ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿនមែន សំឡេងផ្ទុះ១ប្រាវឆាបឆេះផ្ទះ​និង​ត្រាក់​ទ័រ​ខ្ទេច​ខ្ទីរ

2 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ អគ្គិភ័យ​គេ​អះអាង​ថា បង្ក​ឡើង​ដោយ​​ទុ​ស្សេ​ខ្សែ​ចរន្ត​អគ្គិសនីបាន​ឆេះ​អស់​ផ្ទះ​មួយ​ខ្នង​ខូចខាត​ត្រាក់ទ័រ​មួយ​គ្រឿង រួម​ទាំង​ទ្រព្យ​ជា​ច្រើន​ទៀត កាលពី​រសៀល​ថ្ងៃ​ទី​០២ សីហា នៅ​ចំណុច​ភូមិ​អូ​គគីរ ឃុំ​ត្រាង ស្រុក​កំ​រៀង…

ខេត្តបាត់ដំបង ​៖ អគ្គិភ័យ​គេ​អះអាង​ថា បង្ក​ឡើង​ដោយ​​ទុ​ស្សេ​ខ្សែ​ចរន្ត​អគ្គិសនីបាន​ឆេះ​អស់​ផ្ទះ​មួយ​ខ្នង​ខូចខាត​ត្រាក់ទ័រ​មួយ​គ្រឿង រួម​ទាំង​ទ្រព្យ​ជា​ច្រើន​ទៀត កាលពី​រសៀល​ថ្ងៃ​ទី​០២ សីហា នៅ​ចំណុច​ភូមិ​អូ​គគីរ ឃុំ​ត្រាង ស្រុក​កំ​រៀង តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។

សេចក្ដី​រាយ​ការ​ណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា អគ្គិភ័យ​នោះ​បាន​ឆេះ​ផ្ទះ​អស់​មួយ​ខ្នង ទំ​ហំ៤​ម x៥​ម ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ហើយ​​បន្ត​រាលដាល​ឆេះ​រោង​ដាក់​ត្រាក់ទ័រ​មួយ​ខ្នង​ទៀត​ទំហំ ៨​ម x៦​ម ដែល​ធ្វើ​ឱ្យ​ខូចខាត​ទាំង​ត្រាក់ទ័រ​មួយ​គ្រឿង​ផង​ដែរ​។ របាយ​ការ​ណ៍បានឱ្យ​ដឹង​ទៀត​ថា ម្ចាស់ផ្ទះ​ឈ្មោះ ណាំ កប ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ​ខាងលើ​។

​តាម​ការ​ស្រង់​សំដី​ពី​ម្ចាស់ផ្ទះ សមត្ថកិច្ច​បាន​និយាយ​ថា ដំបូង​គាត់​ឮ​សំឡេង​ផ្ទុះ (​ទុ​ស្សេ​ខ្សែភ្លើង​)​។ គាត់​បានឃើញ​បែក​ផ្កាភ្លើង​និង​ផ្សែង​នៅ​កន្លែង​ផ្ទុះនោះ ហើយ​ភ្លាម​ៗ​ក៏​បាន​ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង​។ ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​អគ្គិភ័យ​កំពុង​ឆាបឆេះ អ្នក​ភូមិ​បាន​ប្រឹងប្រែង​ជួយ​ពន្លត់ តែ​ភ្លើង​បាន​លេប​យក​ផ្ទះ​មួយ​ខ្នង​អស់​ទៅ​ហើយ រីឯ​រោង​ដាក់​ត្រាក់ទ័រ​ទប់ស្កាត់​បាន​ខ្លះ ហើយ​ត្រាក់ទ័រ​ខូចខាត​ផ្នែក​ខាង​មុខ​។ ប៉ុន្តែ​ទ្រព្យសម្បត្តិ និង សម្ភារ​ប្រើប្រាស់​នៅ​ក្នុងផ្ទះ​ជា​ច្រើន​បាន​បាត់បង់ តែ​មិន​មាន​មនុស្ស​រង​គ្រោះ​ដោយសារ​ហេតុការណ៍​នេះ​ទេ​៕ ​

អត្ថបទសរសេរ ដោយ