ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​គ្រាប់បែក​ផ្អើល​ទាំង​ព្រឹក ​ក្បែរ​​ផ្សារ​ទំនើប​​ភូ​ពុ​យ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ គ្រាប់បែកដៃ​ចំនួន​០២​គ្រាប់ ត្រូវ​បាន​កម្មករ​សំណង់​ជីកដី​ប្រទះ​ឃើញ ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃ​ទី​០៣ សីហា នេះ ស្ថិតនៅ​ចំណុច​ខាង​មុខ​ផ្សារ​ទំនើប ភួ ពុ​យ…

ខេត្តបាត់ដំបង​៖ គ្រាប់បែកដៃ​ចំនួន​០២​គ្រាប់ ត្រូវ​បាន​កម្មករ​សំណង់​ជីកដី​ប្រទះ​ឃើញ ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃ​ទី​០៣ សីហា នេះ ស្ថិតនៅ​ចំណុច​ខាង​មុខ​ផ្សារ​ទំនើប ភួ ពុ​យ ស្ថិត​ក្នុងភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​រាយ​ការ​ណ៍ថា គ្រាប់បែកដៃ​នោះ​ប្រភេទ​ក្រឡា​ទៀប ម៉ាក F-1 ចំនួន​០២​គ្រាប់ ដែល​កម្មករ​សំណង់​ប្រទះ​ឃើញ ពេល​ជីករណ្តៅ​ការដ្ឋាន​សាងសង់​ផ្ទះ​។ គ្រាប់បែក​នោះ ​មាន​ស្ថានភាព​ច្រែះ​ចាប់ គ្មាន​ក្បាល​គីប​បំផ្ទុះ​ទេ ដែល​ទំនង​សេស​សល់​កប់​ដី​រាប់​សិប​ឆ្នាំ​ហើយ ព្រោះ​នៅ​ម្ដុំ​នោះ​ជា​អតីត​ឃ្លាំង​គ្រាប់​។

បើ​តាម​មន្ត្រី​យោធា​ម្នាក់​និយាយ​ថា នៅ​ចំណុច​ប្រទះ​ឃើញ​គ្រាប់បែក​ខាង​មុខ​«ផ្សារ​ទំនើប​ភូ​ពុ​យ​»គឺជា​អតីត​ឃ្លាំង​គ្រាប់​កាល​សម័យ​រដ្ឋ​កម្ពុជា​ ។ ដូច្នេះ​ គ្រាប់​បែប​ដែល​ប្រទះ​ឃើញ​កប់​ក្នុង​ដី អាច​សេសសល់​ពី​ពេល​នោះ​មក​ ។ ទោះ​យ៉ាងណា បើ​តាម​មន្ត្រី​អាវុធហត្ថ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ប្រទះ​ឃើញ គេ​បាន​រាយ​ការ​ណ៍​ទៅ​អង្គភាព​កំចាត់​មីន​ស៊ី​ម៉ាក់ ដើម្បី​ចុះ​ពិនិត្យ​ហើយ​៕​

អត្ថបទសរសេរ ដោយ