ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ខ្ទប់​ផ្សារ​កំពង់ត្រាច បន្ទាប់ពី​ផ្ទុះ​ជំងឺ​កូ​វីដ តែ​អាជីវករ នាំគ្នា​ទៅ​លក់​នៅ​បេនឡាន​ចាស់​វិញ​

2 ឆ្នាំ មុន
  • កំពត

​ខេត្តកំពត​៖ រដ្ឋបាល​ខេត្តកំពត បានចេញ​សេចក្ដីប្រកាស​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ សម្រេច​បិទ​ខ្ទប់​ផ្សារ​កំពង់ត្រាច​ជា​បណ្ដោះអាសន្ន ចាប់ពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០១…

​ខេត្តកំពត​៖ រដ្ឋបាល​ខេត្តកំពត បានចេញ​សេចក្ដីប្រកាស​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ សម្រេច​បិទ​ខ្ទប់​ផ្សារ​កំពង់ត្រាច​ជា​បណ្ដោះអាសន្ន ចាប់ពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០១ រហូតដល់​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២១​។ ការសម្រេច​បិទ​ខ្ទប់​ផ្សារ​កំពង់ត្រាច​នេះ បន្ទាប់ពី​ក្រុមអាជីវករ ក្នុង​ផ្សារ រកឃើញ​វិជ្ជមាន​កូ​វីដ​។​

​ទោះបី​អាជ្ញាធរ​ស្រុក​កំពង់ត្រាច បានដាក់​ប៉ាស់​បិទផ្លូវ​យ៉ាងណាក៏ដោយ ក៏​ក្រុមអាជីវករ ដែលមាន​ផ្ទះ​នៅ​ជុំវិញ​ផ្សារ បាន​បើកទ្វារ​លក់​វិញ​នៅ​ព្រឹក​ថ្ងៃទី​១ ខែសីហា​។ តែ​អាជ្ញាធរ បាន​ណែនាំ​ម្ដងទៀត កុំអោយ​បើកទ្វារ​លក់​បែបនេះ​។​
​លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច រួម​ដំណើរ​ដោយ​លោក ហា​ញ់ គារ អធិការរង​នគរបាល​ស្រុក​កំពង់ត្រាច​បាន​ប្រាប់​អាជីវក​រថា ការបិទ​ខ្ទប់​នេះ គឺ​មិន​អោយមាន​មនុស្ស​ដើរចេញ​ចូល នៅក្នុង​ផ្សារ​កំពង់ត្រាច តាម​គោលការណ៍​អនុវត្ត​ជាក់ស្ដែង​។​

​លោក ជួន សុភា អភិបាលរង​ស្រុក បានស្នើ​សូមអោយ​ក្រុមអាជីវករ មានការ​យោគយល់ ដល់​អាជ្ញាធរខេត្ត​ស្រុក ដែល​ហាមឃាត់ មិនអោយ​លក់ដូរ ហើយ​បងប្អូន នៅតែ​បើកទ្វារ​បន្ត​លក់ដូរ ធ្វើអោយ​អាជ្ញាធរ មានការ​ពិបាក​ត្រួតពិនិត្យ​។​

​ក្រុមអាជីវករ នៅ​ផ្សារ​កំពង់ត្រាច មាន​ចំនួន ១៧​នាក់ វិជ្ជមាន​កូ​វីដ កំពង់​សម្រាក​ព្យាបាល​នៅ​មណ្ឌល​វិឡា​ល័យ​ព្រះបិតា​ជាតិ​។​

​យ៉ាងណាក៏ដោយ បន្ទាប់ពី​ការបិទ​ខ្ទប់​ផ្សារ​កំពង់ត្រាច ស្រាប់តែ​នៅ​ប​ព្រឹក​ថ្ងៃទី​១ ខែសីហា​នេះ ក្រុមអាជីវករ​ជាច្រើន​នាក់ បាន​ចេញទៅ​លក់ ក្នុង​បេនឡាន​ចាស់ ដែល​ស្ថ​តិ​នៅ​ខាងកើត​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​។ ការបិទ​ផ្សារ​កំពង់ត្រាច ព្រោះតែ​ទប់ស្កាត់​នូវ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។ តែ​បែរជា​នាំគ្នា មក​លក់​ពពាក់ពពូន នៅ​បេនឡាន​ដូច្នេះ តើ​ការបិទ​ខ្ទប់​ផ្សារ​នោះ មានន័យ​អី្វ​?

​យ៉ាងណាក៏ដោយ អាជីវករ​លក់ដូរ​ផ្សារ​កំពង់ត្រាច​ម្នាក់ ឈ្មោះ ចែ​យិ អាយុ ៥៦​ឆ្នាំ និយាយថា គាត់​មានការ​ព្រួយបារម្ភ ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​រាលដាល​បន្ត​។ តែបើ​មិន​លក់ មិនដឹង​បាន​លុយ​ឯណា សង​ប្រាក់​បំណុល​ធនាគារ​ទេ​។

​លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច បាន​និយាយថា ពាក់ព័ន្ធ​នឹង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ យើង​បានការ​យោគយល់ ហើយ​អោយ​ពួកគាត់​អង្គុយ​លក់ដូរ​ឃ្លាតឆ្ងាយ​ពីគ្នា​រវាង​អ្នកទិញ និង​អ្នកលក់ និង​អោយ​ពួកគាត់​ពាក់​ម៉ាស់​ទាំងអស់ ទាំង​អ្នកទិញ និង​ទាំង​អ្នកលក់ ដោយ​គោរព​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល និង​ប្រមុខ​រាជរដ្ឋាភិបាល បី​កុំ និង​បី​ការពារ​៕ កែវ ឆា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ