ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ៖ បុ​គ្គល​ណា​ល្មើស​នឹងបម្រាម​បិទ​ខ្ទប់ នឹង​ត្រូវ​ជាប់​គុក ពី​៦​ខែ ទៅ​៥​ឆ្នាំ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃគណៈ​អភិបាល​រាជធានីភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២១​នេះ…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃគណៈ​អភិបាល​រាជធានីភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្ដីសម្រេច​បិទ​ខ្ទប់ ចំនួន ២​តំបន់ ផ្សេង​គ្នា រួម​មាន ៖

ខណ្ឌឫស្សីកែវ ៖ ត្រូវ​បាន​បិទ​ខ្ទប់​មិន​ឲ្យ​មានការ​ចេញ​-​ចូល​ចំពោះ​កំណាត់​ផ្លូវ​លេខ ៩៣ ពី​ចំណុច​សាលា​បឋម​សិក្សា​ពញាក្រែក រហូត​ដល់​ចំណុច​ផ្ទះ​លេខ​១១៦ រួម​ទាំង​លំនៅ​ឋាន​ក្នុង​បុរី (KC) ស្ថិត​ក្នុង​ក្រុម​ទី​៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដែល​មានការ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) ដើម្បី​ស្រាវជ្រាវ និង​ទប់ស្កាត់ ការ​ឆ្លង​រាលដាល នៅ​ក្នុង​សហគមន៍ សម្រាប់​រយៈពេល ០៧​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២១ រហូត​ការ​ស្រាវជ្រាវ​បិទ​បញ្ចប់ ។

ខណ្ឌទួលគោក ៖ ត្រូវ​បាន​បិទ​ខ្ទប់​មិន​ឲ្យ​មានការ​ចេញ​-​ចូល​ច្រក​ផ្លូវ​លេខ ៣៧២, ៣៧២Z និង​ផ្លូវ​លេខ ៣៦២ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​មានការ​ឆ្លង​រាលដាល នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) ដើម្បី​ទប់ស្កាត់ និង​កាត់​ផ្ដាច់​ការ​ឆ្លង​រាលដាល នៅ​ក្នុង​សហគមន៍ សម្រាប់​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២១ ។

ប្រការ​២. ក្នុងអំឡុងពេល នៃ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់ ត្រូវ​បាន​ហាមឃាត់​រាល់​ការ​ចេញ​-​ចូល និង​រាល់​ការ​ជួបជុំ
ឬ ការ​ប្រមូលផ្តុំ​មនុស្ស ក្នុង​ទីតាំង​ខាងលើ លើកលែងតែ​ករណី​ចំ​បាច់ ដូច​ខាងក្រោម ៖

  • ការ​ចេញ​-​ចូល ដោយ​មូលហេតុ​សុខភាព​បន្ទាន់
  • ការ​ចេញ​-​ចូល ដើម្បី​ផ្តល់​វត្ថុ​សំណាក​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​-១៩ តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន
  • ការ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន ឬ​ទី​សំណាក់​របស់​ខ្លួន​វិញ​របស់​បុគ្គល​ដែល​បាន​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង
    អ្នកជំងឺ​ចេញពី​មន្ទីរពេទ្យ ឬ​កន្លែង​សម្រាក​ព្យាបាល ចូល​ក្នុង​ទីតាំង​បិទ​ខ្ទប់ ដោយ​មានការ​សម្របសម្រួល
    របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច
  • ការ​ចេញ​-​ចូល និង​ការ​ជួបជុំ​របស់​បុគ្គលិក​សុខាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​អនុវត្ត​វិធានការ
    សុខាភិបាល ក្នុង​ការ​ស្រាវជ្រាវ ទប់ស្កាត់ និង​កាត់​ផ្ដាច់​ការ​ឆ្លង​រាលដាល នូវ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ
    ដែល​តា (Delta) នៅ​ក្នុង​សហគមន៍
  • ការ​ចេញ​-​ចូល និង​ការ​ជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ផ្គត់​ផ្គត់​គ្រឿង​ឧបភោគ​-​បរិភោគ​ចាំបាច់
    ក្នុងអំឡុងពេល​បិទ​ខ្ទប់
  • ការ​ចេញ​-​ចូល និង​ការ​ជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់
    លំដាប់ថ្នាក់ ក្នុង​ការ​បំពេញការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​។

រាល់​ការ​ចេញ​-​ចូល និង​ការ​ជួបជុំ ឬ ការ​ប្រមូលផ្តុំ​មនុស្ស​ដែល​ត្រូវ​បាន​លើកលែង​ខាងលើ​នេះ ៖ ត្រូវ​អនុវត្ត
វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យ​បាន​ម៉ឺងម៉ាត់ ជា​អាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ការ​ធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ និង​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ជា​ពិសេស​ត្រូវ
ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​វិធានការ “៣ ការពារ និង ៣ កុំ​” របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន
នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ប្រការ​៣. ត្រូវ​បាន​ប្រគល់​ភារកិច្ច​ជូន រដ្ឋបាល​ខណ្ឌឫស្សីកែវ និង​រដ្ឋបាល​ខណ្ឌទួលគោក ដើម្បី​បង្កើត​ក្រុមការងារ​ប្រចាំការ​នៅ​ទីតាំង​ដែល​ត្រូវ​បិទ​ខ្ទប់ ក្នុង​នោ​៖ ក្រៅពី​ភារកិច្ច​អនុវត្ត​វិធានការ​រដ្ឋបាល​ក្នុង​ការ​បិទ​ខ្ទប់ ត្រូវ​បំពេញការងារ​អាទិភាព ជា​អាទិ៍ ៖

  • ការងារ​ផ្នែក​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ
  • ការងារ​ផ្គត់ផ្គង់​គ្រឿង​ឧបភោគ​-​បរិភោគ​ចាំបាច់​ជូន​ប្រជាពលរដ្ឋ​ដែល​មានការ​ខ្វះខាត​ក្នុង​ទីតាំង​បិទ​ខ្ទប់
  • ការងារ​ទាក់ទង​នឹង​ការ​អនុវត្ត​វិធានការ​សុខាភិបាល និង​ការ​ផ្តល់​សេវា​សុខាភិបាល​ទូទៅ ។

ប្រការ​.៤ ក្នុង​សេចក្តីសម្រេច លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា «​បុគ្គល ឬ​នីតិបុគ្គល​ទាំងឡាយ​ណា ដែល​មិន​អនុវត្ត​តាម​ប្រការ​២ នៃ​សេចក្តីសម្រេច​នេះ នឹង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្ថាប័ន​តុលាការ ដើម្បី​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ និង​ទោសពិន័យ​ជា​ប្រាក់ ស្រប​តាម​មាត្រា​១០ និង​មាត្រា​១១ នៃ​ច្បាប់​ស្តី​ពី​កូ​វី​ដ​-១៩ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ