ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រឡាញ់​អ្វី​ស្មើនឹង​ស្រឡាញ់​ខ្លួន​មិន​មាន​ឡើយ

2 ឆ្នាំ មុន

ពុទ្ធភាសិត​បាន​ពោល​ថា ន​ត្ថិ អត្ត​សមំ បរមំ ប្រែ​ថា​សេចក្ដី​ស្រឡាញ់​អ្វី​ស្មើនឹង​ស្រឡាញ់​ខ្លួន​មិន​មាន​ឡើយ ។ សេចក្តី​នេះ​មាន​ន័យ​ដូច​តទៅ​នេះ​គឺ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សំដៅលើ​អត្តភាព​ដែល​ជាប់​ទាក់​ទំនាក់ទំនង​អាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​មនុស្ស​គ្រប់​ជាតិ​សាស្ត្រ​មិន​អាច​បដិសេធ​ថា​ខ្លួន​មិនជា​ទីស្រឡាញ់​ក្រៃ​លេង​ជាង​របស់​អ្វី​ទាំង​អស់នោះ​ទេ គង់​នឹង​ទទួល​សេចក្ដី​ពិត​ថា​ស្រឡាញ់​ខ្លួន​លើស​អ្នក​ដទៃ​និង​របស់​ដទៃ​មិន​ខាន ។…

ពុទ្ធភាសិត​បាន​ពោល​ថា ន​ត្ថិ អត្ត​សមំ បរមំ ប្រែ​ថា​សេចក្ដី​ស្រឡាញ់​អ្វី​ស្មើនឹង​ស្រឡាញ់​ខ្លួន​មិន​មាន​ឡើយ ។

សេចក្តី​នេះ​មាន​ន័យ​ដូច​តទៅ​នេះ​គឺ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សំដៅលើ​អត្តភាព​ដែល​ជាប់​ទាក់​ទំនាក់ទំនង​អាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​មនុស្ស​គ្រប់​ជាតិ​សាស្ត្រ​មិន​អាច​បដិសេធ​ថា​ខ្លួន​មិនជា​ទីស្រឡាញ់​ក្រៃ​លេង​ជាង​របស់​អ្វី​ទាំង​អស់នោះ​ទេ គង់​នឹង​ទទួល​សេចក្ដី​ពិត​ថា​ស្រឡាញ់​ខ្លួន​លើស​អ្នក​ដទៃ​និង​របស់​ដទៃ​មិន​ខាន ។

ដើម្បី​ដឹង​ច្បាស់​នូវ​រឿង​នេះ គប្បី​ឃើញ​ការ​ប្រព្រឹត្ត​របស់​ជន​ទាំងឡាយ​ដែល​កំពុង​រស់នៅ​និង​គតិ​អ្វី​ឬ​ធ្វើ​អ្វី ក៏​រមែង​ប្រារព្ធ​យក​ខ្លួនឯង​ជា​ធំ​តាម​សេចក្ដី​ប្រាថ្នា​របស់​ខ្លួន ឬ​ពោល​ជា​រួម​ថា​ការ​ប្រព្រឹត្ត​របស់​ជន​ទាំងឡាយ​ដូច​បាន​ពោល​មកនេះ​សុទ្ធតែ​ជា​គ្រឿង​ចង្អុល​ឲ្យ​ឃើញ​ថា​មនុស្ស​គ្រប់​រូប​ប្រព្រឹត្ត​ធ្វើ​នូវ​ទ​ង្វើ​អ្វី​ៗ​គឺ​ធ្វើ​ដោយ​អំណាច​នៃ​សេចក្ដី​ស្រឡាញ់​របស់​ខ្លួន ធ្វើ​ដើម្បី​ខ្លួន​ទាំងអស់ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ