ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទផ្សារដើមគយកសំណាកអាជីវករបន្ទាប់ពីអ្នកវិជ្ជមានវីរុសបំប្លែងថ្មី Delta នៅបឹងសាឡាងចូលផ្សារកន្លងមក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្សារ​ដើម​គ​ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌទួលគោក ព្រមទាំង​គណៈកម្មការ​ផ្សារ​ចុះ​បិទ​ខ្ទប់​ជា​ថ្មី ដើម្បី​យក​សំណាក​លើ​អាជីវករ​ទាំងអស់ បន្ទាប់​ពី​ផ្ទុះ​នូវ​វិជ្ជមាន​កូ​វី​ដ​១៩ បំប្លែង​ថ្មី​ដែល​តា ដែល​បាន​ចូល​ផ្សារ​ដើម​គ​កន្លង​មក ។…

រាជធានី​ភ្នំពេញ ៖ ផ្សារ​ដើម​គ​ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌទួលគោក ព្រមទាំង​គណៈកម្មការ​ផ្សារ​ចុះ​បិទ​ខ្ទប់​ជា​ថ្មី ដើម្បី​យក​សំណាក​លើ​អាជីវករ​ទាំងអស់ បន្ទាប់​ពី​ផ្ទុះ​នូវ​វិជ្ជមាន​កូ​វី​ដ​១៩ បំប្លែង​ថ្មី​ដែល​តា ដែល​បាន​ចូល​ផ្សារ​ដើម​គ​កន្លង​មក ។

ការ​បិទ​ខ្ទប់​ផ្សារ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ទី ០៣ ខែសីហា​នេះ ដោយ​អាជ្ញាធរ និង​សមត្ថកិច្ច​ដាក់​ខ្សែ​ហ៊ុំ​ព័ទ្ធ​ជំវិញ​ផ្សារ​ទាំងមូល​តែ​ម្ដង ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា កន្លង​អ្នក​វិជ្ជមាន​មេរោគ​បំប្លែង​ថ្មី​ដែល​តា​ដែល​រក​ឃើញ​នៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​ហើយ​ឈាន​ទៅ​បិទផ្លូវ​មួយ​ចំនួន​នោះ បាន​ចេញចូល​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ដើម​គ ទើប​អាជ្ញាធរ និង​សមត្ថកិច្ច​បិទ​ផ្សារ​នេះ ដើម្បី​យក​សំណាក​លើ​អាជីវករ ។

ទោះបីជា​យ៉ាងណា គេ​ពុំ​ទាន់​ដឹង​ថា អាជីវករ​ទាំងនោះ​បាន​ឆ្លង​មេរោគ​ប្រភេទ​ដែល​តា ឬ​យ៉ាងនោះ​ទេ ដោយនៅ​វេលា​រសៀល​នេះ​អាជ្ញាធរ និង​គណៈកម្មការ​ផ្សារ​កំពុង​តែ​រៀបចំ​ធ្វើ​រោង ដើម្បី​យក​សំណាក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ