ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំងអាមេរិក Johnson & Johnson នឹងចាក់ជូនជនជាតិភាគតិចនិងពលករមកពីថៃ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា វ៉ាក់សំាង Johnson & Johnson ដែលវ៉ាក់សាំងបង្ការកូវីដ-១៩​ របស់អាមេរិក​ដែលជាជំនួយមកកម្ពុជាតាមរយៈយន្តការ​ Covax…


រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា វ៉ាក់សំាង Johnson & Johnson ដែលវ៉ាក់សាំងបង្ការកូវីដ-១៩​ របស់អាមេរិក​ដែលជាជំនួយមកកម្ពុជាតាមរយៈយន្តការ​ Covax ថា នឹងប្រើប្រាស់សម្រាប់ចាក់ជូនបងប្អូនជនជាតិដើមភាគចិត្ត និងសម្រាប់ពលករខ្មែរត្រឡប់មកពីប្រទេសថៃ ផងដែរ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថាវ៉ាក់សាំងអាមេរិក Johnson & Johnson នឹងបញ្ជួនទៅចាក់នៅតំបន់ជនជាតិភាគតិច នៅស្ទឹងត្រែង រតនគិរី ព្រះវិហារ ពោធិ៍សាត់់ បានទទួល Johnson & Johnson ព្រោះងាយស្រួល​ដោយសារតែចាក់តែម្តង ។ ជាមួយក៏ដើម្បីកុំឱ្យពេទ្យយើងទៅយូរ សម្រួលពេទ្យ និងបងប្អូនជនជាតិភាគតិចផងដែរ ។

Picture


ក្នុងនោះផងដែរ សម្តេចបានបញ្ជាក់ថាវ៉ាក់សាំងអាមេរិក Johnson & Johnson ចំនួន១លានដូស ក៏នឹងអាចចាក់ជូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ ផងដែរ ព្រោះពលករទាំងនោះ ថៃអត់មានវ៉ាក់់សាំងចាក់ឱ្យទេ  ។ តែសម្តេចបញ្ជាក់ថា ត្រូវតាមមើលតាមស្ថានភាពជាក់ស្តែង ព្រោះជំនួយ១លានដូសរបស់អាមេរិក មិនទាន់បានមកគ្រប់នោះទេ ។

សូមបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជំនួយវ៉ាក់សាំង Johnson & Johnson ចំនួន១,០៦០,១០០ដូសដើម្បីប្រឆាំងជំងឺកូវីដ១៩ ដល់កម្ពុជាតាមរយៈយន្តការកូវ៉ាក់។ ក្នុងនោះវ៉ាក់សាំងចំនួន៤៥០,៥០០ដូសបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី ៣០ ខែកក្កដា កន្លងទៅ ៕

Picture


Picture
Picture