការពារមិនឱ្យកកស្ទះនៅក្នុងសួត។ វីតាមីននេះ ក៏ជួយបង្កើនភាពស៊ាំផងដែរ ហើយនេះអាចជួយការពារការឆ្លងមេរោគសួតបាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ