ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ពោធិ៍​សែន​ជ័យ​សូម​ប្រុង​ប្រយ័ត្ន​ខ្ពស់​! តេស្ត​យប់​មិញ រក​ឃើញ​៨​នាក់​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

ឆ្លងកាត់​ការ​តេស្ត​យប់មិញ នៅ​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន៨នាក់ ក្នុង​នោះ​គឺ​មាន​ស្រីចំនួន

រាជធានី​ភ្នំពេញ ៖ ឆ្លងកាត់​ការ​តេស្ត​យប់មិញ នៅ​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន៨នាក់ ក្នុង​នោះ​គឺ​មាន​ស្រីចំនួន​៥ នាក់ ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​-១៩ ។

អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​-១៩ បាន​បន្ត​ថា រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ចំនួន ៨ នាក់ វិជ្ជមាន​កូ​វី​ដ​-១៩ នោះ​គឺ​ស្ថិត​នៅ​ក្នុង​ប្រតិបត្តិការ​ស្វែងរក​អ្នក​សង្ស័យ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក ដែល​បាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩ បំប្លែង​ថ្មី Delta កាលពី​យប់​ថ្ងៃ​ទី​២ ខែសីហា នៅ​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ម្សិលមិញ អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​-១៩ បាន​ប្រកាស​ថា​សង្ស័យ មាន​ករណី​ឆ្លង វីរុស​បំប្លែង​ថ្មី ដែល​តា នៅ​ក្នុងខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រុមការងារកំពុង​រៀបចំ​ខ្លួន ចុះ​ទៅ​ហើយ​! ព័ត៌មាន​លម្អិត នឹង​ផ្សព្វផ្សាយ​នៅ​ពេល​ចប់​បេសកកម្ម ។

បើ​ទោះបីជា មានការ​ប្រកាស​រក​ឃើញ​វិជ្ជមាន ៨ នាក់​នៅ​នៅ​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ តែ​ករណី​រក​ឃើញ​ថ្មី​នេះ មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ច្បាស់​ថា​ ជាករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី ដែល​តា នោះ​ទេ ដោយ​ក្រុមការងារ​ពាក់ព័ន្ធ​កំពុង​វិភាគ​សំណាក លម្អិត​នៅ​មន្ទីរពិសោធន៍​បន្ថែម​ទៀត ។

ពាក់ព័ន្ធ​នឹង​វីរុស​បំប្លែង​ថ្មី​ដែល​តា នេះ​ផង​ដែរ កាលពី​ថ្ងៃ​ទី២ ខែសីហា ម្សិលមិញ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​បិទ​ខ្ទប់​ផ្នែក​​នៅ​ខណ្ឌ​ចំនួន​២ គឺ​ខណ្ឌ​ទូល​គោក និង​ខណ្ឌឫស្សីកែវ ។ ការ​បិទ​ខ្ទប់ គឺ​នៅ​ផ្នែក​ខ្លះ​ក្នុងភូមិ​៥ សង្កាត់​បឹង​សាឡា​ង ខណ្ឌ​ទួល​គោក រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣​ ខែ​សីហា ។ ក្នុង​នោះ​ការ​បិទ​ខ្ទប់​ផ្នែក​ខ្លះ ក្នុងភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជ​ធានី​ភ្នំពេញ រយៈពេល ៧​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២១ ។

លោក​ជំទាវ វេជ្ជបណ្ឌិត​ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​អ្នកនាំពាក្យ​ក្រសួង និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ បាន​ថ្លែង​ថា បច្ចុប្បន្ន​អ្នក​ឆ្លង​វីរុស​ជំងឺ​កូ​វី​ដ​-១៩ បំប្លែង​ថ្មី (Delta) មួយ​ចំនួន​មិនដឹង​ប្រភព​ឆ្លង​​មក​ពី​ខាង​ណា ព្រោះថា Delta មាន​ភាព​ចម្លង​លឿន ដូច្នេះ​បុគ្គល​គ្រប់​រូប​កុំ​ចល័ត​ទៅ​តំបន់​ផ្សេង​ៗ ។ បន្ទាប់​ពី​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​១៩ បំប្លែង​ថ្មី​«​ដែល​តា​» អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ជំងឺ​កូ​វី​ដ​បំប្លែង​ថ្មី​នេះ មួយ​ចំនួន​មិន​ទាន់​ដឹង​ពី​ប្រភព​ច្បាស់លាស់​ថា មក​ខាង​ណា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ