ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធសាសនិក​មិន​កំណត់​ជាតិ​សាសន៍​អ្វី​ឡើយ

2 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា ចំពោះ​ពុទ្ធសាសនិក​គឺ​ព្រះ​អង្គ​មិន​បាន​កំណត់​ជាតិ​សាសន៍​អ្វី​ឡើយ ឱ្យ​តែ​បុគ្គល​នោះ​ដើរ​តាម​លំ​អាន​ទ្រឹស្តី​សាសនា​បី​ប្រការ​គឺ ១-​កុំ​ធ្វើអំពើ​បាប​ទាំងពួង ២-​ប្រព្រឹត្ត​តែ​អំពើ​ជា​កុសល និង​-​ដុសខាត់​ចិត្ត​របស់​ខ្លួន​ឱ្យ​ស្អាត​បរិសុទ្ធ​ផូរផង់​រាល់ថ្ងៃ ។ ព្រះ​សមណគោតម​ត្រាស់​សម្ដែង​ថា គោលការណ៍​ទាំង​បី​ចំណុច​នេះ​គឺជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​គ្រប់​ព្រះ​អង្គ ។…

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា ចំពោះ​ពុទ្ធសាសនិក​គឺ​ព្រះ​អង្គ​មិន​បាន​កំណត់​ជាតិ​សាសន៍​អ្វី​ឡើយ ឱ្យ​តែ​បុគ្គល​នោះ​ដើរ​តាម​លំ​អាន​ទ្រឹស្តី​សាសនា​បី​ប្រការ​គឺ ១-​កុំ​ធ្វើអំពើ​បាប​ទាំងពួង ២-​ប្រព្រឹត្ត​តែ​អំពើ​ជា​កុសល និង​-​ដុសខាត់​ចិត្ត​របស់​ខ្លួន​ឱ្យ​ស្អាត​បរិសុទ្ធ​ផូរផង់​រាល់ថ្ងៃ ។ ព្រះ​សមណគោតម​ត្រាស់​សម្ដែង​ថា គោលការណ៍​ទាំង​បី​ចំណុច​នេះ​គឺជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​គ្រប់​ព្រះ​អង្គ ។

ព្រះ​ជិនស្រី​ត្រាស់​ថា បុគ្គល​ទាំងឡាយ​ណា​ដែល​ព្យាយាម​ប្រព្រឹត្ត​តាម​លំ​អាន​ពុទ្ធវចនៈ ជា​ប្រទីប​បំភ្លឺ​វិ​ថី​ជីវិត បុគ្គល​ទាំងឡាយ​នោះ​គឺជា​ពុទ្ធបរិស័ទ ឬ​ពុទ្ធសាសនិក ដោយ​មិន​កំណត់​ជាតិ​សាសន៍​អ្វី​ឡើយ ។

បើ​និយាយ​ពី​លក្ខណសម្បត្តិ​របស់​ពុទ្ធសាសនិកជន ទាំង​ជា​គ្រហស្ថ​អ្នកគ្រប់គ្រង​ផ្ទះ ទាំង​បព្វជិត​អ្នកបួស​ក្នុង​ពុទ្ធសាសនា ដើម្បី​ឱ្យ​សម​ស្រប​ទៅ​នឹង​អត្ថន័យ​នៃ​ពាក្យ​ពុទ្ធសាសនិក​នេះ គឺ​យើង​ត្រូវ​យកគុណ​ធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​មក​ដាក់​ក្នុង​ខ្លួន ។ ប្រសិនបើ​គ្រាន់តែ​អាន​គម្ពីរ គ្រាន់តែ​ស្ដាប់ គ្រាន់តែ​យើង​ជឿ ហើយ​អាច​សូត​ធម៌​បាន យើង​ក៏​អះអាង​ខ្លួនឯង​ថា​ជា​ពុទ្ធសាសនិក តែ​ក្នុង​ខ្លួន​យើង​មិន​មានគុណ​សម្បត្តិ មិន​មានគុណ​ធម៌​ក៏​មិន​អាច​រាប់​ជា​ពុទ្ធបរិស័ទ​ទេ ។

ដូច្នេះ​ដើម្បី​ឱ្យ​ក្លាយទៅជា​ពុទ្ធសាសនិក​ពិតប្រាកដ គឺ​យើង​ត្រូវ​មានចិត្ត​ស្មោះ​ចំពោះ​ព្រះ​ត្រ័យរ័ត្ន រៀនសូត្រ​ធម៌​វិន័យ ហើយ​ប្រតិបត្តិ​តាម​ទ្រឹស្តី​នោះ​ផង និង​ធ្វើបុណ្យ បំពេញ​ទាន រក្សាសីល ទូន្មាន​កាយ​ចិត្ត​ឱ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​កម្មដ្ឋាន​ភាវនា​ជា​រឿយ​ៗ ទើប​ឈ្មោះ​ជា​ពុទ្ធសាសនិក​ពេញ​លក្ខណៈ​ដោយ​មិន​ប្រកាន់​ជាតិ​សាសន៍​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ