ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បៃ​ដិ​ន ​មិន​ប្រញាប់ប្រញាល់់​ប្រកាស​ពី​ជ័យជម្នះ​ប្រឆាំង​កូ​វី​ដ​១៩

2 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន កាលពី​ថ្ងៃ​ទី​២៩​ កក្កដា ​ក្នុង​សុន្ទរកថា​មួយ នៅ​សេត​វិមាន មិន​បាន​ប្រញាប់ប្រញាល់​ស្រែក​ពី​ជ័យជម្នះ ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ដូចដែល​លោក​ធ្លាប់​សន្យា

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន កាលពី​ថ្ងៃ​ទី​២៩​ កក្កដា ​ក្នុង​សុន្ទរកថា​មួយ នៅ​សេត​វិមាន មិន​បាន​ប្រញាប់ប្រញាល់​ស្រែក​ពី​ជ័យជម្នះ ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ដូចដែល​លោក​ធ្លាប់​សន្យា​ពី​រដូវក្ដៅ​នៃ​សេរីភាព ចំពោះ​ពលរដ្ឋ​លោក​ឡើយ ហើយ​លោក​ក៏​ប្រកាស​ដែរ​ពី​វិធានការ​មួយ​ចំនួន​ដើម្បី​ជម្រុញ​ការ​ចាក់​វ៉ាក់សាំង​។

ក្នុង​សុន្ទរកថា​នេះ​លោក​បៃ​ដិ​ន​លើក​ឡើង​ថា យើង​នៅ​មិន​ទាន់់​ចេញពី​ព្រៃ​បាន​ទាំងស្រុង​នៅឡើយ​ទេ​។ លោក​អះអាង​បែប​នេះ​ខណៈ​ប្រទេស​លោក កំពុង​ប្រឈម​មុខ​នឹង​ការ​កើនឡើង​នៃ​ការ​ឆ្លង​រាលដាល​ដ៏​រហ័ស នៃ​វីរុស​បំប្លែង​ខ្លួន​DELTA.​។ ជា​លើក​ទី​មួយ​ហើយ​ចាប់តាំងពី​ច្រើន​ខែ​កន្លង​មកនេះ ដែល​លោក​បៃ​ដិ​ន បាន​ចូល​មក​ក្នុង​បន្ទប់​ដែល​បណ្ដា​អ្នកកាសែត​នៅ​រង់ចាំ​លោក ជាមួយ​ការ​ពាក់​ម៉ាស​ពណ៌​ខ្មៅ​មួយ ដែល​លោក​ដោះ​ចេញ​មុន​ចាប់ផ្ដើម​និយាយ​។

លោក​ថា​លោក​តាមដាន​បណ្ដា​អនុសាសន៍​ថ្មី​ៗ របស់​អាជ្ញាធរ​សុខាភិបាល​អា​មេ​រិ​ក​ដែល​ថា ក៏​ទោះបី​ពលរដ្ឋ​អា​មេ​រិ​ក​ចាក់​វ៉ាក់សាំង​ពេញលេញ​ក្ដី ក៏​ត្រូវ​ពាក់​ម៉ាស​ឡើង​វិញ ប្រសិនបើ​លោក​អ្នក​ស្ថិត​នៅ​តំបន់​ដែល​វីរុស​ធ្វើ​ចរាចរណ៍​ខ្លាំង​។ ជា​ការ​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​អា​មេ​រិ​ក​នាំ​គ្នា​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​គ្នា លោក​បៃ​ដិ​ន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ផ្ដល់​ប្រាក់​១០០​ដុល្លារ​ចំពោះ​មនុស្ស​ម្នាក់​ដែល​មក​ចាក់​វ៉ាក់សាំង​។ លោក​ក៏​មាន​បំណង​ឲ្យ​មាន​វិធានការ​ចាក់​វ៉ាក់សាំង​ជា​កាតព្វកិច្ច​ពិសេស​បណ្ដា​និយោជិត​សហព័ន្ធ​ផង​ដែរ តែ​លោក​នៅ​មិន​ទាន់​ប្រកាស​គ្រាន់តែ​ព្រលយ​ពាក្យ​។

ចំ​ពោះ​ការ​ចាក់​វ៉ាក់សាំង​អ៊ី​ស្រា​អែ​ល​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្លួន ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំទៅ ឲ្យ​ចាក់​ដូ​ស​ទី​៣​ដើម្បី​ធានា​ដល់​កិច្ច​ការពារ​ប្រឆាំង​វីរុស​។ នេះ​ជា​កាល​លើក​ឡើង​កាលពី​ថ្ងៃ​ទី​២៩​កក្កដា របស់​នាយក​រដ្ឋមន្ត្រី​អី​ុ​ស្រា​អែ​ល​លោក​ណា​តា​លី​បេន​នេ​ត​តាម​ទូរទស្សន៍​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ