ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីចាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យា ស្សាហកម្ម និងថាមពលនៅកម្ពុជា បើកូវីដស្ងប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធុរជនខ្មែរបានបង្ហាញក្តីរំពឹងថា នឹងអាចទទួលបានអ្នកធ្វើធុរកិច្ចរុស្សីមកកាន់កម្ពុជា នៅលើវិស័យសំខាន់ៗរួមមាន ៖ វិស័យបច្ចេកវិទ្យាព័ត៌មាន សុវត្ថិភាពប្រព័ន្ធអ៊ីនធឺណែត, បច្ចេកវិទ្យាឌីជីថល វិស័យឧស្សាហកម្ម…

រាជធានីភ្នំពេញ ៖ ធុរជនខ្មែរបានបង្ហាញក្តីរំពឹងថា នឹងអាចទទួលបានអ្នកធ្វើធុរកិច្ចរុស្សីមកកាន់កម្ពុជា នៅលើវិស័យសំខាន់ៗរួមមាន ៖ វិស័យបច្ចេកវិទ្យាព័ត៌មាន សុវត្ថិភាពប្រព័ន្ធអ៊ីនធឺណែត, បច្ចេកវិទ្យាឌីជីថល វិស័យឧស្សាហកម្ម និងវិស័យថាមពល នៅពេលខាងមុខបើសិនជាស្ថានភាពនៃការរីករាល ដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជាក៏ដូចជានៅលើពិភពលោកមានប្រសើរឡើងវិញនោះ ។

ក្តីរំពឹងនេះកើតឡើងក្រោយពីប្រតិភូសភាពាណិជ្ជកកម្មកម្ពុជា បានចូលរួម និងថ្លែងសន្ទរកថា ក្នុងវេទិកាអំពី «កាលានុវត្តភាពវិនិយោគនៅកម្ពុជា» តាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ កន្លងមក ។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង មានប្រសាសន៍ឱ្យដឹង ថា ការជួបគ្នាតាមប្រព័ន្ធអនឡាញ ដែលមានអ្នកចូលរួមជាង ២០០ នាក់នោះ ឃើញមានក្រុមហ៊ុន រុស្សីជាច្រើនចាប់អារម្មណ៍មកកាន់កម្ពុជា ដូចជាក្រុមហ៊ុនរថយន្តកាំម៉ាស់ (KAMAZ) ។ ក្រុមហ៊ុននេះចង់រកទីផ្សារនៅកម្ពុជាដើម្បីនាំចូលរថយន្តកាំម៉ាស់មកកម្ពុជា រួមនិងបណ្តាប្រទេសអាស៊ានផ្សេងទៀត ។

កាលពីឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មកម្ពុជា-រុស្សី មានចំនួន ៦៣,៨១ លានដុល្លារអាមេរិក កើនឡើង ១៥% ពី ឆ្នាំ ២០១៩ ដែលមាន ៥៥.៣៦ លានដុល្លារ ។ តាមទិន្ន័យរបស់ក្រសួងពាណិជ្ជកម្ម គម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ី កន្លងមកមានផលិតកម្មដំបូលស៊ីប្រូ និងបំពង់លូ ។ ផលិតកម្មដំឡើងរថយន្តដឹកទំនិញម៉ាក KAMAZ និងបណ្តាញផ្តល់សេវាកម្ម ។  ការផ្គត់ផ្គង់ឧបករណ៍ដុតកាកសំណល់រឹង ។ ការផលិតល្បាយអ៊ីសូឡង់ ការពារកម្តៅបានមកពីអង្កាម និងចំបើង ។ ការផ្គត់ផ្គង់ឧបករណ៍បណ្តាញ GPON (Gigabit Passive Optical Networks) និង Network សម្រាប់ប្រព័ន្ធបណ្តាញអ៊ីនធឺណេតល្បឿនលឿន  ជាដើម ។

រូបតំណាង

បើតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្រៅពីក្រុមហ៊ុនរថយន្តរុស្សី នៅមានផ្នែកថាមពលកកើតឡើងវិញ អគ្គិសនី រ៉ែ ខាងទំនុបវ៉ារីអគ្គិសនី និងក្រុមហ៊ុនរុស្សីចង់មករុករកប្រេងនៅកម្ពុជាផងដែរ ។  លោកឧកញ៉ា សង្កត់ធ្ងន់ថា ការចង់មកវិនិយោគនៅកម្ពុជារបស់ភាគីរុស្ស៊ីដោយសារកក្តាទីផ្សារ និងភូមិសាស្រ្តរបស់កម្ពុជា ។ «ចំណុចទំាងអស់ខាងលើនេះ យើងឃើញថា ជាឱកាសល្អសម្រាប់កម្ពុជាទាក់ទាញអ្នកវិនិយោគ ស្របពេលដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន សាធារណកូរ៉េ និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ RCEP, GSP និង EBA ។ នេះជាសក្តានុពលទីផ្សារ រួមផ្សំនឹងសក្តានុពលភូមិសាស្ត្រ ដែលយើងស្ថិតនៅចំណុចកណ្តាលនៃអាស៊ាន ជាចំណុចទាក់ទាញការវិនិយោគបានកាន់តែច្រើនមកកាន់កម្ពុជា» ៕

រូបតំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ