ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះកូវីដ វិស័យកសិកម្មកើនពី ០,១% ដល់ ១,៤% នៅឆ្នាំនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វិស័យកសិកម្ម ត្រូវបានវាយតម្លៃថា នឹងកើនឡើងក្នុងរង្វង់ ១,៤% ក្នុងឆ្នំា២០២១ ។ ពីដើមឆ្នាំមានការព្យាករណ៍ថា កើនតែ…

រាជធានីភ្នំពេញ ៖ វិស័យកសិកម្ម ត្រូវបានវាយតម្លៃថា នឹងកើនឡើងក្នុងរង្វង់ ១,៤% ក្នុងឆ្នំា២០២១ ។ ពីដើមឆ្នាំមានការព្យាករណ៍ថា កើនតែ ១,៣% ប៉ុណ្ណោះ ។ តាមរបាយការណ៍ក្តីរំពឹងលើកំណើនមានស្ទើរគ្រប់ផ្នែកក្នុងវិស័យកសិកម្មនេះនៅក្នុងនោះការដំាដំណាំរំពឹងថា កើន ១,៩% លើសពីការរពឹងនៅដើមឆ្នាំត្រឹម ១,៦% ចំណែកការចិញ្ចឹមសត្វ ដែលពីដើមឆ្នាំរំពឹងថា នឹងកើនឡើង ០.៦% បច្ចុប្បន្នរំពឹងថា កើន ០,៨% ។

របាការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី «លទ្ធផលនៃការអនុវត្តថវិកាឆមាសទី ១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នំា ២០២១» បានបង្ហាញថា ការនាំចូលជ្រូកពីបរទេស ក្នុងទិសដៅទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក គួបផ្សំនឹងតម្រូវការ និងថ្លៃខ្ពស់ បានជំរុញឱ្យផលិតករមានទឹកចិត្តក្នុងការបង្កើនផលិតកម្ម ។ ចំណែកការនេសាទ ដែលប៉ាន់ប្រមាណថា បន្តសម្រេចបានកំណើនទាប ១,១% ក្នុងឆ្នំា ២០២១ បើធៀបនិងកំណើនក្នុងអត្រា ១,៥% ដោយសារបញ្ហាប្រឈមដែលកំពុងកើតមានដូចជាការកកស្ទះត្រីក្នុងស្រះលក់មិនចេញដោយសារកូវីដ ១៩ និងការនាំចូលជាដើម ។

កន្លងមកមានការវាយតម្លៃថា ជាមធ្យមក្នុងមួយឆ្នាំវិស័យកសិកម្មកម្ពុជា មានកំណើនតែ 0,១% ប៉ុណ្ណោះ ហេតុដូច្នេះហើយបានជានៅក្នុងវេទិកាមួយនិយាយពីឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា កាលពីពេលថ្មីៗដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកសេដ្ឋកិច្ច បានលើកឡើងថា ដើម្បីធ្វើឲ្យវិស័យកសិកម្មអាចជំនួយការនាំចូលបានត្រូវតែមានការលម្អ នៅក្នុងនោះលោកបានបញ្ជាក់ថា កម្ពុជាមិនអាចពង្រីងវិសាលភាពកសិកម្មតាមរយៈបរិមាណទេ តែត្រូវពង្រឹងការដាំដុះបែបសរីរាង្គដែលមានតម្លៃខ្ពស់ ។ តាមលោក គី សេរីវឌ្ឍន៍ ចំណួលកសិកម្មសម្រាប់ពលរដ្ឋម្នាក់កាលពីឆ្នាំ ២០១៩ មានចំនួន ១៨៣៩ ដុល្លារ ហើយជាគោលដៅ ២០៣០ រដ្ឋាភិបាលរំពឹងថា នឹងកើនដល់ ៤ ៦២៥ ដុល្លារ តែលោកមានសង្ឃឹមតិចថា កម្ពុជាអាចទៅដល់ចំណុចនោះ បើគ្មានការកែលម្អនោះ ។

ទោះជាយ៉ាងណាក្តីការរំពឹងកើនឡើងក្នុងរង្វង់ ១,៤% របស់ក្រសួងសេដ្ឋកិច្ចនៅឆ្នំា២០២១ ស្របពេលដែលរាជរដ្ឋាភិបាលលើកទឹកចិត្តនិ ងខិតខំជំរុញ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្លាប់លើកឡើងថា «វិស័យកសិកម្ម នៅតែជាវិស័យដែលកម្ពុជាត្រូវការពឹងផ្អែក ។ សម្តេចបានគូសបញ្ជាក់ថា «ខ្ញុំបានមើលរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្មឃើញថា ទំហំនៃការនាំចេញទៅលើវិស័យកសិកម្ម មានការកើនឡើងលើសការរំពឹងទុក ។ ក្នុងនោះថ្វីត្បិតតែអង្ករនាំចេញមានការធ្លាក់ចុះបន្តិច ប៉ុន្តែការនាំចេញស្រូវទៅកាន់វៀតណាម និងប្រទេសផ្សេងទៀតមានកំណើនរហូតដល់ ២០០%» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ