ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ខ្លាច​កូ​វី​ដ ពលរដ្ឋ​ហាក់ដូចជា​រា​នឹង​ការ​ធ្វើបុណ្យ​ជាមួយ​ព្រះសង្ឃ

2 ឆ្នាំ មុន

យោង​តាម​របាយការណ៍​ក្រសួង​ធម្មការ និង​សាសនា​បាន​ប្រកាស​ថា គិត​មក​ដល់​ពេល​នេះ​នៅ​ទូ​ទាំង​ប្រទេស​មាន​ព្រះសង្ឃ​ប្រមាណ​ជា​ជាង​ពីរ​រយ​អង្គ​ហើយ ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ក្នុង​នោះ​រាជធានី​ភ្នំពេញ​បាន​ឈានមុខ​គេ​ដោយ​មាន​ព្រះសង្ឃ​ឆ្លង​ច្រើន​ជាងគេ ចំណែក​ប្រជា​ពុទ្ធបរិស័ទ​ក៏​ហាក់ដូចជា​រា​ថយ​នឹង​ការ​ចូល​ទៅ​ធ្វើបុណ្យ​បំពេញ​ទាន​នៅ​ក្នុង​វត្ត​អារាម ព្រោះ​ខ្លាច​កូ​វី​ដ​វា​តាម​យាយី ។ ព្រោះតែ​ជំងឺ​កូ​វី​ដ​បាន​ចូល​ទៅ​លុកលុយ​នៅ​ក្នុង​ទី​វត្ត​អារាម​ដោយ​មិន​ខ្លាច​បាប​បុណ្យ​នោះ នៅ​ក្នុង​រដូវ​ចូល​ព្រះ​វស្សា​រយៈពេល​៣​ខែ​នា​ពេល​នេះ…

យោង​តាម​របាយការណ៍​ក្រសួង​ធម្មការ និង​សាសនា​បាន​ប្រកាស​ថា គិត​មក​ដល់​ពេល​នេះ​នៅ​ទូ​ទាំង​ប្រទេស​មាន​ព្រះសង្ឃ​ប្រមាណ​ជា​ជាង​ពីរ​រយ​អង្គ​ហើយ ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ក្នុង​នោះ​រាជធានី​ភ្នំពេញ​បាន​ឈានមុខ​គេ​ដោយ​មាន​ព្រះសង្ឃ​ឆ្លង​ច្រើន​ជាងគេ ចំណែក​ប្រជា​ពុទ្ធបរិស័ទ​ក៏​ហាក់ដូចជា​រា​ថយ​នឹង​ការ​ចូល​ទៅ​ធ្វើបុណ្យ​បំពេញ​ទាន​នៅ​ក្នុង​វត្ត​អារាម ព្រោះ​ខ្លាច​កូ​វី​ដ​វា​តាម​យាយី ។

ព្រោះតែ​ជំងឺ​កូ​វី​ដ​បាន​ចូល​ទៅ​លុកលុយ​នៅ​ក្នុង​ទី​វត្ត​អារាម​ដោយ​មិន​ខ្លាច​បាប​បុណ្យ​នោះ នៅ​ក្នុង​រដូវ​ចូល​ព្រះ​វស្សា​រយៈពេល​៣​ខែ​នា​ពេល​នេះ ជា​ពេល​ល្អ វេលា​ដ៏​សមគួរ​ដែល​ព្រះសង្ឃ​ត្រូវ​ស្ថិត​នៅ​តែ​ក្នុង​វត្ត​ហាក់ដូចជា ព្រះសង្ឃ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដូច្នោះ​ដែរ ។ ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​តាម​វត្ត​ជា​ច្រើន​ក្នុង​ពេល​ជំងឺ​កូ​វី​ដ​ឆ្លង​រាតត្បាត​នេះ គឺ​ចង្ហាន់​សម្រាប់​ព្រះសង្ឃ ខណៈ​ដែល​ប្រជា​ពុទ្ធបរិស័ទ ដែល​មាន​សទ្ធា​ធ្វើបុណ្យ​ទាន​ក៏​ហាក់ដូចជា​ថយ​ចុះ មិន​ហ៊ាន​ចូល​ទៅ​បុណ្យ​ទាន​នៅ​ក្នុង​ទី​អារាម​ទេ ដោយសារ​តែ​បញ្ហា​កូ​វី​ដ​កំពុង​តែ​រាតត្បាត​ពេញបន្ទុក​ទៅ​ហើយ ។

ដូច្នេះ​មាន​តែ​អាជ្ញាធរ​មូលដ្ឋាន​ទេ​ដែល​ជា​ភ្នែក​ជា​ច្រមុះ​ក្នុង​ការ​ទំនុកបម្រុង​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​តាមតែ​អាច​ធ្វើ​ទៅ​បាន និង​ស្រប​តាម​សេចក្តីណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ពេល​កន្លង​មក​ផង ។ ចំណែក​ប្រជា​ពុទ្ធបរិស័ទ​នានា​ក៏​នៅ​តែ​អាច​ធ្វើបុណ្យ​ទាន​បាន​ដោយ​ព្រះសង្ឃ បើក​ទទួល​ចង្ហាន់​នៅ​នឹង​ច្រក​ទ្វារ​ជា​រៀងរាល់ថ្ងៃ ទោះបីជា​វត្ត​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​ទប់ស្កាត់​មេរោគ​ចង្រៃ​នោះ​ក៏​ដោយ ។

តាម​ការ​ពិនិត្យ​ជាកស្តែង ការ​ឆ្លង​ជំងឺ​កូ​វី​ដ​ចូលលុក​លុយ​ក្នុង​វត្ត​អារាម​នា​ពេល​កន្លង​មក​ដោយ​ហេតុផល​៤​យ៉ាង ១-​ឆ្លង​តាម​ព្រះសង្ឃ និមន្ត​ចេញ​បិណ្ឌបាត​ក្រៅ​វត្ត ២-​ឆ្លង​តាម​អ្នក​នៅ​ក្នុង​វត្ត​ដែល​បាន​ទៅ​កន្លែង​នានា ហើយ​នៅ​ទីនោះ​មាន​ឆ្លង​កូ​វី​ដ ៣-​ពុទ្ធបរិស័ទ​ដែល​មាន​ផ្ទុក​កូ​វី​ដ​យក​ច​ង្ហ​ន់​ទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​វត្ត ហើយ​ក៏​ចម្លងជំងឺ​នេះ​ដល់​ព្រះសង្ឃ និង​៤-​ចម្លង​តាម​រយៈ​តា​អាចារ្យ​តែ​ម្តង ។

ទាំង​៤​ច​ណុ​ចនេះ​ហើយ ដែល​ជា​ហេតុផល​នៃ​ការ​ឆ្លង​កូ​វី​ដ​ចូល​ដល់​ក្នុង​វត្ត​អារាម ពិសេស​គឺ​វត្ត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ចាប់តាំងពី​ផ្ទុះ​ការ​ឆ្លង​រាលដាល​កូ​វី​ដ​ខ្លាំង មាន​វត្ត​ខ្លះ​បាន​បិទទ្វារ​ខ្លួនឯង ដោយសារ​តែ​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ ។

ដូចនេះ​ដើម្បី​ចៀសវាង​នូវ​ការ​ឆ្លង​កូ​វី​ដ​នៅ​តាម​ទី​វត្ត​អារាម​តទៅ​ទៀត អាជ្ញា​ធរមាន​សមត្ថកិច្ច​គប្បី​សហការ​ជាមួយ​វត្ត ដើម្បី​ទប់ស្កាត់​នូវ​ចំណុច​ទាំង​៤​ខាងលើ គឺ​ព្រះសង្ឃ​មិន​គួរ​និមន្ត​ចេញ​ក្រៅ​វត្ត​ទេ បើ​មិន​ចាំបាច់ ចំណែក​ប្រជា​ពុទ្ធបរិស័ទ​ដែល​យក​ចង្ហាន់​ទៅ​ប្រគេន​លោក ក៏​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព ពោល​គឺ​អាច​ប្រគេន​នៅ​ត្រឹម​ខ្លោងទ្វារ​ទៅ​បាន​ហើយ ដោយ​ឃ្លាត​ពី​ព្រះសង្ឃ តា​អាចារ្យ យាយជី តាជី និង​ត្រូវ​ពាក់​ម៉ាស ប្រើ​អាល់កុល​លាងដៃ​ជា​មុន ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​១៩ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ