ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រណោះមាន់អំាង កង្កែបបោក ចង្រិតលីង នៅកៀនស្វាយ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មិនខុសពីរមណីដ្ឋាននានានោះទេ រមណីយដ្ឋានកៀនស្វាយ មានសភាពស្ងាត់ជ្រងំ អស់រយៈពេលជាច្រើនខែមកហើយ ដោយសារជំងឺកូវីដ ១៩ ។ កូវីដ…

រាជធានីភ្នំពេញ ៖ មិនខុសពីរមណីដ្ឋាននានានោះទេ រមណីយដ្ឋានកៀនស្វាយ មានសភាពស្ងាត់ជ្រងំ អស់រយៈពេលជាច្រើនខែមកហើយ ដោយសារជំងឺកូវីដ ១៩ ។ កូវីដ ១៩ បានធ្វើឲ្យអ្នកដើរកម្សាន្តពិសេសអ្នកភ្នំពេញ ដែលធ្លាប់តែទៅសម្រាកកាយ លម្ហែអារម្មណ៍នៅទីនោះភាគច្រើនមិនហ៊ានទៅកម្សាន្តនៅកៀនស្វាយទៀតឡើយ ។

អាហារពិសេសប្រចំាតំបន់ ដែលអ្នកស្រុកកៀនស្វាយធ្លាប់ចម្អិតលក់ ទទួលស្វាគមន៍អ្នកទេសចរមានដូចជា ៖ មាន់អំាង ម៉ាំល្ហុង ចង្រិតលីង កង្កែបបោក បានសល់នៅត្រៀមត្រាលើចង្អេរ កញ្ច្រែង ថាស ចង្ក្រាន ចោលខ្លិនយ៉ាងឈ្ងុញឆ្ងាញ់ ។ 

ពលរដ្ឋដែលធ្លាប់រកទទួលទានពីអ្នកទេសចរមួយចំនួនបានបន្តមកលក់ចំណីអាហារ បន្លែ នៅរមណីដ្ឋានកៀនស្វាយជាដដែល ទោះបីជាចំនួនភ្ញៀវទេសចរសឹងគ្មានយ៉ាងណាក្តី ។ អ្នកលក់ដូរជាច្រើនបានថ្ងូរពីផលប៉ះពាល់លើជីវភាពនៅពេលអ្នកទេសចរមិនមានអ្នកទេសចរនោះ ។ ចំណែកអ្នកធ្លាប់ទៅដល់កៀនស្វាយមួយចំនួន បានត្រឹមស្រណោះនឹកឃ្លាន ស្រណោះមាន់អំាង កង្កែបបោក ចង្រិតលីងនៅកៀនស្វាយ ប្រហុកដុតនៅទីនោះ ក្រោមជំនោរខ្យល់ធម្មជាតិនោះ ដោយមិនដឹងថា ពេលណាកូវីដផ្តល់ឱកាសឲ្យពូកគេបានទៅលម្ហែកាយ ទទួលទានអាហារឆ្ងាញ់នៅកៀនស្វាយទៀតនោះទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ