ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំង​ចិន​នៅ​តែ​មាន​ប្រសិទ្ធភាព​ប្រឆាំង​វីរុស​ប្រភេទ DELTA

2 ឆ្នាំ មុន

កាសែត​ចិន CHINA DAILY បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២ សីហា​ថា បណ្ដា​វ៉ា​ក់សាំង​ដែល​បច្ចុប្បន្ន​កំពុង​ចាក់​នៅ​ចិន​បន្ត​បង្ហាញ ឥទ្ធិពល​ល្អ​នៃ​ការ​បង្ការ​និង​ការពារ ប្រឆាំង​វីរុស​កូ​វី​ដ​-១៩​បំប្លែង​ថ្មី

ប្រទេស​ចិន ៖ កាសែត​ចិន CHINA DAILY បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២ សីហា​ថា បណ្ដា​វ៉ា​ក់សាំង​ដែល​បច្ចុប្បន្ន​កំពុង​ចាក់​នៅ​ចិន​បន្ត​បង្ហាញ ឥទ្ធិពល​ល្អ​នៃ​ការ​បង្ការ​និង​ការពារ ប្រឆាំង​វីរុស​កូ​វី​ដ​-១៩​បំប្លែង​ថ្មី DELTA ។

លោក FENG ZIJIAN អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​ចិន​អះអាង​ថា យោង​តាម​បណ្ដា​លទ្ធផល​ដែល​ទទួល​បាន វីរុស DELTA អាច​កាត់​បន្ថយ​កិច្ច​ការពារ​ដែល​ផ្ដល់​ដោយ​បណ្ដា​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩ តែ​បណ្ដា​វ៉ាក់សាំង​ដែល​ចាក់​នា​ពេល​នេះ​នៅ​តែ​អាច​ផ្ដល់​ឥទ្ធិពល បង្ការ​និង​ការពារ​ល្អ​ប្រឆាំង​វីរុស​បំប្លែង​ខ្លួន​នោះ ។

លោក FENG ZIJIAN បញ្ជាក់​ថា គេ​យល់ថា វីរុស​ប្រភេទ DELTA មានការ​ឆ្លង​ខ្លាំង​ដល់​ជិត​២​ដង​លឿន​ជាង​វីរុស​ដើម ដោយ​វា​ឆ្លង​លឿន​បំផុត​និង​ថា​វា​អាច​បណ្ដាល​ឲ្យ​លេច​រោគ​សញ្ញា​ធ្ងន់ធ្ងរ​នានា​ចំពោះ​បណ្ដា​អ្នកជំងឺ ។

ចំណែក​លោក SHAO YIMING ដែល​ក៏​ជា​អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​នោះ​ដែរ​ថ្លែង​ថា ក៏ទោះបី​មិន​ទាន់​មាន​វ៉ាក់សាំង​ណាមួយ​អាច​ផ្ដល់​កិច្ច​ការពារ​បាន​១០០% ប្រឆាំង​ការ​ឆ្លង​វីរុស តែ​វីរុស​កូ​វី​ដ​-១៩​ប្រភេទ​ផ្សេង​ៗ នៅ​តែ​អាច​ត្រួតត្រា​បានជា​មួយ​បណ្ដា​វ៉ាក់សាំង​ដែល​មាន ។ ការ​សិក្សា​នានា​ផ្អែក​លើ​ភស្ដុ​តាង​នានា​ដែល​បង្ហាញ​ថា បណ្ដា​វ៉ាក់សាំង​ចិន​ប្រឆាំង​កូ​វី​ដ​-១៩ អាច​កាត់​បន្ថយ​ប្រកប​ដោយ​ប្រសិទ្ធភាព​អត្រា​អ្នក​ឆ្លង​ដល់​ថ្នាក់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ករណី​ធ្ងន់ធ្ងរ និង​ការ​ស្លាប់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ