ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​បញ្ជូន​រថពាសដែក​យន្តហោះ​និង​ទាហាន​១​ម៉ឺ​ន​នាក់​ធ្វើ​សមយុទ្ធ​យោធា​ធំ​ជាមួយ​ចិន

2 ឆ្នាំ មុន

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ ​រុ​ស្ស៊ី ​SPUNIK ​ចុះ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ថា ក្រសួង​ការពារ​ប្រទេស ​រុ​ស្ស៊ី អះអាង​ពី​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​រុ​ស្ស៊ី -​ចិន​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ពាក់កណ្ដាល​ខែ

ប្រទេស​រុ​ស្ស៊ី-​ចិន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ ​រុ​ស្ស៊ី ​SPUNIK ​ចុះ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ថា ក្រសួង​ការពារ​ប្រទេស ​រុ​ស្ស៊ី អះអាង​ពី​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​រុ​ស្ស៊ី -​ចិន​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ពាក់កណ្ដាល​ខែសីហា​នៅ​ចិន​។

ក្រសួង​នេះ​បញ្ជាក់​ថា ​រុ​ស្ស៊ីនឹង​បញ្ជូន បណ្ដា​យន្តហោះ​ប្រយុទ្ធ រថពាសដែក​ ឬរថក្រោះ ព្រមទាំង​ទាហាន​១០.០០០​នាក់​មក​ចូលរួម​ក្នុង​សមយុទ្ធ​នេះ សំដៅ​ពង្រឹង​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំង​២​។ តំណាង​មួយ​រូប​របស់​ក្រសួង​ការពារ​ប្រទេស​ ​រុ​ស្ស៊ី បាន​ប្រាប់​ដល់​បណ្ដា​អ្នកកាសែត​ថា កងឯកភាព​នានា​នៃ​យោធភូមិ​ភាគ​ខាងកើត នឹង​ចូលរួម​ក្នុង​សមយុទ្ធ​ប្រតិបត្តិការ​យុទ្ធសាស្ត្រ​ចិន​-​រុ​ស្ស៊ី OUEST -INTERACTION-2021​នេះ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ពាក់កណ្ដាល​ខែសីហា​នៅ​ចិន យោង​តាម​បណ្ដា​កិច្ចព្រមព្រៀង រវាង​ក្រសួង​ការពារ​ប្រទេស​នៃ​ប្រទេស​ទាំង​២​។

តំណាង​រូប​នេះ​បន្ត​ទៀត​ថា​សមយុទ្ធ​គ្រោង ឲ្យ​មានការ​ចូលរួម​របស់​បណ្ដា​យន្តហោះ​ប្រយុទ្ធ រថពាសដែក ព្រមទាំង​កាំភ្លើង​ធំ​និង​ថា ទាហាន​រុ​ស្ស៊ីចូលរួម​ក្នុង​សមយុទ្ធ​នោះ នឹង​មាន​ប្រមាណ​ជា​១០.០០០​នាក់​។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ក៏​បញ្ជាក់​ដែរ​ថា សមយុទ្ធ​នេះ នឹង​ធ្វើ​ក្នុង​តំបន់​ស្វយ័ត​NINGXIA. សំដៅ​ពង្រឹង​ទំនាក់ទំនង​រុ​ស្ស៊ី-​ចិន​និង​មិត្តភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ បង្កើន​កម្រិត​កិច្ចសហការ​យោធា​និង​មិត្តភាព រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​២ ព្រមទាំង​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​និង​សមត្ថភាព​របស់​រុ​ស្ស៊ី ​និង​ចិន ក្នុង​ការ​តស៊ូ ប្រឆាំង​ភេរវកម្ម ការពារ​រួម​គ្នា​នូវ​សន្តិភាព​និង​ស្ថេ​រ​ភាព​ក្នុង​តំបន់​។

កាលពី​ខែមេសា​កន្លង​ទៅ កង​យោធា​ចិន​បាន​មក​កាន់​រុ​ស្ស៊ី ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​យោធា នៅ​តំបន់​ភ្នំ​នា​ភាគ​ខាងត្បូង​ស៊ី​បេ​រី ជា​សមយុទ្ធ​សម​ចំពោះ​ធាតុអាកាស​ត្រជាក់​បំផុត​។ រួច​កាលពី​ខែកញ្ញា​ឆ្នាំទៅ​មិ​ញក​ង​យោធា​ចិន​ក៏​មក​កាន់​រុ​ស្ស៊ី​ដែរ ក្នុង​ក្រប​ខណ្ឌ​នៃ​សមយុទ្ធ​ហៅ​សមយុទ្ធ​ CAUCACE-2020​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​តំបន់​អា​ស្ត្រា​ខាន់ ភាគ​ខាងត្បូង​រុ​ស្ស៊ី៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ