ចប់បេសកកម្មអូឡាំពិក គណៈកម្មការកីឡាថ្លែងពីការលំបាកសម្រាប់ស៊ីហ្គេម ២០២៣
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីចប់បេសកកម្មនៅអូឡាំពិក គណៈកម្មការជាតិអូឡាំពិកកម្ពុជា បានអះអាងថា នឹងបន្តបេសកកម្មថ្មី
រាជធានីភ្នំពេញ ៖ បន្ទាប់ពីចប់បេសកកម្មនៅអូឡាំពិក គណៈកម្មការជាតិអូឡាំពិកកម្ពុជា បានអះអាងថា នឹងបន្តបេសកកម្មថ្មី
រាជធានីភ្នំពេញ ៖ បន្ទាប់ពីចប់បេសកកម្មនៅអូឡាំពិក គណៈកម្មការជាតិអូឡាំពិកកម្ពុជា បានអះអាងថា នឹងបន្តបេសកកម្មថ្មីៗជាបន្តទៀត ដូចជាការរៀបចំសិល្បករ និងកីឡាករដើម្បីបើកសម្ពោធស៊ីហ្គេម២០២៣ ដោយត្រូវការមនុស្សរហូតដល់ជាង១ម៉ឺននាក់ នឹងត្រូវដើរតួដ៏សំខាន់នៅក្នុងព្រឹត្តិការណ៍នេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិកាគណកម្មការអូឡាំពិកកម្ពុជា បានថ្លែងបញ្ជាក់ថា ជាគម្រោងកម្ពុជាត្រូវការសិល្បករប្រមាណជាង១ម៉ឺននាក់ ដើម្បីសម្ដែងសិល្បៈទស្សនីយភាព ដ៏ធំសម្បើម ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ SEA Games លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដោយតួលេខនេះ នៅមិនទាន់រាប់បញ្ចូលវត្តមានកីឡាករកីឡាការិនី ដែលត្រូវត្រៀមខ្លួន សម្រាប់ការដង្ហែរក្បួននោះផង។
លោកក៏ធ្លាប់បង្ហើបពីការត្រៀមខ្លួនពាក់ព័ន្ធនឹងការការពារសុវត្ថិភាពរបស់អ្នកចូលរួមទាំងនេះ ក្នុងករណីជម្ងឺកូវីត១៩ នៅបន្តអូសបន្លាយផងដែរ។ លោកថា គឺជារឿងមួយដ៏លំបាកដោយសារតែក្នុងពេលនេះ កម្ពុជាមិនទាន់ដឹងថា តើត្រូវជម្ងឺកូវីត១៩នឹងបញ្ចប់នៅពេលនៅឡើយទេ ទើបកម្ពុជាត្រូវការច្បាស់លាស់សម្រាប់ការពារនូវវិធានការទាំងនេះ។ ក្រុមសិល្បករ និង កីឡាករ ដែលនឹងចូលរួមធ្វើជាតួអង្គសំខាន់ក្នុងការបើកសម្ពោធស៊ីហ្គេម ដ្បិតថារយៈពេលនៅឆ្ងាយ តែចាំបាច់ត្រូវការរៀបចំ និង កំណត់ទុកជាមុន ព្រោះតួលេខរហូតដល់ជា១ម៉ឺននាក់នៅក្នងពេលនេះ ក៏មិនមែនជាចំនួនតិចដែរ។ សិល្បករទាំងនេះ ត្រូវហ្វឹកហាត់ និងត្រូវចូលរួមគ្រប់គ្រងដោយអ្នកជំនាញរបស់ក្រសួងវប្បធម៌ តែក៏ត្រូវតែមានការជួយមួយផ្នែកពីគណៈកម្មការអូឡាំពិកកម្ពុជាផងដែរ ដើម្បីដឹងថា តើត្រួវរៀបចំអ្វីខ្លះ ធ្វើអ្វីខ្លះ ដើម្បីអោយការចូលរួមទទួលបានការចាប់អារម្មណ៍ប្រកបដោយសុវត្ថិភាពពេញលេញ។ មន្ត្រីជាន់ខ្ពស់ក្នងការរៀបចំនេះបានបន្តថា ចំនួនមនុស្សជាង១ម៉ឺន សូម្បីតែក្រសួងវប្បធម៌ ក៏ពិបាកក្នុងការៀបចំចំនួននោះដែរ។
បញ្ជាក់ស្រដៀងគ្នានេះដែរ លោក ព្រៀង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌ និងសិល្បៈ ដែលជាមន្ត្រីទទួលខុសត្រូវលើការងារដ៏ធំមួយនេះ នៅក្រសួងវប្បធម៌ក៏អះអាងមុននេះដែរថា មកទល់ពេលនេះ ក្រសួងមិនទាន់ជម្រើសបានសិល្បករដើម្បីរៀបចំសម្ដែងអោយគ្រប់ចំនួននៅឡើយទេ ពិសេសនៅក្នងដំណាក់កាលកូវីដ១៩ កំពុងរាតត្បាតកាន់តែខ្លាំងបែបនេះ។ ការជម្រើសក្រុមសិល្បករគឺមិនគ្រាន់តែហ្វឹកហាត់តែម្យ៉ាងទេ តែក៏ត្រូវធានាថាពួកគេមានកម្លាំង និង ឆន្ទៈបរិបូរណ៍ផងដែរ។ ក្នុងនោះពួកគាត់ត្រូវតែមានវិធានការការពារខ្លួនអោយបានម៉ត់ចត់ ពីជម្ងឺកូវីត១៩ ក្នុងករណីដែលជម្ងឺមួយនេះ នៅតែបន្តគំរា.មកំហែង ដោយមិនមែនចេះតែដើររហូតរហូត ហើយធ្វើអោយប៉ះពាល់ការសម្ដែងនោះទេ ព្រោះការសម្ដែងជាក្រុម គឺអ្នកសម្ដែងទាំងអស់ត្រូវស្ថិតក្នុងក្រឡាមួយច្បាស់លាស់ តែបើសិល្បករដែលក្រសួងជម្រើសហើយភ្លាត់សម្ដែងមិនកើត គឺពិតជាខ្វះចន្លោះដ៏ធំ។ អ្នកទទួលការងារនេះ នៅក្រសួងវប្បធម៌បញ្ជាក់ថា ដោយសារសិល្បករដែលមានស្រាប់ ពុំទាន់គ្រប់ចំនួន ដូច្នោះគណៈកម្មការបើកបិទពិធី SEA Games ត្រូវការកម្លាំងពីអង្គការសិល្បៈ សមាគមសិល្បៈ កម្លាំងកងទ័ព យុវជន និងសិស្សនិស្សិត ចូលរួមបន្ថែម។
លោក ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌ និងសិល្បៈ និងជាសមាជិកគណៈកម្មការពិធីបើកបិទ ព្រឹត្តិការណ៍ SEA Games លើកទី៣២ ឆ្នាំ២០២៣ បានបញ្ជាក់បន្តថា ក្នុងពិធីបើក នឹងមានការសម្ដែងសិល្បៈ ស្ដីពី «ដំណើរជាតិកម្ពុជា» ដែលផ្ទាំងទស្សនីយភាពដ៏ធំសម្បើមនេះ មានសិល្បៈចម្រុះលាយបញ្ចូលគ្នា ទាំងរបាំ ចម្រៀង តន្ត្រី និងភាពយន្តជាដើម ដោយបង្កើតជាខ្សែរឿងមួយ។ ខ្សែរឿងនោះ នឹងបង្ហាញពីការវិវឌ្ឍនៃទឹកដីខ្មែរ តាំងពីការកកើតទឹកដី ការកសាងអង្គរ សម័យរុងរឿងនៃចក្រភពអង្គរ និងសម័យបច្ចុប្បន្ន។ បើទោះជាភាពប្រាកដប្រជានៃជម្ងឺកូវីត១៩ នៅមិនទាន់ដឹងថា នឹងអូសបន្លាយដល់នោះ ឬ ក៏អត់ តែកម្ពុជានៅតែបង្កើនការត្រៀមខ្លួនលើការងារនេះ ហើយបើទោះនៅតែលំបាក ក៏ចំនួនអ្នកចូលរួមបើកព្រឹត្តិការណ៍ នៅមិនទាន់មានការសម្រេចអោយបន្ថយចំនួន ឬកាត់ចោលការសម្ដែងនោះនៅឡើយទេ៕
ចែករំលែកព័តមាននេះ