ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ៣យ៉ាង ដែលអ្នកមានវ័យខ្ទង់៤០ឆ្នាំ គួរចៀសវាង

2 ឆ្នាំ មុន

នៅពេលយើងស្ថិតនៅក្នុងវ័យសកម្ម (ខ្ទង់២០ឆ្នាំទៅ៣០ឆ្នាំ) យើងអាចមិនសូវយកចិត្តទុកដល់លើរឿងអាហារដែលយើងទទួលទាន។ តែប្រសិនបើយើងដល់វ័យខ្ទង់៤០ឆ្នាំហើយ អាហារដែលយើងទទួលទានត្រូវតែជាអាហារល្អ ព្រោះថាយើងកំពុងតែឈានចូលដល់វ័យចាស់ហើយ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់អាហារ៣ប្រភេទ ដែលអ្នកមានវ័យខ្ទង់៤០ឆ្នាំ ត្រូវចៀសវាង។…

នៅពេលយើងស្ថិតនៅក្នុងវ័យសកម្ម (ខ្ទង់២០ឆ្នាំទៅ៣០ឆ្នាំ) យើងអាចមិនសូវយកចិត្តទុកដល់លើរឿងអាហារដែលយើងទទួលទាន។ តែប្រសិនបើយើងដល់វ័យខ្ទង់៤០ឆ្នាំហើយ អាហារដែលយើងទទួលទានត្រូវតែជាអាហារល្អ ព្រោះថាយើងកំពុងតែឈានចូលដល់វ័យចាស់ហើយ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់អាហារ៣ប្រភេទ ដែលអ្នកមានវ័យខ្ទង់៤០ឆ្នាំ ត្រូវចៀសវាង។

១. សាច់កែច្នៃ

ភាគច្រើននៃសាច់កែច្នៃមានផ្ទុកសារធាតុនីត្រាត ដែលបង្កបញ្ហាជាជម្ងឺមហារីក។ ដូច្នេះដើម្បីជាការប្រសើរ អ្នកគួរជៀសអោយផុតពីការទទួលទានសាច់ដែលមានផ្ទុកសារធាតុនេះ។ ម្យ៉ាងវិញទៀត សាច់កែច្នៃ ក៏ជាប្រភពនៃជាតិខ្លាញ់មិនល្អ និងជាតិប្រៃខ្ពស់ដែលមិនល្អចំពោះសុខភាពបេះដូងផងដែរ។ ប្រសិនបើលោកអ្នកស្ថិតនៅក្នុងវ័យខ្ទង់ ៤០ឆ្នាំ​ ចូរអ្នកព្យាយាមកាត់បន្ថយការទទួលទានសាច់កែច្នៃ ហើយងាកមករកសាច់ធម្មជាតិ ដែលកាប់ដោយកសិករយើង។

២. ភីហ្សា

អ្នកដែលកំពុងស្ថិតក្នុងវ័យខ្ទង់ ៤០ឆ្នាំ គួរចៀសវាងទទួលទានភីហ្សាញឹកញាប់។ នេះក៏ព្រោះតែភីហ្សាភាគច្រើនមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ សាច់កែច្នៃ ព្រមទាំងម្សៅចម្រាញ់ដែលអាចបង្កការរលាករ៉ាំរ៉ៃក្នុងរាងកាយបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងទៀតរួមមានអាការៈឈឺសន្លាក់និងជម្ងឺបេះដូងជាដើម។

៣. អាហារចៀន ឬបំពង

អាហារចៀនបំពងភាគច្រើនមានផ្ទុកសម្បូរទៅដោយខ្លាញ់ឆ្អែតដែលមិនល្អចំពោះសុខភាព ពិសេសបង្កើនហានិភ័យនៃជម្ងឺស្ទះសសៃឈាមតែម្ដង។ វាក៏អាចបង្កបញ្ហាលើសសម្ពាធឈាមនិងជម្ងឺជាច្រើនផ្សេងទៀតគួរឱ្យព្រួយបារម្ភពិសេសនៅពេលអ្នកកំពុងស្ថិតក្នុងវ័យខ្ទង់ ៤០ ឆ្នាំស្រាប់។ ដូច្នេះដើម្បីជាការប្រសើរចូរជ្រើសរើសវិធីចម្អិនផ្សេងទៀតដូចជាស្ងោរ អាំង ឬចំហុយជំនួសវិញ។ ប្រសិនបើអ្នកឈប់ទទួលទានអាហារចៀន ឬបំពងមិនបានចូរជ្រើសរើសប្រើប្រាស់ខ្លាញ់ល្អដូចជាប្រេងអូលីវ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ