ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្មើសបំរាម​គោចរ​​! ឃាត់​ម៉ូតូ ម៉ូតូ​កង់​បី និង​រថយន្ត​ជា​ច្រើន​ក្នុង​យប់​ទី​២

2 ឆ្នាំ មុន
  • ភ្នំពេញ

រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ដាក់​ចេញ​វិធានការ​រដ្ឋបាល​សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ រយៈពេល​២​ស​ប្តា​ហ៍ គិត​ចាប់ពី​ថ្ងៃ​ទី

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ដាក់​ចេញ​វិធានការ​រដ្ឋបាល​សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ រយៈពេល​២​ស​ប្តា​ហ៍ គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែកក្កដា ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១​នេះ​។

ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២១​នេះ ជា​យប់​ទី​២​ហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បន្ត​ដាក់​បម្រាម​គោចរ រយៈពេល​២​ស​ប្តា​ហ៍ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ប៉ុន្តែ​នៅ​តែ​បន្ត​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច នៅ​តែ​ធ្វើ​ដំណើ​ចេញចូល​រាជធានី តាម​បណ្តា​ផ្លូវ​នានា ក្នុង​អំឡុង​ម៉ោង​ដែល​រាជរដ្ឋាភិបាល ដាក់​អនុវត្ត​បម្រាម​គោចរ មិន​ឱ្យធ្វើ​ដំណើរ​បើ​គ្មាន​ការ​ចាំបាច់ និង​ប្រកប​អាជិ​វ​កម្ម​លក់ដូរ​ផ្សេង​ៗ ចាប់ពី​ម៉ោង ២១ និង ០០​នាទី​យប់ រហូត​ដល់​ម៉ោង ៣ និង ០០​នាទី​ទៀប​ភ្លឺ​។

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ក៏​បាន​ចុះ​ត្រួតពិនិត្យ​គោលដៅ​អនុវត្ត​បម្រាម​គោរ​ចរ ត្រង់​ចំណុច​រង្វង់​មូល​កង​ព្រហ្ម​ផង​ដែរ រួម​ទាំង​គោលដៅ​ផ្សេង​ៗ​ទៀត​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​វិធានការ​នេះ ឱ្យ​បាន​ល្អ​ក្នុង​ការ​ទប់​ស្តា​ត់នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ​។

ក្នុង​នោះ​ផង​ដែរ កម្លាំង​សមត្ថកិច្ច​អនុវត្ត​គោលដៅ​ត្រង់​ចំណុច​រង្វង់​មូល​កង​ព្រហ្ម ក្នុង​សង្កាត់​ជ្រោយចង្វារ បាន​ធ្វើការ​ឃាត់​ម៉ូតូ​ចំនួន​៦​គ្រឿង ម៉ូតូ​កង់​បី​ចំនួន​៣​គ្រឿង ព្រមទាំង​រថយន្ត​៥​គ្រឿង​ផង​ដែរ ដែល​ពួក​គាត់​ធ្វើ​ដំណើ​ល្មើស​នឹង​បម្រាម​គោចរ​។

ហើយ​ចំពោះ​រថយន្ត​ទាំង​៥​គ្រឿង​ដែល​សមត្ថកិច្ច​ឃាត់​នោះ មាន​២​គ្រឿង​បាន​បង់​ពិន័យ​នៅ​នឹង​កន្លែង រួច​គាត់​ក៏​ចេញ​ទៅ ចំណែក​៣​គ្រឿង ព្រមទាំង​ម៉ូតូ​៦​គ្រឿង និង​ម៉ូតូ​កង់​បី ត្រូវ​ឃាត់​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​អោយ​ពួក​គាត់​នៅ​ស្អែក​យក​លុយ​មក​បង់​ផាកពិន័យ​ទៅ​តាម​ច្បាប់​ផង​ដែរ​។

លោក​វរសេនីយ៍ឯក សៀម សុ​ត្ថា​វុ​ធ អធិការ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ មាន​ប្រសា​ស​ថា រាល់​បុគ្គល​ណា​ដែល​ល្មើស​នៅ​នឹង​បម្រាម​គោចរ ចាប់ពី​ពី​ម៉ោង ៩ រហូត​ដល់​ម៉ោង​៣​ទៀប​ភ្លឺ​ដែល​គ្មាន​ភាព​ចាំបាច់ ឬ​គ្មាន​លិខិតបញ្ជាក់​ច្បាស់លាស់ ដែល​ទទួលស្គាល់​ពី​អាជ្ញាធរ​ទេ​នោះ ត្រូវ​ធ្វើការ​ផាកពិន័យ​ដោយ​គ្មាន​ភាព​លើកលែង ដោយ​ម៉ូតូ​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​២០​ម៉ឺន​រៀល ម៉ូតូ​កង់​បី​ឥណ្ឌា​ព​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​២០​ម៉ឺន​រៀល ចំណែក​រថយន្ត​ពិន័យ​ជា​ទឹកប្រាក់​នៅ​កន្លែង​ចំនួន​១​លាន​រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ