ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់អត្ថប្រយោជន៍របស់ទឹកសណ្តែកមកលើរាងកាយយើង

2 ឆ្នាំ មុន

ទឹកសណ្តែកគឺជាភេសជ្ជៈដ៏ពេញនិយម និង មានតម្លៃសមរម្យអាចឱ្យមនុស្សទូទៅទិញយកទៅទទួលទានបាន។ វាត្រូវបានផ្សំឡើងពីសណ្តែកសៀង ដែលដូចយើងបានដឹងស្រាប់ហើយថា សណ្តែកសៀងមានប្រយោជន៍ជាច្រើនដល់សុខភាព។ ចុះទឹកសណ្តែកវិញ តើមានអត្ថប្រយោជន៍បែបណាខ្លះ? ១. ជួយសម្រកទម្ងន់…

ទឹកសណ្តែកគឺជាភេសជ្ជៈដ៏ពេញនិយម និង មានតម្លៃសមរម្យអាចឱ្យមនុស្សទូទៅទិញយកទៅទទួលទានបាន។ វាត្រូវបានផ្សំឡើងពីសណ្តែកសៀង ដែលដូចយើងបានដឹងស្រាប់ហើយថា សណ្តែកសៀងមានប្រយោជន៍ជាច្រើនដល់សុខភាព។ ចុះទឹកសណ្តែកវិញ តើមានអត្ថប្រយោជន៍បែបណាខ្លះ?

១. ជួយសម្រកទម្ងន់

សម្រាប់អ្នកចង់សម្រកទម្ងន់ធ្វើឱ្យរាងស្អាត ការទទួលទានទឹកសណ្តែកគឺជារឿងល្អ។ នេះក៏ព្រោះតែ ទឹកសណ្ដែកធម្មជាតិមានផ្ទុកជាតិស្ករទាបជាងទឹកដោះគោ។ មួយពែងនៃទឹកសណ្ដែកសុទ្ធមានផ្ទុកត្រឹមតែ ៨០កាឡូរីប៉ុណ្ណោះ។ ទឹកសណ្ដែកមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយឱ្យឆាប់ឆ្អែតនិងឆ្អែតបានយូរ។ លើសពីនេះទៅទៀតអាស៊ីតខ្លាញ់ប្រភេទល្អ ដែលហៅថា monounsaturated ក្នុងទឹកសណ្ដែក ជួយរារាំងការស្រូបយកជាតិខ្លាញ់នៃពោះវៀនដែលផ្ដល់អត្ថប្រយោជន៍ជួយឱ្យស្រកទម្ងន់។

. ទប់ស្កាត់ជម្ងឺពុកឆ្អឹង

នេះគឺជាការល្អសម្រាប់ស្រ្តីដែលឈានដល់វ័យអស់រដូវ និង ក្មេងៗដែលមានបំណងចង់លូតកម្ពស់។ នេះក៏ព្រោះតែ ទឹកសណ្ដែកមានផ្ទុកសារធាតុហ្វីតូអឺស្រ្តូសែន (phytoestrogen) ដែលជួយពន្លឿនក៏ដូចជាបង្កើនការស្រូបជាតិកាល់ស្យូមដោយរាងកាយនិងទប់ស្កាត់ការបាត់បង់កំហាប់នៃឆ្អឹង។ សម្រាប់អ្នកឆ្អឹងស្ពោត ឬ ពុក សូមទទួលទានទឹកសណ្តែកដើម្បីទទួលបានអត្ថប្រយោជន៍នេះ។

៣. កាត់បន្ថយហានិភ័យនៃបញ្ហាបេះដូង

ទឹកសណ្ដែកគ្មានផ្ទុកជាតិខ្លាញ់ឆ្អែតនិងកូឡេស្តេរ៉ូល ដែលជាខ្លាញ់មិនល្អឡើយ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺទឹកសណ្ដែកមានផ្ទុកអាស៊ីតខ្លាញ់ល្អៗ ដែលជួយបង្អាក់ការដឹកជញ្ជូនកូឡេស្តេរ៉ូលទៅក្នុងឈាម។ ដូច្នេះការទទួលទានទឹកសណ្ដែកជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាបេះដូងបានយ៉ាងប្រសើរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ