ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩​ប្រភេទ​DELTA ​ឆ្លង​រាលដាល​នៅ​ចិន​ ក្រុង​ប៉េ​កាំ​ង​ក៏​ប៉ះពាល់​ដែរ

2 ឆ្នាំ មុន

អាជ្ញាធរ​ចិន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩ ខែ​​កក្កដា ​ថា វីរុស​កូ​វី​ដ​-១៩​បំប្លែង​ខ្លួន​ប្រភេទ​DELTA ពេល​នេះ​កំពុង​តែ​ឆ្លង​រាលដាល ក្នុង​ខេត្ត​ជា​ច្រើន​របស់​ចិន ក្នុង​នោះ​ក៏​មាន​ក្រុង​ប៉េ​កាំ​ង​ផង​ដែរ​

ប្រទេស​ចិន ៖ អាជ្ញាធរ​ចិន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩ ខែ​​កក្កដា ​ថា វីរុស​កូ​វី​ដ​-១៩​បំប្លែង​ខ្លួន​ប្រភេទ​DELTA ពេល​នេះ​កំពុង​តែ​ឆ្លង​រាលដាល ក្នុង​ខេត្ត​ជា​ច្រើន​របស់​ចិន ក្នុង​នោះ​ក៏​មាន​ក្រុង​ប៉េ​កាំ​ង​ផង​ដែរ​។

ចិន​ដែល​កូ​វី​ដ​-១៩​ ត្រូវ​បាន​រក​ឃើញ​មុនគេ កាលពី​ដំណាច់ឆ្នាំ​២០១៩​នោះ អាច​ខ្ទប់​បានការ​ឆ្លង​ស្ទើរ​ទាំងស្រុង ចាប់តាំងពី​រដូវ​ផ្លា​រីក​ឆ្នាំ​២០២០​មក​។ ក៏​ប៉ុន្តែ​ការ​ឆ្លង​ថ្មី​ចុង​ក្រោយ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្រុង​ណា​ន​គី​ន កាលពី​ថ្ងៃ​ទី​២០​កក្កដា ហើយ​ពេល​នេះ​កំពុង​តែ​ឆ្លង​រាលដាល​យ៉ាង​លឿន​ក្នុង​ប្រទេស​។ ការ​ឆ្លង​រក​ឃើញ​ដំបូង​លើ​និយោជិត​ព្រ​លាន​យន្តហោះ​ក្រុង​ណា​ន​គី​ន​៩​នាក់​នោះ ពេល​នេះ​ឆ្លង​រាលដាល​ដល់​មនុស្ស​១៧១​នាក់ ក្នុង​ខេត្ត​ជាំ​ង​ស៊ូ​ជាប់​ក្រុង​សៀង​ហៃ និង​ខេត្ត​យ៉ាងតិច​៤​ទៀត​។ ទោះបី​យ៉ាងណា​ភាគច្រើន​នៃ​អ្នក​ឆ្លង​ថ្មី​សុទ្ធតែ​បាន​ចាក់​វ៉ាក់សាំង​ការពារ​រួច តែ​អាជ្ញាធរ​ខេត្ត​ជាំ​ង​ស៊ូ មានការ​បារ​ម្ភ្​ចំពោះ​ប្រសិទ្ធភាព​នៃ​បណ្ដា​វ៉ាក់សាំង​ចិន ប្រឆាំង​វីរុស​ប្រភេទ​DELTA​។

ប្រទេស​ចិន​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​នៃ​ពិភពលោក បាន​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​បាន​ជាង​១,៦​ពាន់​លាន​ដូ​សរួច​ហើយ​ជាមួយ​វ៉ាក់សាំង​ចិន​សុទ្ធ តែ​មិន​បញ្ជាក់​ថា ​តើ​មនុស្ស​ប៉ុន្មាន​នាក់ ដែល​ចាក់​បាន​២​ដូ​ស​រួចរាល់​នោះ​ឡើយ​? ទិស​ដៅ​គឺ​ចាក់​​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូ​ស ដល់​ប្រជាជន​ឲ្យ​បាន​៦៥% ​ក្នុង​ចំណោម​ប្រជាជន​ចិន​១,៤​ពាន់​លាន​នាក់ មុន​ដំណាច់ឆ្នាំ​នេះ​។

ចិន​ប្រឈម​មុខ​នឹង​ការ​ឆ្លង​មក​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ជាប់​ជិតខាង ដែល​គំរាមកំហែង​ដល់​នយោបាយ​អនុគ្រោះ​សូន្យ​ចំពោះ​វីរុស​។​ក្នុង​ខេត្ត​ជាំ​ង​ស៊ូ​ អាជ្ញាធរ​បាន​បិទ​ខ្ទប់​មនុស្ស​ច្រើន​រយ​ពាន់​នាក់​។ បណ្ដា​ហាង​កាហ្វេ កន្លែង​ហាត់​កីឡា បណ្ដា​រោង​ភាពយន្ត ខារ៉ាអូខេ​រហូត​ដល់​បណ្ណាល័យ​នៅ​ក្រុង​ណា​ន​គី​ន ត្រូវ​បិទទ្វារ​។ ​ទីក្រុង​នោះ​បាន​ធ្វើតេស្ត​២​លើក​រួច​ហើយ ក្នុង​ចំណោម​ប្រជាជន​ជាង​៩,២​លាន​នាក់ និង​ធ្វើ​យុទ្ធនាការ​ធ្វើតេស្ត​លើក​ទី​៣ ចាប់ពី​ថ្ងៃ​ទី​២៨​កក្កដា​ទៅ​។

ខេត្ត​ស៊ី​ឈួ​ន ​ជា​ខេត្ត​មាន​ប្រជាជន​ច្រើន​ជាងគេ​របស់​ចិន រាយការណ៍​ពី​អ្នក​ឆ្លង​៣​នាក់​នា​ថ្ងៃ​ទី​២៩​កក្កដា ចំណែក​ក្រុង​ប៉េ​កាំ​ង​មាន​​អ្នក​ឆ្លង​២​នាក់ ជា​លើក​ដំបូង​ចាប់តាំងពី​៦​ខែ​មក​ហើយ​ក្នុង​រដ្ឋធានី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ