ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកផលិតវ៉ាក់សាំងចិន បញ្ជាក់ថាវ៉ាក់សាំងរបស់ខ្លួននៅតែមានប្រសិទ្ធភាព

2 ឆ្នាំ មុន

យោងតាមប្រភពព័ត៌មានចិន Global Times បានឱ្យដឹងថា លោក Yang Xiaoming អគ្គនាយករបស់ក្រុមហ៊ុន Sinopharm China…

យោងតាមប្រភពព័ត៌មានចិន Global Times បានឱ្យដឹងថា លោក Yang Xiaoming អគ្គនាយករបស់ក្រុមហ៊ុន Sinopharm China National Biotec Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Sinopharm បានប្រាប់សារព័ត៌មាន Global Times កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនកំពុងធ្វើការធ្វើតេស្តលើវីរុសកូវីតបម្លែងថ្មី ប្រភេទ Delta ជាមួយសេរ៉ូមឈាមរបស់អ្នកទទួលវ៉ាក់សាំង Sinopharm។

លោក Yang បាននិយាយថា បច្ចុប្បន្នវ៉ាក់សាំងរបស់ Sinopharm នៅតែមានប្រសិទ្ធភាពក្នុងការការពារអ្នកដែលបានចាក់រួចពីវីរុសកូវីដដែលកំពុងវាយលុកលើពិភពលោកយើងនេះ ជាពិសេសគឺប្រភេទដែលមានច្រើនជាងគេ។ លោក Yang បានពន្យល់ថា គ្មានវ៉ាក់សាំង COVID-19 នៅលើពិភពលោកណា ដែលអាចធានាការការពារ ១០០% ប្រឆាំងនឹងការឆ្លងទេ។ ប្រសិទ្ធភាពនៃវ៉ាក់សាំង គឺគេគិតទៅលើលក្ខណៈវិនិច្ឆ័យផ្សេងៗគ្នា ដែលក្នុងនោះមានការការពារមិនឱ្យស្លាប់ និង ការពារមិនឱ្យឈឺធ្ងន់។

នៅពេលនិយាយពីវ៉ាក់សាំងរបស់ Sinopharm លោក Yang បានកត់សម្គាល់ថា លទ្ធផលនៃដំណាក់កាលទាំងបីនៃការសាកល្បងព្យាបាលនិងការប្រើប្រាស់របស់វាទៅលើប្រជាជនមួយចំនួនធំ បានបង្ហាញថាវាមានប្រសិទ្ធភាពនិងមានសុវត្ថិភាព។

ជាចុងក្រោយ លោក Yang បានបង្ហើបថា ទិន្នន័យដែលបានមកពីការសិក្សាដោយ Sinovac  នៅប្រទេសឈីលីបានបង្ហាញថា វ៉ាក់សាំង Sinovac ដែលជាវ៉ាក់សាំងចិនដូច Sinopharmដែរនោះ អាចផ្តល់ការការពារប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងកូវីដបម្លែងប្រភេទ Gamma ។ លោកបានកត់សម្គាល់ថា ការសិក្សារបស់ក្រុមហ៊ុនលោកលើប្រសិទ្ធភាពវ៉ាក់សាំងលើប្រភេទ ​Delta ក៏នឹងមានលទ្ធផលស្រដៀងគ្នាដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ