ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាមានសុនខ៣ក្បាល អាចស្វែងរកក្លិនជំងឺ កូវីដ១៩ជោគជ័យ ខណៈ៧ក្បាលមានវឌ្ឍនភាពល្អ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​សុនខ​១០​ក្បាល ដែល​ក្រុម​មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់ និង​មន្ត្រី​ពាក់ព័ន្ធ​បង្ហាត់​ស្វែងរក​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩​ពេល​នេះ​មាន​សុនខ​៣​ក្បាល បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ស្វែងរក​ក្លិន​អ្នក​ផ្ទុក​ជំ​ងឹ​កូ​វី​ដ​១៩​បាន​ហើយ ។ នេះ​បើ​តាម​អគ្គនាយក​ម​ជ្ឍ​មណ្ឌល​កំចាត់​មីន​កម្ពុជា​(​ស៊ី​ម៉ាក់​) ។ លោក…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​សុនខ​១០​ក្បាល ដែល​ក្រុម​មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់ និង​មន្ត្រី​ពាក់ព័ន្ធ​បង្ហាត់​ស្វែងរក​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩​ពេល​នេះ​មាន​សុនខ​៣​ក្បាល បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ស្វែងរក​ក្លិន​អ្នក​ផ្ទុក​ជំ​ងឹ​កូ​វី​ដ​១៩​បាន​ហើយ ។ នេះ​បើ​តាម​អគ្គនាយក​ម​ជ្ឍ​មណ្ឌល​កំចាត់​មីន​កម្ពុជា​(​ស៊ី​ម៉ាក់​) ។

លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​២ សីហា ឆ្នាំ​២០២១​ថា នៅ​ថ្ងៃ​ទី​០២ ខែសីហា​នេះ នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​កំចាត់​មីន ស៊ី​ម៉ាក់​ខេត្តកំពង់ឆ្នាំង ខ្ញុំ​បាន​ចុះ​មក​ពិនិត្យ និង​វាយតំលៃ​ការងារ​សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​បច្ចេកទេស​សុនខ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូ​វី​ដ​១៩ ។

លោក​ថា ក្រោយ​ពី​បាន​ទទួល​សំណាក​ក្លិន (VOC) អ្នកជម្ងឺ​កូ​វី​ដ​១៩​ចំនួន​៤៨​សំណាក ពី​ក្រុមការងារ​បច្ចេកទេស​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដែល​សំណាក​ទាំង​៤៨​បាន​ឆ្លងកាត់​ត្រួតពិនិត្យ​PCR​និង​ការ​បណ្តុះ​មេរោគ (cell culture)​ដើម្បី​ធានា​សុវត្ថិភាព​សំណាក​ក្នុង​ការ​បំរើ​ការងារ​ហ្វឹកហ្វឺន ក្រុម​ជំនាញ​សុនខ​ស៊ី​ម៉ាក់​បាន​ដំណើរការ​ហ្វឹកហ្វឺន​សុនខ​ហិតក្លិន អ្នក​ផ្ទុក​វីរុស​កូ​វី​ដ​១៩​នេះ​តាម​ផែនការ ។

លោក​បាន​បញ្ជាក់​ថា​«​សូម​អបអរសាទរ​ចំពោះ​សុនខ ក្រុម​ទី​១​ចំនួន​៣​ក្បាល ដែល​បាន​ហិត​រក​ឃើញ​ក្លិន​សំណាក​នៃ​អ្នកជម្ងឺ​កូ​វី​ដ​១៩ ប្រកបដោយ​ជោគជ័យ​ក្នុង​ដំណាក់កាល​ហ្វឹកហ្វឺន​ស្រាវជ្រាវ​បឋម​នេះ ។

រីឯ​សុនខ ក្រុម​ទី​២ ចំនួន​៧​ក្បាល​ទៀត កំពុង​មាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់សំគាល់ ។ ជា​លក្ខណ​:​បច្ចេកទេស​សុនខ​អាច​ហិត​រក​ឃើញ​ក្លិន​សំណាក​ក្នុង​រយ​:​ពេល​ប្រមាណ​តែ​១០-១៥​វិនាទី ។ ការ​ប្រើប្រាស់​សុនខ​ហិត​អ្នក​ផ្ទុក​វីរុស​កូ​វី​ដ​១៩ មាន​ប្រសិទ្ធភាព​សំរាប់​ហ្វូង​មនុស្ស​ប្រមូលផ្តុំ​ច្រើន​ដូច​ជា ព្រ​លាន​យន្តហោះ ច្រក​ទ្វារ​អន្តរជាតិ និង​ពហុ​កីឡាដ្ឋាន​ជាដើម » ។

លោក​បាន​លើក​ឡើង​ថា ទន្ទឹង​នឹង​នេះ ខ្ញុំ​សូម​រំលឹក​ជូន​ថា ការ​សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​បច្ចេកទេស​សុនខ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូ​វី​ដ​១៩​នេះ ជា​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ ក្នុង​ការ​រិះរក​គ្រប់​មធ្យោបាយ និង​លទ្ធភាព​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​កូ​វី​ដ​១៩ ។

យើងខ្ញុំ​ទាំងអស់​គ្នា​ពិតជា​មាន​មោទនភាព​ចំពោះ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ និង​មាន​ក្តី​សង្ឃឹម​ជឿជាក់​ថា នឹង​ឆ្លើយ​តប​តាម​ការ​រំពឹង​ទុក ។

ជាមួយ​នេះ​ដែរ ផ្អែក​តាម​អ្នកជំនាញ ឱ្យ​បានដឹង​ថា មិន​ទាន់​មាន​ភស្តុ​តាង​ផ្លូវការ​ណាមួយ​បញ្ជាក់​ថា មានការ​ឆ្លង​វីរុស​កូ​វី​ដ​១៩​ពី​មនុស្ស​ទៅ​សុនខ​ឡើយ ។ លោក​បាន​គូសបញ្ជាក់​ថា សុនខ​ទាំងនេះ​កើត​កម្ពុជា និង​បាន​បង្វឹក​ដោយ​គ្រូ​ជំនាញ​សុនខ​កម្ពុជា​! សូម​អរគុណ​ផង​ដែរ ចំពោះ​ក្រុមការងារ​បច្ចេកទេស​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដែល​បាន​ផ្តល់​កិច្ចសហការ និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការងារ​សិក្សា​ស្រាវជ្រាវ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ