ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះដោះស្រាយពេលកូនយំ (អាយុពី ១-៨ ឆ្នាំ)

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្មេងៗយំនៅពេលពួកគេឃ្លាន ហត់នឿយ មិនស្រួលខ្លួន ឈឺចាប់ ខកចិត្ត ខឹង ឬតូចចិត្ត ។…

រាជធានីភ្នំពេញ ៖ ក្មេងៗយំនៅពេលពួកគេឃ្លាន ហត់នឿយ មិនស្រួលខ្លួន ឈឺចាប់ ខកចិត្ត ខឹង ឬតូចចិត្ត ។ ក្មេងៗយំកាន់តែតិចនៅពេលពួកគេកាន់តែធំ ។ ពួកគេកាន់តែអាចប្រើពាក្យសម្តី ដើម្បីបង្ហាញពីអារម្មណ៍របស់ពួកគេ ។ បើកូនរបស់អ្នកយំ សូមពិនិត្យមើលថា តើកូនអ្នកឈឺ ឬក៏មិនឈឺទេ បន្ទាប់មក សូមស្វែងយល់អំពីមូលហេតុដែលកូនរបស់អ្នកតូចចិត្ត និងរបៀបជួយពួកគេ ។

ក្មេងទាំងអស់យំនៅពេលពួកគេឃ្លាន ហត់នឿយ មិនស្រួលខ្លួន ឬឈឺចាប់ ។ ពេលខ្លះពួកគេយំដោយសារតែពួកគេត្រូវការសេចក្តីស្រឡាញ់ ឬការថ្នាក់ថ្នមពីអ្នក ។ ក្មេងតូច និងក្មេងធំៗក៏អាចយំដែរ ពីព្រោះពួកគេមានការខកចិត្ត ការសោកស្តាយ ឬខឹងដូចគ្នា ។

ប៉ុន្តែពេលខ្លះវាអាចពិបាកក្នុងការដោះស្រាយពេលក្មេងយំ  ឬអ្វីដែលគេត្រូវការ ជាពិសេសប្រសិនបើពួកគេមិនទាន់ចេះនិយាយនៅឡើយ ។ ដូច្នេះនៅពេលកូនរបស់អ្នកយំ សូមចាប់ផ្តើមដោយពិនិត្យមើលថា ពួកគេមិនឈឺ ឬឈឺទេ ។ ប្រសិនបើអ្នកមិនច្បាស់ សូមណាត់ជួបជាមួយគ្រូពេទ្យ ឬហៅទូរស័ព្ទទៅគិលានុបដ្ឋាយិកាប្រចាំគ្រួសាររបស់អ្នក ។

ប្រសិនបើកូនរបស់អ្នកយំដោយសារហេតុផលក្រៅពីជំងឺ ឬការឈឺចាប់ វាមានរឿងជាច្រើនដែលអ្នកអាចជួយពួកគេបាន ។ កុំអង្រួន វាយ ឬធ្វើបាបកូនក្មេងដែលកំពុងយំ ។ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកប្រហែលជា​នឹងអាចធ្វើបាបកូនអ្នក សូមឈប់សិន មុននឹងអ្នកធ្វើអ្វីមួយ ។ ចូរដើរចេញហើយដកដង្ហើមវែងៗ រួចហៅនរណាម្នាក់ផ្សេងទៀតឱ្យជួយ ។

ក្មេងតូចៗ ៖ ការយំរបស់កូនក្មេងចេះដើរតេះតាស់កើតឡើងចំពោះហេតុផលដូចគ្នានឹងការយំរបស់ទារកដែរ ។ ប៉ុន្តែក្មេងដែលទើបចេះដើរតេះតាស់ក៏យំ ដើម្បីធ្វើជាវិធីដោះស្រាយអារម្មណ៍ថ្មី និងពិបាក ដូចជាការខកចិត្ត ភាពអាម៉ាស់ ឬការច្រណែន ។

ប្រសិនបើកូនរបស់អ្នកមិនអីទេ គន្លឹះខាងក្រោមនេះអាចជួយអ្នកក្នុងការគ្រប់គ្រងការយំរបស់កូនតូចអ្នក ៖

-ប្រសិនបើអ្នកគិតថា កូនរបស់អ្នកហត់នឿយ នោះការសម្រាកអាចជួយគេបាន ។ អ្នកក៏អាចឱ្យគេនៅស្ងប់ស្ងាត់ ស្តាប់តន្ត្រី ឬមើលរឿងជាដើម ។

-ប្រសិនបើការយំកើតឡើងនៅពេលគេង អ្នកប្រហែលជាត្រូវការជំនួយខ្លះ ដើម្បីដោះស្រាយកូនរបស់អ្នក ។

-ប្រសិនបើកូនរបស់អ្នកខឹង ឬមួម៉ៅខ្លាំង សូមនាំកូនរបស់អ្នកទៅកន្លែងណាដែលមានសុវត្ថិភាព ដើម្បីធ្វើឱ្យគេស្ងប់ស្ងាត់ ។

-ប្រសិនបើកូនរបស់អ្នកខកចិត្ត សូមព្យាយាមរកដំណោះស្រាយជាមួយគ្នា ។

-ប្រសិនបើកូនតូចរបស់អ្នករញ៉ាំរញ៉ូវ សូមនាំគេដើរលេងនៅខាងក្រៅ ងូតទឹកពពុះសាប៊ូ ចាក់ភ្លេង និងរាំជុំគ្នា ។ អ្នកប្រហែលជាភ្ញាក់ផ្អើលថា តើអ្នកនឹងមានភាពសប្បាយរីករាយប៉ុនណា ។

ក្មេងមត្តេយ្យ និងអាយុចូលសាលារៀន ៖ ក្មេងៗច្រើនតែយំតិច នៅពេលពួកគេកាន់តែធំ ។នៅពេលដែលកុមារអាចនិយាយគ្នាបាន វាកាន់តែងាយស្រួលសម្រាប់ពួកគេក្នុងការប្រើពាក្យសម្តីដើម្បីនិយាយថា ហេតុអ្វីបានជាពួកគេតូចចិត្ត យំ និងអ្វីដែលពួកគេត្រូវការ ។ វាក៏ទំនងជាងាយស្រួលសម្រាប់ពួកគេក្នុងការនិយាយអំពីអារម្មណ៍របស់ពួកគេដែរ ។ប្រសិនបើកូនរបស់អ្នកមិនអីទេ សូមសាកល្បងគំនិតដូចខាងក្រោមនេះ ដើម្បីគ្រប់គ្រងការយំរបស់ក្មេងតូចរបស់អ្នក ៖

-ផ្តល់ឱកាសឱ្យកូនអ្នកបានស្ងប់ចិត្ត បន្ទាប់មកសួរពួកគេថា ហេតុអ្វីបានជាពួកគេមានអារម្មណ៍មិនសប្បាយចិត្ត ។ ចូរបង្ហាញថា អ្នកកំពុងស្តាប់ដោយនិយាយឡើងវិញនូវអារម្មណ៍របស់កូនអ្នកឱ្យគេឮ ។ ឧទាហរណ៍ ៖ កូនមិនសប្បាយចិត្ត ព្រោះប្អូនយករបស់លេងកូនមែនទេ ?

-ផ្តល់ឱ្យកូនរបស់អ្នកនូវវិធីផ្សេងទៀត ដើម្បីដោះស្រាយស្ថានភាព ឬបញ្ហា ។ ឧទាហរណ៍ ៖ ចុះកូនសាកហៅបងប្រុសរបស់កូនឱ្យលេងបាល់វិញទៅមើល ?

-ត្រូវប្រាកដថា កូនរបស់អ្នកយល់ថាវាមិនអីទេក្នុងការបង្ហាញអារម្មណ៍ និងយំ ។ ឧទាហរណ៍ នៅពេលមានរឿងសោកសៅកើតឡើង ឬពេលកូនរបស់អ្នកឈឺចាប់ ។ អ្នកអាចនិយាយអ្វីមួយដូចជា «អូ ប៉ាម៉ាក់ក៏នឹងយំដែរ បើប៉ាម៉ាក់ដួលខ្លាំងអ៊ីចឹង» ។

-ប្រសិនបើកូនរបស់អ្នកហាក់ដូចជាយំយូរពេក ហើយធ្វើទុក្ខខ្លាំង សូមពិចារណាសួរគ្រូពេទ្យ ឬអ្នកជំនាញ ។

មើលថែខ្លួនឯងពេលកូនយំ ៖ ប្រសិនបើកូនរបស់អ្នកយំច្រើន វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការមើលថែខ្លួនឯង ។ប្រសិនបើអ្នកមានអារម្មណ៍តប់ប្រមល់ ថប់បារម្ភ ឬខឹង សូមចំណាយពេលតែ ៥ នាទីអានសៀវភៅ ដើរជុំវិញផ្ទះ ស្រោចផ្កា ឬធ្វើសមាធិខ្លះអាចសម្រាកបាន ។ ឬពេលខ្លះ អ្នកអាចស្នើរសុំឱ្យប្តី ឬប្រពន្ធ ឬបងប្អូនរបស់អ្នកជួយមើលកូនវិញម្តង ។

ការស្វែងរកការគាំទ្រ គឺជាផ្នែកមួយដ៏សំខាន់នៃការមើលថែខ្លួនឯង ។ វាល្អសម្រាប់អ្នក ហើយវាក៏ល្អសម្រាប់គ្រួសារអ្នក ។ ការយំរបស់ទារក និងកុមារតូចៗ គឺជាមូលហេតុទូទៅបំផុតមួយដែលឪពុកម្តាយស្វែងរកជំនួយពីអ្នកជំនាញ ។ ប្រសិនបើអ្នកត្រូវការជំនួយ អ្នកអាចទូរស័ព្ទទៅគ្រូពេទ្យ ឬគិលានុបដ្ឋាយិកាប្រចាំគ្រួសាររបស់អ្នក ។

អ្នកក៏គួរតែទៅជួបគ្រូពេទ្យ ឬអ្នកជំនាញផងដែរ ប្រសិនបើអ្នក ឬដៃគូរបស់អ្នកយំច្រើន ឬយំដោយមិនដឹងមូលហេតុ ។ អ្នកប្រហែលជាត្រូវការជំនួយខ្លះសម្រាប់ជំងឺធ្លាក់ទឹកចិត្ត រោគថប់បារម្ភ ឬរោគធ្លាក់ទឹកចិត្តក្រោយមានកូន ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។ អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២១២០២២ សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

– អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

– ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

– ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

– ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

– សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ០១/០៨/២០២១ (កម្មវិធីមត្តេយ្យខ្មែរ អង់គ្លេស និងភាសាចិន) និងត្រឹមថ្ងៃទី ២២/០៨/២០២១ (កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់ទី ១ ដល់ទី ១២)

– សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។