អ្នកស្លា.ប់ដោយកូវីដកើនជាង១ពាន់នាក់ ខណៈរកឃើញឆ្លងថ្មីជាង៥០០នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានអះអាងថា ចំនួនអ្នកស្លា.ប់ដោយសារជំងឺកូវីដមកដល់ពេលនេះ ជាង១ពាន់នាក់ហើយ ខណៈរកឃើញអ្នកឆ្លងថ្មីជាង៥០០នាក់ ។

ក្រសួងសុខាភិបាលបានឲ្យដឹង នៅថ្ងៃទី៣ សីហានេះ ថារកឃើញអ្នកឆ្លងថ្មី ៥៧៧ នាក់ទៀត ជាសះស្បើយ ៦២៨នាក់ និងស្លា.ប់២៩នាក់ ។
ក្នុងចំណោមអ្នកឆ្លងថ្មីមានករណីឆ្លងសហគមន៍ ៣៥៣នាក់ និងអ្នកដំណើរពីបរទេស ២២៤នាក់ ។

ការរកឃើញថ្មីថ្ងៃនេះ មានចំនួនកើនឡើងជាងថ្ងៃទី២ សីហា ដែលក្រសួងបានគូសបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១មានចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុប ៧៩,០៥១នាក់ និងអ្នកព្យាបាលជាសះស្បើយមានចំនួន ៧២,១៤៥ នាក់ និងអ្នកស្លា.ប់ដោយជំងឺកូវីដ១៩នេះ បានកើនរហូតដល់ចំនួន១,៤៧១នាក់ហើយ ៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ