ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ៖ ជំងឺកូវីដ១៩បំប្លែងថ្មីមួយចំនួនមិនទាន់ដឹងប្រភពច្បាស់មកពីណា ដូច្នេះកុំចល័តទៅតំបន់ផ្សេងៗ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​១៩ បំប្លែង​ថ្មី​«​ដែល​តា​» អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ជំងឺ​កូ​វី​ដ​បំប្លែង​ថ្មី​នេះ មួយ​ចំនួន​មិន​ទាន់​ដឹង​ពី​ប្រភព​ច្បាស់លាស់​ថា មក​ខាង​ណា​នោះ​ទេ ។ លោក​ជំទាវ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​១៩ បំប្លែង​ថ្មី​«​ដែល​តា​» អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ជំងឺ​កូ​វី​ដ​បំប្លែង​ថ្មី​នេះ មួយ​ចំនួន​មិន​ទាន់​ដឹង​ពី​ប្រភព​ច្បាស់លាស់​ថា មក​ខាង​ណា​នោះ​ទេ ។

លោក​ជំទាវ វេជ្ជបណ្ឌិត​ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​អ្នកនាំពាក្យ​ក្រសួង និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ បាន​ថ្លែង​ថា បច្ចុប្បន្ន​អ្នក​ឆ្លង​វីរុស​ជំងឺ​កូ​វី​ដ​-១៩ បំប្លែង​ថ្មី (Delta) មួយ​ចំនួន​មិនដឹង​ប្រភព​ឆ្លង​មក​ពី​ខាង​ណា ព្រោះថា Delta មាន​ភាព​ចម្លង​លឿន ដូច្នេះ​បុគ្គល​គ្រប់​រូប​កុំ​ចល័ត​ទៅ​តំបន់​ផ្សេង​ៗ ។

លោក​ជំទាវ​បាន​ក៏​លើក​ឡើង​ក្នុង​ឱកាស​នាំ​យក​ថវិកា​របស់​សម្ដេច​តេ​ជោ ប្រគល់​ជូន​ដល់​លោកតា អាយុ​១០២​ឆ្នាំ ស្ម័គ្រចិត្ដ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្រុង​កំពត ខេត្តកំពត កាលពី​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា រយៈពេល​៥​ខែ កម្ពុជា​រក ឃើញ​វីរុស​កូ​វី​ដ​-១៩ បំប្លែង​ថ្មី Delta ចំនួន​២២៣​នាក់ ក្នុង​នោះ​ស្ដ្រី​១០៧​នាក់ ។

លោក​ជំទាវ​លើក​ឡើង​ថា នៅ​លើ​ពិភពលោក​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ប្រភេទ Delta ដោយសារ​ស្ថានភាព​របស់​វា​មាន​ភាព​ឆ្លង​លឿន ។

ប​ច្ចប្ប​ន្ន​នៅ​កម្ពុជា​ប្រភេទ Delta ឆ្លង​ក្នុង​សហគមន៍​ជា​ដុំ​ៗ ដូច្នេះ ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​មានការ​ប្រុង​ជាប់​ជា​និច្ច ហើយ​អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ។

លោក​ជំទាវ​វេជ្ជបណ្ឌិត​គូសបញ្ជាក់​ថា «​ការ​រក​ឃើញ​នៃ​បុគ្គល​ដែល​មាន​ផ្ទុះ​នូវ​វីរុស​ប្រភេទ Delta នេះ នៅ​រាជធានី​ភ្នំពេញ គឺ​មាន​អ្នក​គាត់​ឆ្លង និង​មាន​អ្នក​មក​ពី​ក្រៅប្រទេស តាម​ជើងហោះហើរ ប៉ុន្ដែ​ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​គាត់​ឆ្លង​ហើយ​អត់​ដឹង​ថា គាត់​ឆ្លង ពី​ណា​កន្លែង​ណា​ដែល​ជា​ចំណុច​សំខាន់ ប្រសិនបើ​ដឹង​ច្បាស់​គាត់​កន្លែង​ណា គឺ​យើង​ទៅ​ចាក់​ចែង​វិធានការ​ទៅ​រុករក​ឲ្យ​បាន​លឿន ហើយ យើង​រក​អ្នក​វិជ្ជមាន​យក​មក​ធ្វើការ​ព្យាបាល ចឹ​ង​យើង​មានការ​ឃុំ​គ្រប់គ្រង​ត្រឹមត្រូវ ក៏​ប៉ុន្ដែ​នៅ​ពេល​ដែល​យើង​អត់​ដឹង​គាត់​ឆ្លង​មកពីណា នេះ គឺជា​បញ្ហា​មួយ​ដែល​ជា​សញ្ញា​មួយ​បញ្ជាក់​ថា យើង​ទាំងអស់​គ្នា ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ដោយសារ​ជា​សញ្ញា​បញ្ជាក់​ថា វីរុស Delta នេះ​បាន​ចរាចរ​ទៅ​ហើយ តែ​ចរាចរ​នៅ​កន្លែង​ណា យើង​អត់​ដឹង​តាម​បុគ្គល​ដែល​ចល័ត​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ជំទាវ​អ្នកនាំពាក្យ​ក៏​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​កុំ​ចល័ត​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត ក្នុង​ដំណាក់កាល​កូ​វី​ដ​-១៩ ដើម្បី​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ