ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផលតេស្ដ​សរុប ១៦២​នាក់ នៅ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា អ​វិជ្ជមាន​ ​កូ​វី​ដ​-១៩ ទាំងអស់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២១​នេះ ប្រតិបត្តិការ​ស្វែងរក​បុគ្គល​សង្ស័យ ពិសេស​លើ​អាជីវករ​ជា​ច្រើន​នាក់ ដែល​លក់ដូរ​នៅ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា ត្រូវធ្វើ​តេស្ត​សំណាក រក​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២១​នេះ ប្រតិបត្តិការ​ស្វែងរក​បុគ្គល​សង្ស័យ ពិសេស​លើ​អាជីវករ​ជា​ច្រើន​នាក់ ដែល​លក់ដូរ​នៅ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា ត្រូវធ្វើ​តេស្ត​សំណាក រក​កូ​វី​ដ​១៩ ដែល​អាច​មាន​ពាក់ព័ន្ធ​នឹង​កូ​វី​ដ​បំប្លែង​ថ្មី ប្រភេទ​ដែល​តា Delta ។

​ទីតាំង​ ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​យោង​តាម​អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​១៩ បានអោយ​ដឹង​ថា ជា​លទ្ធផល​នៅ​រសៀលថ្ងៃ​ដដែល​នេះ សម្រាប់​ការ​ចុះ​ធ្វើតេស្ដ​លើ​ប្រជាពលរដ្ឋ​សរុប​ចំនួន ១៦២​នាក់ នៅ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា គឺ អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ