ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងល្អ! សម្តេចចេញបញ្ជាមិនឱ្យពេទ្យរដ្ឋយកលុយសូម្បីមួយសេនពីអ្នកជំងឺពេលតេស្តកូវីដ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាទៅក្រសួងសុខាភិបាលត្រូវពិនិត្យជាបន្ទាន់ចំពោះការធ្វើតេស្តកូវីដ-១៩ យកម្លៃខ្ពស់ និងបញ្ជាឱ្យមន្ទីពេទ្យរដ្ឋ ដាច់ខាតមិនត្រូវយកលុយពីអ្នកជំងឺចូលសម្រាកមន្ទីរពេទ្យ សម្រាប់ថ្លៃធ្វើតេស្តរកវីរុសកូវីដ-១៩…


រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាទៅក្រសួងសុខាភិបាលត្រូវពិនិត្យជាបន្ទាន់ចំពោះការធ្វើតេស្តកូវីដ-១៩ យកម្លៃខ្ពស់ និងបញ្ជាឱ្យមន្ទីពេទ្យរដ្ឋ ដាច់ខាតមិនត្រូវយកលុយពីអ្នកជំងឺចូលសម្រាកមន្ទីរពេទ្យ សម្រាប់ថ្លៃធ្វើតេស្តរកវីរុសកូវីដ-១៩ ឡើយ ។

សម្តេចតេជោហ៊ុន មានប្រសាសន៍បញ្ជាក់ ថារាល់មន្ទីពេទ្យរដ្ឋទាំងអស់មិនត្រូវយកថវិកាពីប្រជាពលដ្ឋសម្រាប់ការធ្វើតេស្តស្វែងករជំងឺកូវីដ-១៩នោះទេ សូមជូនជាដំណឹងដល់ប្រជាពលរដ្ឋត្រូវតវ៉ាបើសិនជាចាប់ពីពេលនេះទៅ ក្រុមគ្រូពេទ្យរដ្ឋ ឬពេទ្យស្ម័គ្រចិត្ត យកលុយសម្រាប់ការធ្វើតេស្តរកវីរុស-កូវីដ-១៩ ។

«មិនឱ្យពេទ្យរដ្ឋយកលុយសូម្បីមូយសេនពីអ្នកជំងឺពេលតេស្តកូវីដ ។ ពេទ្យរដ្ឋ ក៏មិនឱ្យប៉ះ មិនថាអ្នកមានមិនថាអ្នកក្រ​» ។ នេះជាបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ​ក្នុង​សន្និសីទកាសែត បន្ទាប់ពី​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​អាយុ​ក្រោម ១៨​ឆ្នាំ នា​ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១ នៅវិមានសន្តិភាព ។

ការបញ្ជាក់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីបន្ទាប់មានការលើកឡើងថានៅ តាមមន្ទីពេទ្យរដ្ឋ ភាគច្រើនពេលចូលព្យាបាលជំងឺត្រូវឆ្លងកាត់ការធ្វើតេស្តជំងឺកូវីដ-១៩ ដោយពលរដ្ឋត្រូវចំណាយថវិការប្រមាណ៥០ ឬ៤០ ឬ៣០ ឬ២០ ដុល្លារ ក្នុងតេស្តម្តង នាពេលកន្លងមក។

សម្តេចបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថាមន្តីពេទ្យរដ្ឋមិនត្រូវយកប្រាក់ជាដាច់ខាត់ចំពោះប្រើប្រាស់ឧបករណ៍តេស្តស្វែងរកជំងឺកូវីដ១៩របស់រដ្ឋទៅធ្វើតេស្តចំពោះពលរដ្ឋជាដាច់ខាត។ កន្លងមកខ្ញុំមិនអនុញ្ញាតឲ្យរកប្រាក់ទេ សូម្បីតែជនបរទេសយើងទទួលការព្យាបាលមិនយកប្រាក់នោះទេ»។

ជាមួយគ្នានោះដែរសម្តេចក៏បានលើកឡើងពីករណីមន្ទីពេទ្យឯកជនការធ្វើតេស្តស្វែងរកកូវីដ-១៩ គិតប្រាក់ជារឿងរបស់គេ ព្រោះជាពេទ្យឯកជន ។ យ៉ាងណាក្តីសម្តេចតេជោក៏បានឲ្យ ក្រសួងសុខាភិបាល ពិនិត្យមើលជាបន្ទាន់ នូវសេវាធ្វើតេស្ដរកមេរោគ កូវីដ១៩ ដែលមានតម្លៃខ្ពស់ នៅតាមមន្ទីរពេទ្យឯកជនមួយចំនួនផងដែរ ។

ពាក់ព័ន្ធករណីធ្វើតេស្ដនេះផងដែរ សម្ដេចតេជោ នាយករដ្ឋមន្រ្តីបញ្ជាក់ថា រដ្ឋមិនយកលុយ ពីប្រជាពលរដ្ឋជាដាច់ខាត ចំពោះអ្នកបានទៅធ្វើតេស្ដនៅតាមបណ្ដាពេទ្យរដ្ឋ។ ឆ្លៀ តក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានលើកឡើងផងដែរថា «ខ្មែរក្រ តែខ្មែរមានចិត្ត»។ ក្នុងន័យនេះ សម្ដេចថា ការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ការព្យាបាលជំងឺកូវីដ១៩ ការធ្វើតេស្ដរកមេរោគកូវីដ១៩ គឺមិនយកលុយនោះទេ ។

កន្លងមក ពលរដ្ឋមួយចំនួនដែលទៅរកសេវានៅមន្ទីរពេទ្យរដ្ឋនាសម័យកាលកូវីដ-១៩ បានត្អូញត្អែរ ថាមុនពេទ្យទទួលព្យាបាល គឺត្រូវធ្វើតេស្តរកវីរុសកូវីដ-១៩ សិន ហើយតម្លៃតេស្តទៀតសោតគឺមានតម្លៃថ្លៃ តាមមន្ទីរពេទ្យរដ្ឋនីមួយៗ ដូចជានៅមន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) ពីមុនតេស្ត ៦ ម៉ឺនរៀល បើយកឯកសារបញ្ជាក់ ១០ ម៉ឺនរៀល ។ ចំណែកតម្លៃនៅពេទ្យរុស្ស៊ី គឺ ២០ ដុល្លារក្នុងមួយនាក់ អញ្ចឹងសម្រាប់អ្នកជំងឺម្នាក់ និងអ្នកកំដរម្នាក់គឺអស់ ៤០ ដុល្លារបាត់ទៅហើយគ្រាន់តែថ្លៃតេស្តរកវីរុសកូវីដ-១៩ នោះ ។ ដូច្នេះទើបពលរដ្ឋបានលើកឡើងថា ពួកគាត់ជាប្រជាជនក្រីក្រទើបរកសេវាមន្ទីរពេទ្យរដ្ឋ តែគ្រាន់តែថ្លៃតេស្តរកវីរុសកូវីដ-១៩ អស់លុយច្រើនបាត់ទៅហើយ ដែលធ្វើឱ្យជីវភាពលំបាកជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ