ខេត្តបន្ទាយមានជ័យ ៖ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ.១៩ចំនួន១០នាក់ធ្វើការរោងចក្រ«ទឹកកកសេះហោះ» អាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រេចបិទខ្ទប់ផ្សារចំការគរឬផ្សារថ្មី ដើម្បីយកសំណាកអាជីវករ នៅថ្ងៃទី២ សីហា ឆ្នាំ២០២១ ស្ថិតភូមិ.សង្កាត់កំពង់ស្វាយ ។

ការយកសំណាកពីអាជីវករផ្សារចំការគរ ឬផ្សារថ្មីនេះ ចូលរួមដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ។ លោក ហ៊ឹល រ៉ាយ៉ា បានបញ្ជាក់ថា ក្រោយមានឆ្លងរីករាលដាលកូវីដ.១៩ក្នុងសហគមន៍បានរកឃើញអ្នកវិជ្ជមានកូវីដ.១៩ចំនួន១០នាក់ ក្នុងចំណោមយកសំណាក់ជិត១០០នាក់ ដែលជាកម្មករធ្វើការរោងចក្រទឹកកកយីហោសេះហោះ កាលល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ស្ថិតភូមិមួយសង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ ។

លោកបានបញ្ជាក់ថា ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ.១៩កម្មករោងចក្រទឹកកកសេះហោះ ដែលលក់ចែកចាយ អាជ្ញាធរបានស្រាវជ្រាវអ្នកពាក់ព័ន្ធអាជ្ញាធរបានចេញលិខិតជូនដំណឹង និងបិទខ្ទប់ផ្សារចំការគរឬផ្សារថ្មី នៅព្រឹកថ្ងៃទី០២ សីហា នេះ ស្ថិតភូមិ.សង្កាត់កំពង់ស្វាយ។ ក្រុមគ្រូពេទ្យបានយកសំណាកអាជីវករលក់ដូរក្នុងផ្សារខណៈអ្នកចូលទិញទំនិញមិនតិចជាងរយនាក់ ។សម្រាប់អ្នកអវិជ្ជមានកូវីដ.១៩ ត្រូវមានស្នាមផ្តិតមេដៃទើបអោយត្រឡប់ទៅផ្ទៈវិញ ។ បើអ្នកវិជ្ជមានកូវី.១៩ត្រូវបញ្ជូនទៅព្យាបាល។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ខេត្តបន្ទាយមានជ័យរយៈពេល១ថ្ងៃរកឃើញអ្នកវិជ្ជមានកូវីដ.១៩មានចំនួន២០២នាក់ ក្នុងនោះ មានឆ្លងកូវីដ.១៩ក្នុងសហគមន៍ចំនួន៦២នាក់ ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ដែលឆ្លងកូវីដ.១៩មានចំនួន១៤០នាក់។ ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១មានអ្នកវិជ្ជមានកូវីដ.១៩ចំនួន១២.០៤០នាក់ស្រី៥.៩៥១នាក់ ជាសៈស្បើយពីវិជ្ជមានកូវីដ.១៩មានចំនួន៧.៦៥៨នាក់ស្រី៣.៨២៦នាក់ និងកំពុងព្យាបាលវិជ្ជមានកូវីដ.១៩មានចំនួន៤.០៧៥នាក់ស្រី២.០០០នាក់ ស្លា.ប់ដោយវិជ្ជមានកូវីដ.១៩មានចំនួន៩៣នាក់ស្រី៧៤នាក់ ជនជាតិបរទេស៥នាក់។





ចែករំលែកព័តមាននេះ