ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បិទ​​រោងចក្រ​ទឹកកក​«សេះ​ហោះ»​​និងប្រកាសរក​អ្នក​​​ពាក់ព័ន្ធ​សូមទៅ​តេស្ត​​សំណាកជាបន្ទាន់!

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ អាជ្ញាធរ​បិទ​រោងចក្រ​«ទឹកកក​សេះ​ហោះ» ​ក្រោយ​យក​សំណាក​ធ្វើតេស្ត​ជិ​ត១០០​នាក់​ក៏​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ-១៩​ចំនួន​១០​នាក់​ គិតត្រឹម​ថ្ងៃ​ទី​០១​ សីហា​ ស្ថិត​ភូមិ​មួយ សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ អាជ្ញាធរ​បិទ​រោងចក្រ​«ទឹកកក​សេះ​ហោះ» ​ក្រោយ​យក​សំណាក​ធ្វើតេស្ត​ជិ​ត១០០​នាក់​ក៏​រក​ឃើញ​វិជ្ជមាន​
កូ​វី​ដ-១៩​ចំនួន​១០​នាក់​ គិតត្រឹម​ថ្ងៃ​ទី​០១​ សីហា​ ស្ថិត​ភូមិ​មួយ សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ​។

​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​បាន​អំពាវ​ដល់​អ្នក​ពាក់ព័ន្ធ​ និង​រោងចក្រ​ទឹកកក​សេះ​ហោះ​ ក្រុង​សិរី​សោភ័ណនេះ ត្រូវ​ចូលខ្លួន​យក​សំណាក​ជា​ប្រ​ញាប់​ពេល​នេះ ​អាជ្ញាធរ​បាន​រក​ឃើញ​អ្នក​ចែកចាយ​ទឹកកក ​និង​អ្នកបម្រើ​ការ​ក្នុង​រោងចក្រ​មាន​វិជ្ជ​មាន​កូ​វី​ដ​១៩​ចំនួន​១០​នាក់​ហើយ ​។

លោក​បាន​បញ្ជាក់​ថា ​អ្នក​ដែល​ដឹក​និង​ចែកចាយ​ទឹកកក​របស់​រោងចក្រ​ទឹកកក​សេះ​ហោះ​ ដែល​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ-១៩​នេះ ​បាន​ធ្វើ​សកម្មភាព​ចែកចាយ​ទឹក​គ្រប់​ស្រុក​-​ក្រុង ​ក្នុង​ខេត្តបន្ទាយមានជ័យ ហើយ​ចែកចាយ​ឆ្លងខេត្ត​ទៀត​នេះ​ ដែល​ជា​ព្រួយបារម្ភ​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​សុំ​អោយ​បងប្អូន​ដែល​ពាក់ព័ន្ធ ​ត្រូវ​ចូលខ្លួន​យក​សំណាកជា​ប្រ​ញាប់ កុំ​អោយ​រីក​រាល​កាន់តែ​ធ្ងន់ធ្ងរ​។

លោក ហ៊ឹ​ល រ៉ា​យ៉ា បាន​បញ្ជាក់​ថា​៖​ចំពោះ​អ្នក​វិជ្ជមាន​កូ​វី​ដ​.១៩​ចំនួន​១០​នាក់​ត្រូវ​បាន​ក្រុម​គ្រា​ុ​ពេទ្យ​ដឹក​ទៅ​ព្យាបាល​អ្នក​អវិជ្ជមាន​កូ​វី​ដ​.១៩​ត្រូវ​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ដើម្បី​ការពារ​ទប់ស្កាត់​ការ​រីក​រាលដាល​កូ​វី​ដ​.១៩​ក្នុង​សហគមន៍​បើ​ដឹងខ្លួន​ពាក់ព័ន្ធ​ត្រូវ​ចូលខ្លួន​យក​សំណាក់​ការពារ​ខ្លួន​អ្នក និង​គ្រួសារ​អ្នក​ក្នុង​សង្គម ​៕​

អត្ថបទសរសេរ ដោយ