ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ហាង​នំ​បុ័ង​​មួយកន្លែងជិត​រង្វង់មូលកួរស្រូវ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ហាង​នំ​បុ័ង​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ ដែល​តាម​ការ​សន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​របស់​សមត្ថ​កិច្ច គឺ​ការ​

រាជធានី​ភ្នំពេញ​ ៖​ ហាង​នំ​បុ័ង​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ ដែល​តាម​ការ​សន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​របស់​សមត្ថ​កិច្ច គឺ​ការ​ឆេះ​នេះ​សង្ស័យ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ម៉ា​ស៊ី​ន​ឡ​នំ​បុ័ង ។​ ខណៈនោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​១០​គ្រឿង​ចេញ​ទៅ​អន្តរាគមន៍ ហើយ​ក្រោយ​ការ​ឆាបឆេះ​រយៈពេល​ប្រមាណ​ជាង​១០​នាទី​ប៉ុណ្ណោះ​ក៏​រលត់​ទៅ​វិញ​ពុំ​មានការ​ឆេះ​រាលដាល​ដល់​លំនៅ​ដ្ឋា​ន​ផ្សេង​ទៀត​នៅ​ជិត​នោះ​ឡើយ​។

ហេតុការណ៍​​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២១ នៅ​ក្នុង​ហាង​នំ​បុ័ង​យីហោ​ «​សូរ​សូ​គី​រី​វង់​»​ ​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេ​២១៧ ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ពី​រង្វង់​មូល​កួរស្រូវ ស្ថិត​នៅ​ក្នុងភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ពុំ​ទាន់​ដឹង​ថា​ទំហំ​នៃ​ការ​ខូចខាត​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​មួយ​នេះ​គិត​ជា​ទឹកប្រាក់​អស់​ប៉ុន្មាន​នៅឡើយ​ទេ ហើយ​នៅ​ពេល​កើតហេតុ​នោះ​មាន​ផ្សែងហុយ​ចេញ​ក្រៅ​ហាង​នំ​បុ័ង​នេះ​យ៉ាង​ឃ្មួ​ល​ខ្មាញ់​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​អ្នក​ជិតខាង​បាន​នាំ​គ្នា​ទៅ​ជួយ​ពន្លត់​បណ្ដើរ​ និង​ជួយ​រាយការណ៍​ជូន​សមត្ថកិច្ច​បណ្ដើរ តែ​ពន្លត់​ពុំ​ឈ្នះ​ឡើយ ។

​តាម​ប្រភព​​ព័ត៌មាន​​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​​ខាងលើ​នេះ​ហើយ​ កម្លាំង​នគរបាល​ខណ្ឌដង្កោ​រួម​ជាមួយ​នគរបាល​ការិយាល័យ​បង្ការ​សង្គ្រោះ​និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​​បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ ចេញ​ទៅ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ដោយ​មានការ​ចូលរួម​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុម​នានា​ដែរ​សរុប​ចំនួន​​១០​គ្រឿង​។​ ខណៈនោះ​បាន​បាញ់​ទឹក​អស់​២​ទៅ​៣​រថយន្ត​ប៉ុណ្ណោះ​ ភ្លើង​ក៏​បាន​រលត់​ទៅ​វិញ​ពុំ​បាន​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ដល់​ហាង​ និង​លំនៅ​ដ្ឋា​ន​ដែល​ស្ថិត​នៅ​ជាប់​គ្នា​នោះ​ឡើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ