ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយអាមេរិកជំហានទី២ ចំនួន ៦០៩,៦០០ដូសទៀតមក ដល់កម្ពុជានៅយប់មិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វ៉ាក់សាំង​កូ​វី​ដ​១៩ Johnson & Johnson ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អា​មេ​រិ​ក ចំនួន​៦០៩,៦០០​ដូ​ស​បន្ថែម​ទៀត តាម​រយៈ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់…

រាជធានីភ្នំពេញ ៖ វ៉ាក់សាំង​កូ​វី​ដ​១៩ Johnson & Johnson ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អា​មេ​រិ​ក ចំនួន​៦០៩,៦០០​ដូ​ស​បន្ថែម​ទៀត តាម​រយៈ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​ហើយ នៅ​យប់ ០០:៤០​នាទី​អា​ធ្រា​ត្រ​ ចូល​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២១ ដែល​ចំនួន​នេះ​ជា​ជំហាន​ទី​២ នៃ​ជំនួយ​សរុប​១​លាន​ដូ​សម​ក​កាន់​កម្ពុជា​ ។

នេះបើតាមផេក សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះមុននេះ នាព្រឹកថ្ងៃទី០២ ខែសីហានេះថា បានតាម​រយៈ​មជ្ឈមណ្ឌល​កូ​វ៉ាក់សាំង​, សហរដ្ឋអាមេរិក បាន​ប្រកាស​ផ្តល់​វ៉ាក់សាំង​ចំនួន ១​លាន​៦​ម៉ឺន​១០០​ដូ​ស (១,០៦០,១០០) ដល់​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​ជំនួយ​លើក​ទី​១ ទទួល​បាន​រួច​ហើយ​ចំនួន ៤៥០,៥០០​ដូ​ស និង​លើក​ទី​២​នេះ ចំនួន ៦០៩,៦០០​ដូ​ស​ ។

សម្តេចតេជោ បានបញ្ជាក់ថា អំណោយ​នេះ​ គឺជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​ជា​បន្តបន្ទាប់​របស់​សហរដ្ឋអាមេរិក ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា និង​នៅ​ក្នុង​តំបន់ ក្នុង​ពេល​កំពុង​តែ​ប្រឹង​ងើប​ចេញពី​ជំងឺ​រាតត្បាត​យ៉ាងធ្ងន់ធ្ងរ​នេះ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ