ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរបិទមិនឲ្យមានអ្នកមកហាត់ប្រាណនៅសួនច្បារវិមានឯករាជ្យរយៈពេល១៤ថ្ងៃទប់ស្កាត់ជំងឺកូវីដ១៩

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ​តទៅ អាជ្ញាធរ​ខណ្ឌចំការមន​សហការ​ជាមួយ និង​អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​ដាក់​ពង្រាយ​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​នៅ​លើ​សួនច្បារ​ខាងកើត​វិមាន​ឯករាជ្យ ដើម្បី​ធ្វើការ​ហាមឃាត់​មិន​អោយ​មាន​អ្នក​មក​ហាត់ប្រាណ​បាន​ឡើយ ក៏​ដូច​ជា តាម​សួនច្បារ​សារ​ធារ​ណៈ​ផ្សេង​ៗ​ទៀត​ដែរ​ក្នុង​រយៈពេល​១៤​ថ្ងៃ ក្នុង​គោលបំណង​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​នូវ​ជំងឺ​កូ​វី​ដ…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ​តទៅ អាជ្ញាធរ​ខណ្ឌចំការមន​សហការ​ជាមួយ និង​អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​ដាក់​ពង្រាយ​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​នៅ​លើ​សួនច្បារ​ខាងកើត​វិមាន​ឯករាជ្យ ដើម្បី​ធ្វើការ​ហាមឃាត់​មិន​អោយ​មាន​អ្នក​មក​ហាត់ប្រាណ​បាន​ឡើយ ក៏​ដូច​ជា តាម​សួនច្បារ​សារ​ធារ​ណៈ​ផ្សេង​ៗ​ទៀត​ដែរ​ក្នុង​រយៈពេល​១៤​ថ្ងៃ ក្នុង​គោលបំណង​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​នូវ​ជំងឺ​កូ​វី​ដ ១៩​នោះ ។

Picture

បើ​តាម​ប្រភព​ពី​អាជ្ញាធរ​មូលដ្ឋាន​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ​ដែរ កម្លាំង​របស់​អាជ្ញាធរ​ខណ្ឌចំការមន សហការ​ជាមួយ និង​ធា​ជ្ញា​ធរ​ខណ្ឌដូនពេញ​ដាក់​ពង្រាយ​កម្ម​នៅ​លើ​សួនច្បារ​ខាងកើត​វិមាន​ឯករាជ្យ​នេះ ដើម្បី​រង់ចាំ​ធ្វើការ​ណែនាំ​ទៅ​ដល់​អ្នក​ដែល​មាន​បំណង​មក​ហាត់ប្រាណ នៅ​លើ​សួន​នេះ មិន​អោយ​ពួក​គាត់​ធ្វើការ​ប្រមូលផ្តុំ​ហាត់ប្រាណ​ដូច​សព្វមួយដង​បាន​ទេ ។

Picture

ការ​ហាមឃាត់​នេះ​ដែរ មិនមែន​តែ​នៅ​លើ​សួនច្បារ​ខាងកើត​វិមាន​ឯករាជ្យ​មួយ​ទេ គឺ​នៅ​គ្រប់​តាម​សួនច្បារ និង​តាម​ទី​សារ​ធារ​ណៈ​ទាំងអស់​រយៈពេល​១៤​ថ្ងៃ ទៅ​តាម​ការ​ណែរ​នាំ​របស់​សាលា​រាជធាន​ភ្នំពេញ ដើម្បី​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​នូវ​ជំងឺ​កូ​វី​ដ ១៩​នោះ​។

Picture

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ការ​ហាមឃាត់​រាល់កន្លែង​ហាត់ប្រាណ​ជា​សារ​ធារ​ណៈ​ដែរ គឺ​នៅ​ពេល​ដែល​មាន​អ្នក​មក​ហាត់ប្រាណ​កម្លាំង​របស់​គាត់​ធ្វើការ​ណែរ​នាំ​អោយ​ត្រឡប់​ទៅ​ធ្វើការ​ហាត់ប្រាណ​នៅ​តាម​ផ្ទះ​របស់​គាត់​វិញ​ភ្លាម​ៗ ដោយ​មិន​អនុញាតិ​ជា​ដាច់ខាត ហើយ​ក៏​ហាមឃាត់​រាល់​អ្នក​លក់ដូរ​នៅ​តាម​សារ​ធារ​ណៈ​ក្នុង​មូលដ្ឋាន​ដែរ ។

Picture

គួរ​បញ្ជាក់​ថា នៅ​លើ​សួនច្បារ​វិមាន​នេះ​ជាទី​កន្លែង​ពេញ​និយម​បំផុត​សំរាប់​អ្នក​ដែល​មក​ហាត់ប្រាណ​មិន​ថា ពេល​ព្រឹក ពេល​ថ្ងៃ ឬ​ក៏​ពេល​ល្ងាច​ទេ​នោះ​ទេ គឺ​មាន​អ្នក​មក​ហាត់ប្រាណ​ជា​ប្រចាំ​យ៉ាងច្រើន​កុះករ ដោយ​អ្នកខ្លះ ដើរ អ្នកខ្លះ​រត់ អ្នកខ្លះ​ជិះ​កង់​ជុំវិញ​សួនច្បារ និង​មួយ​ចំនួន​ទៀត​ទាត់សី វាយ​សី ទាត់​បាល់ ហាត់ប្រាណ​ទៅ​តាម​របៀប​ផ្សេង​ៗ​គ្នា​យ៉ាងច្រើន​បំផុត ជា​រៀងរាល់ថ្ងៃ​មិន​ដែល​ខាន​ឡើយ​នោះ ។

Picture

តែ​ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ ជា​ពិសេស​ប្រភេទ​ជំងឺ​ប្រភេទ​ថ្មី Delta នេះ ទើបបាន​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌចំការមន និង​ខណ្ឌដូនពេញ ចុះ​ធ្វើការ​ហាមឃាត់​មិន​អោយ​ហាត់ប្រាណ​ចាប់ពី​ពេល​នេះ​តទៅ ៕

Picture
Picture
Picture
Picture
Picture