ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ៗ​គួរ​រស់នៅ​ជាមួយ​បុរស​បែប​ណា​ទើប​មាន​សេចក្តីសុខ ?

2 ឆ្នាំ មុន

តម្រា​ចារ​អំពី​លក្ខណៈ​មនុស្ស​បាន​ពន្យល់​ថា សុភាព​នារី​ទាំងឡាយ​មុន​នឹង​លង់​ស្រឡាញ់​បុរស​ណា​ម្នាក់ សូម​អាន​អត្ថបទ​នេះ​សិន ព្រោះថា​មនុស្ស​ប្រុស​ដែល​មាន​លក្ខណៈ​ពិសេស​មាន​តែ​មនុស្ស​ប្រុស​ដែល​មាន​ភ្នែក​បី​ប្រភេទ​តែ​ប៉ុណ្ណោះ ។ ជា​ការណ៍​ពិត ភ្នែក​អាច​ប្រាប់​អំពី​ចរិតលក្ខណៈ​របស់​បុរស​ណា​ម្នាក់​បាន​មែន ដូច្នេះ​វា​ជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ដឹង​អំពី​រឿង​នេះ មុន​នឹង​លង់​ស្រឡាញ់​បុរស​ណា​ម្នាក់ ។…

តម្រា​ចារ​អំពី​លក្ខណៈ​មនុស្ស​បាន​ពន្យល់​ថា សុភាព​នារី​ទាំងឡាយ​មុន​នឹង​លង់​ស្រឡាញ់​បុរស​ណា​ម្នាក់ សូម​អាន​អត្ថបទ​នេះ​សិន ព្រោះថា​មនុស្ស​ប្រុស​ដែល​មាន​លក្ខណៈ​ពិសេស​មាន​តែ​មនុស្ស​ប្រុស​ដែល​មាន​ភ្នែក​បី​ប្រភេទ​តែ​ប៉ុណ្ណោះ ។ ជា​ការណ៍​ពិត ភ្នែក​អាច​ប្រាប់​អំពី​ចរិតលក្ខណៈ​របស់​បុរស​ណា​ម្នាក់​បាន​មែន ដូច្នេះ​វា​ជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ដឹង​អំពី​រឿង​នេះ មុន​នឹង​លង់​ស្រឡាញ់​បុរស​ណា​ម្នាក់ ។ ពណ៌​ភ្នែក​អាច​បញ្ជាក់​ប្រាប់​បាន​ថា​បុរស​ម្នាក់​នោះ​ចង់បាន​ទំនាក់ទំនង​ពិត​ឬ​គ្រាន់តែ​ចង់​លេងសើច​មួយ​គ្រា​ជាមួយ​អ្នក ។

ខាងក្រោម​នេះ​ជា​អា​ថ៍កំ​បាំង​របស់​បុរស​ដែល​មាន​ពណ៌​ភ្នែក​បី​ពួក​គឺ​៖

១- ភ្នែក​ពណ៌​ប្រផេះ បុរស​ដែល​មាន​ភ្នែក​ពណ៌​ប្រផេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សុភាពបុរស ស្មោះត្រង់​នឹង​ជា​ដៃគូ​គួរ​ឱ្យ​ទុកចិត្ត​បាន ។ ពួក​គេ​ពោរពេញ​ទៅ​ដោយ​ការ​ប្តេជ្ញា​បំពេញ​គោលបំណង​ណាមួយ​ដែល​ផ្តល់​សេចក្តីសុខ​ដល់​ស្ត្រី​ឱ្យ​ទាល់តែ​បាន ។ បុរស​ភ្នែក​ប្រផេះ​គឺជា​មនុស្ស​រួសរាយ​រាក់ទាក់ មាន​តម្លាភាព តែ​រាងរ​ពិស​ដៃ​បន្តិច ។ ពួក​គេ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​រីករាយ​នឹង​ជីវិត​ប្លែក​ជាង​បុរស​ដទៃ ។ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​គឺថា មនុស្ស​ប្រុស​ភ្នែក​ប្រផេះ​ចូល​ចិត្ត​ដេក​បន្តិច ដូច្នេះ​រឿង​សិច​ពេល​ព្រឹក​មិនមែន​ជា​ជម្រើស​សម្រាប់​គេ​ទេ ។

២-​បុរស​ដែល​មាន​ភ្នែក​ពណ៌​ខៀវ គឺជា​មនុស្ស​មានចិត្ត​ត្រជាក់​និង​ស្រឡាញ់​ស្ងប់ស្ងាត់​ពី​កំណើត និង​តែង​ចៀសវាង​មិន​ឱ្យ​មាន​បញ្ហា​ជាមួយ​នរណា​ទាំងអស់ ។ ទោះបី​មនុស្ស​ប្រុស​បែប​នេះ​ពុំ​ចូល​ចិត្ត​សំឡេង​រំខាន និង​ស្រី​ដែល​ឆ្នាស់​ឆ្នើម​ក្តី ក៏​ប៉ុន្តែ​ពួក​គេ​អាច​បង្ខំចិត្ត​ខ្លួនឯង​សម្រប​តាម​នារី​ទាំងនោះ​បាន ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​ស្រី​ៗ​ជា​គូស្នេហ៍​ដែល​មានចិត្ត​ស្មោះ​គួរ​ឱ្យ​ចង់បាន​បុរស​បែប​នេះ​ជា​ដៃគូ​បំផុត ។ លើស​ពី​ដៃគូ​ដ៏​ពិសេស​នៅ​លើ​គ្រែ ពួក​គេ​គឺជា​មនុស្ស​ដែល​តែងតែ​គិតគូរ​អំពី​ផែនការ​ជីវិត ចាប់​យក​ឱកាស​ប្រមូល​លុយ ព្រោះ​ពួក​គេ​មិន​ដែល​ទុក​ឱ្យ​ឱកាស​របូត​ពី​ដៃ​នោះ​ឡើយ ។ តែ​ត្រង់​ថា​បុរស​ភ្នែក​ខៀវ​ចូល​ចិត្ត​ញ៉ែងញ៉ង​បន្តិច ហើយ​ពួក​គេ​ធ្វើ​គ្រប់​អ្វី​ៗ​ទាំងអស់​ដើម្បី​សេចក្តីសុខ​សម្រាប់​នារី​ដែល​ជា​ដៃគូ​របស់​ខ្លួន ដូច្នេះ​នារី​ៗ​កម្រ​នឹង​របូត​ពី​ដៃ​របស់​គេ​ណាស់ ។

៣-​បុរស​ភ្នែក​ពណ៌​ត្នោត នារី​ៗ​ទាំងឡាយ​នឹង​មានសំណាង ប្រសិនបើ​បាន​ជួប​បុរស​ភ្នែក​ពណ៌​ត្នោត ព្រោះ​បុរស​ប្រភេទ​នេះ​ជា​មនុស្ស​កម្រ​លើ​លោក ដូច្នេះ​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ទេ​ដែល​ថា ចរិតលក្ខណៈ​របស់​ពួក​គេ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​អាថ៌​កំបាំង និង​រឿង​លាក់បាំង​យ៉ាង​ពិសេស​ៗ​នោះ ។ ជា​រឿយ​ៗ​ពួក​គេ​ជា​មនុស្ស​ពូកែ​ខាង​រឿង​លើ​គ្រែ ពួក​គេ​មិន​ដែល​ធ្វើ​ឱ្យ​នារី​ជា​ដៃគូ​អន់ចិត្ត​ម្តងណា​ឡើយ ដូច្នេះ​ហើយ​ទើប​ស្រី​ៗ​ដែល​បាន​រួមរស់​ជាមួយ​បុរស​ជំពូក​នេះ នឹង​មិន​ដែល​ស្គាល់​ពាក្យ​ថា​ធុញទ្រាន់​ក្នុង​ជីវិត​ម្តងណា​ទេ ហើយ​រាល់​យប់​គាត់​មានរឿង​ពិសេស​ៗ​ជា​ច្រើន​ដើម្បី​ជួយ​ឱ្យ​នារី​ជា​ដៃគូ​រីករាយ​សប្បាយចិត្ត មាន​ចំណង់​គ្រប់ពេល ៕ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ