ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់សារជាតិចិញ្ចឹម៣យ៉ាង ដែលអង្ករសម្រូបមានលើសអង្ករធម្មតា

1 ខែ មុន

អ្នកដែលចង់សម្រករាង និង អ្នកមានជម្ងឺទឹកនោមផ្អែម មានការនិយមក្នុងការទទួលទានបាយអង្ករសម្រូប។ តើមកពីហេតុអ្វីទៅ? ថ្ងៃនេះ អ្នកនឹងបានស្គាល់សារជាតិចិញ្ចឹម៣យ៉ាង ដែលសំបូរនៅក្នុងអង្ករសម្រូប ជាងអង្ករធម្មតា។ ១….

អ្នកដែលចង់សម្រករាង និង អ្នកមានជម្ងឺទឹកនោមផ្អែម មានការនិយមក្នុងការទទួលទានបាយអង្ករសម្រូប។ តើមកពីហេតុអ្វីទៅ? ថ្ងៃនេះ អ្នកនឹងបានស្គាល់សារជាតិចិញ្ចឹម៣យ៉ាង ដែលសំបូរនៅក្នុងអង្ករសម្រូប ជាងអង្ករធម្មតា។

Picture

១. ជាតិសសៃ

អង្ករសម្រូបគឺមានសារជាតិសសៃច្រើនជាងអង្ករធម្មតា។​​ សារធាតុសសៃ គឺជាសារធាតុចិញ្ចឹមចាំបាច់ដែលជួយកាត់បន្ថយហានិភ័យនៃជម្ងឺមហារីកពោះវៀនធំនិងជម្ងឺមហារីកសុដន់។ ក្រៅពីទប់ស្កាត់ជម្ងឺមហារីកជាតិសសៃក៏ចាំបាច់សម្រាប់ប្រព័ន្ធរំលាយអាហារផងដែរ។ លើសពីនេះទៅទៀតការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិសសៃជួយរក្សាសុខភាពសសៃឈាមបេះដូងដោយកម្ចាត់កូឡេស្តេរ៉ូលមិនល្អនិងបញ្ចុះសម្ពាធឈាម។

២. ជាតិម៉ង់កាណែស

អង្ករសម្រូបមានជាតិម៉ង់កាណែសច្រើន បើធៀបទៅនឹងអង្ករយើងធម្មតា។ វាចាំបាច់ក្នុងការបង្កើតជាលិកាភ្ជាប់ កត្តាកំណកឈាម ឆ្អឹង និងអរម៉ូនផ្លូវភេទ។ ម៉ង់កាណែសក៏ដើរតួនាទីចម្បងមួយក្នុងការសំយោគអាស៊ីតខ្លាញ់ដែលចាំបាច់សម្រាប់រក្សាសុខភាពសសៃប្រសាទនិងមុខងារខួរក្បាលផងដែរ។ វាក៏សំខាន់ក្នុងការរក្សាកម្រិតត្រឹមត្រូវនៃជាតិស្ករក្នុងឈាមនិងកូឡេស្តេរ៉ូលគួរឱ្យកត់សម្គាល់។ ម្យ៉ាងវិញទៀតម៉ង់កាណែសក៏ជួយក្នុងការស្រូបយកនិងប្រើប្រាស់សារធាតុចិញ្ចឹមផ្សេងទៀត ដែលសំខាន់សម្រាប់សារពាង្គកាយ។

Picture

៣. ជាតិសេលេញ៉ូម

សេលេញ៉ូមជាជាតិរ៉ែដ៏សំខាន់បំផុតមួយទៀតដែលមានផ្ទុកក្នុងអង្ករសម្រូប។ ជាតិរ៉ែនេះដើរតួនាទីដូចសារធាតុប្រឆាំងអុកស៊ីតកម្មពិសេសនៅពេលរួមផ្សំជាមួយវីតាមីន E។ សារធាតុប្រឆាំងអុកស៊ីតកម្ចាត់ជួយកម្ចាត់និងទប់ស្កាត់ឥទ្ធិពលនៃរ៉ាឌីកាល់សេរីដែលអាចបង្កបញ្ហាសុខភាពជាច្រើនរួមបញ្ចូលទាំងមហារីកនិងជម្ងឺបេះដូង៕