ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេងកាត ៖ កម្ពុជាសំឡឹងឃើញក្រុមហ៊ុនរុស្ស៊ី ក្រោយ KrisEnergy បរាជ័យ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅពេលមានការប្រកាសជាផ្លូវការពីការបរាជ័យរបស់ក្រុមហ៊ុន KrisEnergy ក្នុងអាជីវកម្មបូបប្រេងកាតដំបូងរបស់កម្ពុជា មានប្រភពបង្ហើបថា កម្ពុជាបានកំពុងសំឡឹងឃើញក្រុមហ៊ុនរបស់រុស្ស៊ីនៅក្នុងការបន្តដំណើរការបូបប្រេងបាតសមុទ្រប្លុកអេរបស់កម្ពុជាបន្តពីក្រុមហ៊ុនដែលមានទីតំាងក្នុងប្រទេសសឹង្ហបុរី KrisEnergy ។ លោកឧកញ៉ា…

រាជធានីភ្នំពេញ ៖ នៅពេលមានការប្រកាសជាផ្លូវការពីការបរាជ័យរបស់ក្រុមហ៊ុន KrisEnergy ក្នុងអាជីវកម្មបូបប្រេងកាតដំបូងរបស់កម្ពុជា មានប្រភពបង្ហើបថា កម្ពុជាបានកំពុងសំឡឹងឃើញក្រុមហ៊ុនរបស់រុស្ស៊ីនៅក្នុងការបន្តដំណើរការបូបប្រេងបាតសមុទ្រប្លុកអេរបស់កម្ពុជាបន្តពីក្រុមហ៊ុនដែលមានទីតំាងក្នុងប្រទេសសឹង្ហបុរី KrisEnergy ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម កម្ពុជាឲ្យដឹងថា បើតាមលោកដឹងពីក្រសួងរ៉ែ និងថាមពល មកដល់សព្វថ្ងៃនេះ មិនមែនមានតែក្រុមហ៊ុន KrisEnergy មួយនោះទេដែលបានធ្វើការនៅកម្ពុជា គឺមានក្រុមហ៊ុនច្រើនផ្សេងទៀតបាននិងកំពុងតែធ្វើការស្រាវជ្រាវនៅប្លុកផ្សេងៗ ។ លោកឧកញ៉ា បញ្ជាក់ថា «ការបរាជ័យរបស់ក្រុមហ៊ុនមួយនេះ វាមិនបញ្ជាក់ថា ជាការបរាជ័យរបស់កម្ពុជានោះទេ វាមានក្រុមហ៊ុនធ្វើនៅប្លុកផ្សេងគេអាចផលិតបាន ។ ខ្ញុំសង្ឃឹមថា អាចមានក្រុមហ៊ុនថ្មីៗរបស់រុស្សី ដែលបានចាប់អារម្មណ៍ គាត់អាចនឹងអាចមកធ្វើអាជីវកម្មប្រេងនៅកម្ពុជាបាន» ។

ជាការកត់សម្គាល់ទំរាំឈានដល់ការបូបប្រេងចេញនៅក្នុង ប្លុក A កាលពីចុងឆ្នាំកន្លងទៅ ការស្រាវជ្រាវបានធ្វើឡើងតាំងពីឆ្នាំ ២០០២ មកម្លេះ ដោយក្រុមហ៊ុន Chevron ។ ក្រុមហ៊ុន KrisEnergy បានបន្តពី Chevron នៅឆ្នាំ ២០១៤ ។ទោះយ៉ាងណាការសំឡឹងឃើញក្រុមហ៊ុន រុស្ស៊ីដែលលើកឡើងដោយលោកឧកញ៉ា លឹម ហេង នេះមិនទានមានការបញ្ជាក់ជាផ្លូវការពីក្រសួងរ៉ែ និងថាមពលនោះនៅឡើយទេ ។ 

ក្នុងពេលអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សំាងកូវីដ ១៩ ដល់កុមារ និងយុវវ័យដែលមានអាយុពី ១២ ដល់ ១៧ ឆ្នាំនៅព្រឹកថ្ងៃទី ១ សីហាមកនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណថា ពីតំណក់ប្រេងដំបូងប្រហែលជាបរាជ័យហើយ ។ ក្រុមហ៊ុនគ្រោងក្នុងមួយថ្ងៃអាចបូមបាន ៥.៧០០ បារ៉ែល តែទីចុងបំផុតបានតែ ១.០០០ បារ៉ែល ហើយឥឡូវក្រុមហ៊ុនហ្មឹងបានក្ស័យធុន ។ 

សម្តេចបានលើកឡើងថា កន្លងមកមានករណីលួចនាំប្រេងឆៅកម្ពុជាចេញទៅក្រៅប្រទេសផងដែរ ។ សម្តេចឲ្យដឹងថា «មួយកប៉ាល់ដែលយើងបូមប្រេងដាក់ វាបានលួចបើករត់ចេញទៅបាត់ទៅ យើងទប់វាមិនទាន់វាចូលទៅដល់ដីថៃរួចហើយវាមានមេធាវីរបស់គេ ជួលមេធាវីមកទុក ។ ឥឡូវនេះវាយកទំាងប្រេងនោះទៅបាត់អស់» ។ ទោះយ៉ាងណាប្រមុខរដ្ឋាភិបាលបានគូសបញ្ជាក់ថា ក្រៅពីប្លុក អេ កម្ពុជានៅមានប្លុកប្រេងច្រើនទៀតដែលកំពុងបន្តការសិក្សាក្នុងការរុករក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ