ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រេច​បិទផ្សារ​កំពង់ត្រាច​បណ្ដោះអាសន្ន​ ខណៈ​អាជីវក​ចេញ​មក​ល​ក់កកកុញលើ​ចិញ្ចើម​ផ្លូវ​

1 ខែ មុន
  • កំពត

ខេត្តកំពត ​​​៖​ អាជ្ញាធរ​ខេត្តកំពត​ចេញ​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​សម្រេច​បិទ​ខ្ទប់​ផ្សារ​កំពង់ត្រាច ស្ថិត​ក្នុងស្រុក​កំពង់ត្រាច គិត​ចាប់ពី​ថ្ងៃ​ទី​៣០ កក្កដា​ ​នេះ​ ជា​បណ្ដោះអាសន្ន​សិន​រហូត​ដល់​ថ្ងៃ​ទី៥ សីហា ឆ្នាំ២០២១…

ខេត្តកំពត ​​​៖​ អាជ្ញាធរ​ខេត្តកំពត​ចេញ​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​សម្រេច​បិទ​ខ្ទប់​ផ្សារ​កំពង់ត្រាច ស្ថិត​ក្នុងស្រុក​កំពង់ត្រាច គិត​ចាប់ពី​ថ្ងៃ​ទី​៣០ កក្កដា​ ​នេះ​ ជា​បណ្ដោះអាសន្ន​សិន​រហូត​ដល់​ថ្ងៃ​ទី៥ សីហា ឆ្នាំ២០២១ ។​ ការ​ដាក់​រនាំង​បាំង​ផ្លូវ​ចូល​ផ្សារ​កំពង់ត្រាច​​ ​អ្នក​លក់ដូរ​ភាគច្រើន​មិន​បានដឹង​ដំណឹង​មុន​ ស្រាប់តែ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៣០ កក្កដា​ នេះ ក្រុម​អាជីវក​រលក់ដូ​រទាំងអស់​ឃើញ​បិទ​ផ្សា​រ ក៏​យក​អី​វ៉ា​ន់​ មាន​ត្រី​សាច់​ជាដើម​ ដាក់​លក់​អម​ចិញ្ចើម​​ផ្លូវថ្នល់​តែ​ម្ដង​ ​។​ សូមរំលឹកថា៖ ទុកពេល៣ថ្ងៃ! បើអាជីវករលក់មាស​អត់​ទៅ​ធ្វើ​តេស្ត​​ទេ​​នឹងបិទផ្សារ«កំពង់ត្រាច»តែ​ម្តង

Picture

​លោក​ឃឹម​ សាមី​ អភិបាលរង​ស្រុក​កំពង់ត្រាច​ កាលពី​ព្រឹក​ថ្ងៃ​ទី៣០ កក្កដា​ បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​ ការ​សម្រេច​បិទផ្អាក​ដំណើរការ​ផ្សារ​កំពង់ត្រាច​ជា​បណ្ដោះអាសន្ន​ ​នៅថ្ងៃទី៣០ ​កក្កដា ​រហូត​ដល់​ថ្ងៃ​ទី​៥ សីហា ​នេះ ​ព្រោះ​មាន​អាជីវក​លក់​មាស​ស្ម័គ្រ​ចិត្តបាន​ទៅ​ធ្វើ​សំណាក​​នៅ​មណ្ឌល​វិឡា​ល័យ​ព្រះ​បិតា​ជាតិ​កំពង់ត្រាច​-​ក្នុង​នោះ ​ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​ក្រុម​អាជីវក​វិជ្ជមាន​កូ​វី​ដ​19​ចំនួន​១៧នាក់ ​ដោយ​រាប់​ទាំង​លោក​ហាម​ បា វ​ប្រធាន​ភា​ស៊ីផ្សារ​កំពង់ត្រាច​ផង ។

Picture

លោក​ឃឹម​ សាមី ​អភិបាលរង​ស្រុក​កំពង់ត្រាច ​បាន​ចុះ​ណែនាំ​ដល់​ក្រុម​អាជីវក​ចេញ​មក​លក់ដូរ​នៅ​លើ​ចិញ្ចើម​ផ្លូវថ្នល់​នេះ​ គឺ​ចាប់ពី​ថ្ងៃស្អែក​នេះ​ទៅ​ អាជ្ញាធរ​ស្រុក​មិន​អនុញ្ញាតអោយ​​ពួក​គាត់​មក​លក់ដូរ​នៅ​មុខ​ផ្សារ​ទៀត​ទេ​។​ បើ​នៅ​តែ​បន្ត​លក់ដូរ​នៅ​លើ​ដងផ្លូវ​ធ្វើ​អោយ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​លើ​ផ្លូវ​សា​ធារ​ណៈ​បែប​នេះ​ទៀត ​អាជ្ញាធរ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ហើយ​ ។

Picture
Picture
Picture
Picture
Picture