ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សង្កាត់​ចំនួន ៤ ក្នុង​ក្រុង​សៀមរាប និង​ឃុំ​បី ក្នុងស្រុក​សូទ្រនិគម ត្រូវ បិទ​ខ្ទប់

1 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ក្រោយ​ការសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​ខេត្ត ចំនួន ៨ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វិដ​១៩ ប្រភេទ​ដែល​តា ( Delta )…

ខេត្តសៀមរាប​៖ ក្រោយ​ការសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​ខេត្ត ចំនួន ៨ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វិដ​១៩ ប្រភេទ​ដែល​តា ( Delta ) ក្នុងនោះ ក៏មាន​ខេត្តសៀមរាប​ផងដែរ គឺ​រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​បិទ​ខ្ទប់​សង្កាត់​ចំនួន ៤ ក្នុង​ក្រុង​សៀមរាប និង​ឃុំ​បី ក្នុងស្រុក​សូទ្រនិគម ដោយ​កំណត់​ជា​តំបន់​ក្រហម និង​តំបន់​លឿងទុំ​។​

​ក្នុងស្ថានភាព​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប នាពេល​បច្ចុប្បន្ន មានការ​កើនឡើង​នោះ រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​បិទ​ខ្ទប់​ភូមិសាស្ត្រ​សង្កាត់​ចំនួន​៤ ក្នុង​ក្រុង​សៀមរាប ដោយ​កំណត់​ជា​តំបន់​លឿងទុំ មាន​សង្កាត់​ស្វាយដង្គំ សង្កាត់​សាលា​កំរើក សង្កាត់​ស្លក្រាម និង​សង្កាត់​គោកចក​។​

​រីឯ​ឃុំ​ចំនួន ៣ ក្នុងស្រុក​សូទ្រនិគម ក៏ត្រូវ​បិទ​ខ្ទប់ ក្នុងនោះ ឃុំ​កំពង់​ឃ្លាំង កំណត់​ជា​តំបន់​ក្រហម និង​ឃុំ​ដាន​រុន​,​ឃុំ​កៀន​សង្កែ​កំណត់ ជា​តំបន់​លឿងទុំ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ប្រភេទ ដែល​តា​។ វិធាន​ការបិទ​ខ្ទប់​នេះ ធ្វើឡើង កាលពី​វេលា​ម៉ោង​សូន្យ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១​។

​រដ្ឋបាលខេត្ត​បានចេញ​សេចក្តីសម្រេច ស្តីពី​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​សង្កាត់​ទាំង​៤ និង​ឃុំ​ចំនួន​៣ ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជា​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ចំពោះ​សកម្មភាព មុខរបរ អាជីវកម្ម ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស និង​បម្រាម​គោចរ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ -១៩ ក្នុងភូមិ​សាស្ត្រ ខេត្តសៀមរាប​។

​ការបិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​នេះ រដ្ឋបាល​ខេត្តសៀមរាប លើកឡើងថា ដោយសារ​តំបន់​ខាងលើ មាន​ទំនាក់ទំនង​គ្នា ជាពិសេស​តំបន់​ក្រហម ដែល​អាជ្ញាធរខេត្ត បិទ​ខ្ទប់ មិន​ឲ្យ​មានការ​ចេញចូល ក្នុង​រយ​: ពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩​កក្កដា រហូតដល់​ថ្ងៃទី​១២ ខែសីហា​។

​ក្នុង​សកម្មភាព​ក្នុង​បិទ​ខ្ទប់​នេះ យើង​សង្កេតឃើញ មាន​កម្លាំងចម្រុះ រួមមាន កម្លាំង​នគរបាល កង​រាជ អាវុធហត្ថ កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប កម្លាំង​សន្តិសុខ​អាជ្ញាធរ​ជាតិ​អប្សរា មេភូមិ ប្រជា​ការពារ​ភូមិ បានចាប់ផ្តើម​អនុវត្ត​នូវ​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​ខេត្តសៀមរាប ចំពោះ​ការកំណត់​តំបន់ «​លឿងទុំ​» និង «​តំបន់​ក្រហម​» ដោយបាន​ឈរ​នៅ​ប្រចាំការ នៅក្រោម​កម្តៅថ្ងៃ និង​តំណក់ទឹកភ្លៀង ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩​។

​ក្នុង​សកម្មភាព​នោះដែរ កម្លាំង​សមត្ថកិច្ច​យើង បានធ្វើ​ការណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកដំណើរ ដែល​បាន​ឆ្លងកាត់ នៅតាម​គោលដៅ​របស់ខ្លួន និង​បាន​អំពាវនាវ​ដល់​បងប្អូន ដែល​រស់នៅក្នុង​តំបន់ “​លឿងទុំ និង​ក្រហម​” គឺ​ត្រូវតែ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ នឹង​យកចិត្តទុកដាក់​បន្ថែម​ទៀត ដោយ​ចូលរួម​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ៣​ការពារ​: គឺ​យើង​ត្រូវ​ពាក់​ម៉ាស់​, ត្រូវ​លាងដៃ​, ត្រូវ​គម្លាត​បុគ្គល​, ៣​កុំ​: គឺ​កុំ​នៅ​បន្ទប់​បិទ​ជិត​, កុំ​នៅ​កន្លែង​កុះករ​, កុំ​នៅ​ប៉ះពាល់​គ្នា និង សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​គ្រប់ៗ​គ្នា យើងទាំងអស់គ្នា ត្រូវ​ចូលរួម​ទប់ស្កាត់ និង​ការពារ​ជំងឺ​កូ​វីដ​-១៩ ពីព្រោះថា កូ​វិដ មិន​រើសអើង​អ្នកណាម្នាក់​ឡើយ​៕ ច័ន្ទ រស្មី​

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture